សមត្ថកិច្ច​ចុះបង្ក្រាប ហាង​ម៉ាស្សា នឹង​ផ្ទះសំណាក់​យីហោ ប៉ី​ប៉ី ១៦៨ បង្កប់​ប​រើ​សេវា​ផ្លូវភេទ

, , Leave a comment

​ខេត្តសៀមរាប ៖ ហាង​ម៉ាស្សា​ដែលមាន​យីហោ​ឈ្មោះ ប៉ី​ប៉ី ១៦៨ បង្កប់​បម្រើសេវា​ផ្លូវភេទ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ខាងត្បូង​ភ្លើងស្តុប ទន្លេសាប ឆ្ពោះទៅ​ផ្សារ​ញ៉ែរ ​ក្រុង​សៀមរាប​ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ចុះ​ប្រតិបត្តិ​ការណ៍​ធ្វើការ​តាមដាន​ស្រាវជ្រាវ ​និង​ឈានដល់​ការឃាត់ខ្លួន​ជនជាតិ​វៀតណាម​២១​នាក់​ស្រី​១៥​នាក់​ប្រុស​៦​នាក់​ក្នុងនោះ​ខែ្មរ​២ នាក់​កាលពី​យប់​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៤ ។ ជាក់ស្តែង​ហាង​ម៉ាស្សា​បង្កប់​បំរើសេវា​ផ្លូវភេទ​នេះ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ធ្វើការ​បង្ក្រាបបាន​បន្ទា​ប់​ពី​ហាង​នេះ​បាន​បើក​បំរើភ្ញៀវ​បាន​រយៈ​២០​ថ្ងៃ​។​

 

​ប្រភពពី​សមត្ថកិច្ច​បា​នប​ន្ត​ឲ្យ​ដឹងថា ករណី​បង្ក្រាប​ហាង​ម៉ាស្សា និង​ផ្ទះសំណាក់​បង្កប់​បម្រើសេវា​ផ្លូវភេទ​នេះ​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​២១​នាក់​ស្រី​១៥​នាក់ ប្រុស​ចំនួន​៦​នាក់ ក្នុងនោះ​មាន​ភ្ញៀវ​ខែ្មរ​ដែល​ចូល​ទៅរក​សេវា​ផ្លូវភេទ​ចំនួន​២​នាក់ ។ បុរស​ជា​ថៅកែ ហាង ម៉ាស្សា និង​ផ្ទះសំណាក់​ឈ្មោះ បាវ ភេទ​ប្រុស ជនជាតិ​វៀតណាម  បាន​ព្យាយាម​រត់គេច​ពី​សមត្ថកិច្ច​ដោយបាន​បើកប​ង្អូ​ច​ជា​ន់ទី​៣​នៃ​ហាង​ម៉ាស្សា​នោះ លោត​ទម្លាក់​មក​ខាងក្រោម​ហាង​ផ្នែក​ចំហៀង​ខាងស្តាំ​ដើម្បី​រត់គេច តែ​សំណាង​មិនល្អ​ត្រូវ​ទទួលរង​របួសធ្ងន់​ដោយ​បាក់​ភ្លៅ ខាងស្តាំ​,​បាក់​ប្រអប់ជើង​ខាងស្តាំ​,​ភ្នែក​ស្តាំ​ដេរ​៤​ថ្នេរ​,​បបូរមាត់ លើ​ដេ​៣​ថ្នេរ​,​ហើម​កែងដៃ​ឆ្វេង​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ឯកជន​ភ្លាមៗ ។​

 

​ក្នុងការ​ចុះបង្ក្រាប​នេះ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ ធ្វើការ​ដកហូត​បាន​ស្រោមអនាម័យ​បាន​ចំនួន​១៩៨០​ស្រោម​, ​ប្រើហើយ​មួយចំនួនធំ​,​និង​សៀវ​ភៅ​​សម្រាប់​កត់​បញ្ជី​បុគ្គលិក ចេញចូល​ចំនួន​១០​ក្បាល​,​វិក​យ័​ប​ត្ត​មួយចំនួនធំ​,​កូនសោរ​បន្ទប់​១៩,​ស្លាកលេខសម្គាល់​ខ្លួន​នារី​៩​។​

 

​បច្ចុប្បន្ន​នារី ជនជាតិ​វៀតណាម​ចំនួន ១៥ នាក់ និង​បុគ្គលិក ជនជាតិ​វៀតណាម​ប្រុស​ចំនួន​៦​នាក់ ក្នុងនោះ​មាន​ភ្ញៀវ​ខ្មែរ​២​នាក់​ផង​ដែល​ចូល​ទៅរក​សេវា​ផ្លូវភេទ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត យកមក​កាន់​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ អនីតិជន​នៃ​ក​ង​រាជ​អាវុ​ធហត្ថ​ខេត្ត​ដើម្បី​ធ្វើការ​សួ​នាំ​និង ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់​ជា​បន្ត​៕

28-4-2014 (4)

28-4-2014 (1) 28-4-2014 (2) 28-4-2014 (3)  28-4-2014 (5)

 

Leave a Reply

(*) Required, Your email will not be published