ជម្លោះ​សត្វ​ឆ្កែ តែ​ម្ចាស់​ទទួលរង​របួសស្នាម ប្តឹង​ទាម​ទារជំងឺចិត្ត​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ការ​​ឌឺដង និង​ភាព​គ្មាន​ការ​អធ្យាស្រ័យ បាន​បង្ក​ជា​អំពើហិង្សា​រហូតដល់​មាន​របួសស្នាម ហើយ​ទាមទារ​ថ្លៃ​ជំងឺ​ចិត្ត​ទៀតផង​។ ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​២៦​ខែមេសា ឆ្នាំ​២០១៤​ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

 

​យោងតាម​របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជន​ដើមបណ្តឹង​២​នាក់​ទី​១​ឈ្មោះ សាន់ សារ៉ុន ភេទ​ស្រី​អាយុ​៣៩​ឆ្នាំ​រងរបួស​ដាច់​មុខដាច់​មាត់​ដោយ​ស្នាម​ក្រ​ញ៉ៅ និង​ទី​២​ឈ្មោះ ដ៉ា​លី វិច្ឆិកា ភេទ​ស្រី អាយុ​១៨​ឆ្នាំមាន​មុខរបរ​ជា​សិស្ស​ត្រូវជា​កូន​។ ចំណែក​ភាគី​ចុង​បណ្ដឹង​មាន​គ្នា​៥​នាក់​គ្រាន់តែ​ស្គាល់​ថា ទី​១ ឈ្មោះ ផាត ស្រី ទី​២​ឈ្មោះ មុំ ស្រី ទី​៣ ឈ្មោះ អូន ស្រី ទី​៤​ឈ្មោះ ហន ប្រុស ទី​៥​ឈ្មោះ ទូច​ប្រុស អ្នក​ទាំងអស់​រស់នៅ​ផ្ទះ​ទល់មុខ​គ្នា​ក្នុងភូមិ​កើតហេតុ​ជាមួយគ្នា​។​

 

​ឈ្មោះ សាន់ សារ៉ុន បាន​រៀបរាប់ថា កាលពី​ថ្ងៃទី​២៥​ខែមេសា ឆ្នាំ​២០១៤​ខណៈពេល​រូបគាត់​បាន​បើករថយន្ត​ចេញទៅ​ក្រៅ​ផ្ទះ​ភាគី​ម្ខាង​ទៀត បាន​ឈរ​មើល​រថយន្ត​របស់គាត់​ពេលនោះ​គាត់​ក៏​មិន បាន​ចាប់អារម្មណ៍​អ្វី​ដែរ លុះ​ពេល​ត្រឡប់មកវិញ​ស្រាប់តែ​កូន​របស់គាត់​ប្រាប់ថា អ្នកផ្ទះ​ទល់មុខ​ដែល ជា​មនុស្ស​មិនត្រូវ​គ្នា​នោះ ស្ដោះ​ទឹកមាត់​ឌឺ​ដាក់ ពេលនោះ​គាត់​បំរុង​សួរនាំ​ភ្លាមៗ​ប៉ុន្តែ​ដោយ​យប់នោះ​រង់ ចាំ​ព្រឹក​ឡើង លុះដល់​ព្រឹក​ឡើង​គាត់​បើកទ្វារ​បំរុង​ទៅ​សួរនាំ​ស្រាប់តែ​សត្វ​ឆ្កែ​របស់ គាត់​រត់​ទៅមុន​ហើយ​ខាំ​គ្នា​ជា​សត្វ​ឆ្កែ​របស់​អ្នកនោះ ពេលនោះ​ភាគី​ម្ខាង​ទៀត​បាន​ទាត់​សត្វ​ឆ្កែ​របស់គាត់ ហើយ​គាត់​ក៏​ស្ទុះ​ទៅ​ទាត់​សត្វ​ឆ្កែ​របស់គេ​វិញ រហូត​ឈានដល់​តឹង​មាត់​តឹង​ករ​ដាក់គ្នា​ហើយ​ឈានទៅ​ប្រតាយប្រតប់​គ្នា ដោយសារតែ​ភាគី​ខាង​មាន​គ្នាច្រើន​បាន​ចាប់គាត់​ជាប់​ក្រ​ញ៉ៅ​រហូតដល់​ដាច់ មុខ​គាត់​ជាច្រើន​កន្លែង​មិន តែប៉ុណ្ណោះ​កូនស្រី​របស់គាត់​ស្ទុះ​មកជួយ​គាត់​ក៏​ត្រូវគេ​វាយ​បណ្តាល​ឲ្យ​រងរបួស​ដាច់​មុខ​បន្តិច​ផងដែរ​។​

 

​ចំណែក​ការបំភ្លឺ​របស់​ភាគី​ចុងចោទ​វិញ​បាន​ឲ្យ​ដឹងថា ក្រុមគ្រួសារ​គាត់ និង​ក្រុម សាន់ សារ៉ុន នោះ​មាន​ជម្លោះ​ពាក្យសំដី​នឹង​គ្នា​បន្តិចបន្តួច​យូរយារ​ណាស់​មកហើយ ប៉ុន្តែ​កាលពី​មុនពេល​កើតហេតុ​នោះ ពួកគាត់​បាន​បើករថយន្ត​ចេញពីផ្ទះ​ស្រាប់តែ​ឈ្មោះ សាន់ សារ៉ុន បាន​ឈរ​មុខផ្ទះ​ហើយ​ស្ដោះ​ទឹកមាត់​ដឺ​ដាក់​លុះ​ត្រឡប់មកវិញ​ឃើញ​សត្វ​ឆ្កែ របស់​ឈ្មោះ សាន់ សារ៉ុន និង​សត្វ​ឆ្កែ​គាត់​ខាំ​គ្នា​ក៏​ចាប់​បំបែក​រហូត ធ្វើ​ឲ្យ​សាន់ សារ៉ុន ខឹង​នឹង​បាន​ស្ទុះ​មក​វាយ​គាត់​ទាំង​កំរោល​តែម្តង​និង​បាន​ប្រតាយប្រតប់ គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​គាត់​រងរបួស​ដាច់​មុខដាច់​លើ​ដងខ្លួន​ជាច្រើន​កន្លែង​ផងដែរ ហើយ​បែរជា​ដាក់ពាក្យ​បណ្ដឹង​ប្ដឹង​គាត់​ទារ​ថ្លៃ​ជំងឺ​ចិត្ត​រហូតដល់​១​ពាន់ ដុល្លារ នេះ​ជា​ទង្វើ​មួយ​ដែល​ពួកគាត់​មិនអាច​ទទួលយក​បានឡើយ​។​
​ទោះបីយ៉ាងណា​ក៏​នគរបាល​ប៉ុស្តិ៍​ខិតខំ​សម្របសម្រួល​ឲ្យ​ភាគី​ទាំងសងខាង​បញ្ចប់ ជម្លោះ​នឹង​គ្នា ប៉ុន្តែ​វា​ហាក់បីដូច​ជាមាន​ស្ថានការណ៍​តានតឹង​រវាង​ភាគី​ទាំងពីរ​៕

28-4-2014 (1) 28-4-2014 (2)

 

Leave a Reply

(*) Required, Your email will not be published