ប្រទេសចិន ៖ កុមារ Nou Nuo នៅហួរណាន ប្រទេសចិន កើតមកភ្លាមបានរងសភាពប្រេះគន្លាក់ឆ្អឹងខ្នងដ៏កម្រមួយ ។ ហេតុនេះ នៅគន្លាក់ឆ្អឹងខ្នងនោះ វាមានប្រហោង១ ។ តែប៉ុន្មានថ្ងៃក្រោយមក ម្តាយរបស់ Nou បានឃើញកូនរបស់ខ្លួនដុះ “កន្ទុយ” លើគូថ ។
ដោយ បារម្ភពីអនាគតរបស់កូន ប្រសិនទុកកន្ទុយបែបនេះ គាត់បាននាំ Nou ទៅជួបវេជ្ជបណ្ឌិតនៅ ហួរណាន ដើម្បីវះកាត់ចោល ។ ប៉ុន្តែ ក្រុមវេជ្ជបណ្ឌិតពិនិត្យឃើញថា គេពុំអាចធ្វើបាននឹងកន្ទុយនេះ ព្រោះវាប្រទាក់ក្រឡានឹងសរសៃប្រសាទដ៏ច្រើន ។
ប្រសិនបើ កាត់ចោល នោះជិវិតរបស់ Nou ប្រឈមនឹងគ្រោះថ្នាក់ដល់ស្លាប់បាន ។ ហេតុនេះ កន្ទុយក៏ចេះតែលូតលាស់វែងជាងមុន ដោយក្នុងរយៈពេល ៥ ខែ ប៉ុណ្ណោះ វាប្រវែង ១២,៧ សង់ទីម៉ែត្រ ទៅហើយ ។
មូលហេតុបង្កឲ្យ មានការប្រេះគន្លាក់ឆ្អឹងខ្នងនេះ នៅពុំទាន់សន្និដ្ឋានបានទេ ហើយការវះកាត់ដើម្បីដោះស្រាយបញ្ហា វាជាជម្រើសតែ១គត់ ។ ប៉ុន្តែ វាទាក់ទងដល់ប្រព័ន្ធសរសៃប្រសាទ ជាច្រើនដូចពោលខាងលើ ៕