ប្រទះឃើញ​បុរស​វ័យ​ចំណាស់​ចង​.​ក​សម្លាប់ខ្លួន​

, , Leave a comment

​ខេត្តកណ្តាល ៖ សាកសព​បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវបាន​ប្រទះឃើញ​ចង​.​ក​សម្លាប់ខ្លួន ខណៈដែល​ដែល​ប្រពន្ធ​រត់ចោល កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៤ស្ថិតនៅ​ក្នុងភូមិ​ព្រែក​ហូរ​ខាងលិច ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

 

​ជនរងគ្រោះ​មានឈ្មោះ ខាត់ កៃ ភេទ​ប្រុស អាយុ​ជាង​៦០​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ចេក ឃុំ​ត្នោត​ស្រុក​បាទី ខេត្តតាកែវ​។​

 

​តាម​របាយការណ៍​សម​ត្ថ​កិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បានមក​លេង​ផ្ទះ​ក្មួយបង្កើត​នៅ​កន្លែងកើតហេតុ​ពេលនោះ​ក្មួយ​បានរៀបចំ​បាយទឹក​ឲ្យ​ហូប ក្រោយពេល​រៀបចំ​បាយទឹក​រួច ហើយ​ក្មួយ​បា​នរក​ឪពុកមា ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ចង​.​ក​សម្លាប់ខ្លួន​ស្លាប់បាត់​ទៅហើយ​រួច​ក៏​រាយ​ការ​ប្រាប់ នគរបាល​មូលដ្ឋាន​ឲ្យ​ចុះ​ពិនិត្យ​សាកសព​។​

 

​ក្រោយពី​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សាកសព​រួចមក សមត្ថកិច្ច​សន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​ចង​.​ក ពិតមែន ព្រោះ​គ្មាន​ស្លាកស្នាម​ដទៃ​នោះទេ​៕

28-4-2014

 

Leave a Reply

(*) Required, Your email will not be published