លោក គង់ វិចិត្ត លោក ឡេង ចិត្រា ពង្រាយមន្ត្រីប៉ូលីសសេដ្ឋកិច្ចខេត្តដាក់ប៉ុស្តិ៍ ជជុះគ្រប់ច្រកល្ហកបើកឡានប្រដេញឡានដឹកទំនិញយកលុយតាមរបៀបពុករលួយ ផ្គើននឹងបទបញ្ជាថ្នាក់លើ

, , Leave a comment

ខេត្តត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍​បានអោយដឹងថា ជា​យូ​ណាស់​មកហើយ​ដែល​លោកគង់​ វិចិត្ត ​ជាប្រ​ធាន​ការិ​យា​ល័យប្រ​ឆាំង​​បទ​ល្មើស​​​សេដ្ឋ​កិច្ច​

ខេត្តត្បូងឃ្មុំមានសិទ្ធិអំណាចពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះគ្រប់ច្រកល្ហកបើកឡានប្រដេញឡានដឹកទំនិញនិង បង្ក​​ព្យុះ​ភ្លៀង​​តាម​តែ​​អំ​ពើ​​ចិត្ត មិន​ដែល​​ក្រែង​​ញ​ញើត​​អ្វី​​ឡើយ ។

 

អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​មួយចំនួន បាន​ឲ្យ​ដឹងថា លោក គង់ វិចិត្ត ដែលមាន​អំណាច តាម​ជើងខោ​សាច់ញាតិរបស់គាត់ បាន​ពង្រាយ​មន្ត្រីក្រោមឱវាទ ឲ្យ​ដាក់​ប៉ុស្តិ៍​ជជុះ រួមមាន​ ​គឺ​ទី​១-មាន​ទី​តាំង​នៅ​ចំណុច​ភូមិ​ចំ​ការ​គរ​ ​ឃុំ​ដារ​ ​ស្រុក​មេមត់​ ​ន​គ​បា​ល​គ្រប់គ្រង​នៅ​ទី​នោះ​មាន​ឈ្មោះ​ ​ម៉ៅ​ ​សុ​ខុន​ ​ត្រូវ​ជា​ក្មួយ​លោក​ស្នង​ការ​ ​ហើយ​បុគ្គល​រូប​នេះ​ប្រកបដោយ​ឥទ្ធិ​ពល​បំផុត​លើ​ការ​គ្រប់គ្រង​កុង​ត្រូល​ ជជុះ​ ​រហូត​ពង្រីក​កុង​ត្រូល​ចំនួន​២បន្ថែម​ទៀត​ ​ទី​១-ស្ថិត​នៅ​គល់​ស្ពាន​ជ្រាវ​ ​និង​ទី​២-ស្ថិត​នៅ​ច្រក​ចូល​ប៉ុស្តិ៍​ចា​ន់​មូល​ ​ជាមួយ​នឹង​ឈ្មោះ​ ​ទូច​ ​សម្បត្តិ​ ​។ ទី​តាំង​ទី​២-នៅ​ចំណុច​ភូមិ​ហួច​លិច​ ​ឃុំ​ក្រែក​ ​ស្រុក​ពញាក្រែក​ ​ដឹកនាំ​ដោយ​ឈ្មោះ​ឡេ​ង​ ​ចិ​ត្រា​ អ្នក​បើក​រថ​យន្ត​អោ​យ​លោក​អភិបាល​ខេត្ត​ ​ហើយ​កុង​ត្រូល​ជជុះ​នេះ​មាន​ចំ​ងាយ​មិន​លើស​ពី​១០០ម៉ែត្រ​ខាង​កើត​សាលា​ ខេត្ត​ត្បូងឃ្មុំ​ ។ ទី​៣-មាន​ទី​តាំង​ស្ថិត​នៅ​សង្កាត់​វិហារ​ហ្លួង​ ​ក្រុង​សួង​ ​ដឹកនាំ​ដោយ​ឈ្មោះ​ ​លី​ ​សុ​វ​ណ្ណា​។

 

ប៉ុស្តិ៍​ជជុះ​របស់​នគរបាល សេដ្ឋកិច្ច​ខេត្តត្បូងឃ្មុំ ក្រោម​បញ្ជា​របស់លោក គង់ វិចិត្ត ភាគច្រើន​ចាត់តាំង​ឲ្យ​មន្ត្រី ស្លៀកពាក់​ស៊ីវិលហើយពេលខ្លះទៀតបានប្រើអ្នកភូមិ​ឲ្យ​ចុះ​ប្រមូល​លុយ ពី​ឡាន​ដឹកទំនិញ ឡាន​ដឹកឈើ និង​ឡាន​ដឹក​កសិផល ដើម្បី​បន្លំភ្នែកសាធារណជនប៉ុន្តែរឿងពិតកម្លាំងនគរបាលសេដ្ឋកិច្ចរបស់លោកគង់ វិចិត្តដែលមានលោកឆាយសុខាហៅកុកជាស្នងការរងទទួលបន្ទុកប្រឆាំងបទល្មើសជាមេកើយបានចេញទៅប្រមូលលុយថ្លៃក្បាលឡានដឹកទំនិញគ្រប់ប្រភេទយកទៅចែកគ្នា​ធ្វើ​មាន​ធ្វើបាន មួយថ្ងៃៗ​មិនដឹង​ជាយកទៅ​ណា​អស់​ទេ ហើយក៏​មិនដែល​មាន​នរណា ហ៊ាន​សួរនាំ​ពី​បញ្ហា​នេះ ក៏​ព្រោះតែ​លោក គង់ វិចិត្ត មាន​ឥទ្ធិពល​ធំធេង​ណាស់​។

 

ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញបានឲ្យដឹងថាក្រុមនគរបាលសេដ្ឋកិច្ចខេត្តត្បូងឃ្មុំមិនដែលបង្ហាញស្នាដៃអ្វីទេក្រៅពីការដាក់ប៉ុស្តិ៍ជជុះនិងរថយន្តសម្រាប់ប្រដេញឡានដឹកទំនិញឲ្យចូលបង់លុយទៅតាមតែអំពើចិត្តហើយប៉ុស្តិ៍ជជុះរបស់នគរបាល​សេដ្ឋកិច្ច ខេត្តត្បូងឃ្មុំ ដែលមាន​ភាពអនាធិបតេយ្យខ្លាំងជាងគេ គឺ ភូមិ​ហួច​លិច​ ​ឃុំ​ក្រែក​ ​ស្រុក​ពញាក្រែក​ ​ដឹកនាំ​ដោយ​ឈ្មោះ​ឡេ​ង​ ​ចិ​ត្រា ​អ្នក​បើក​រថ​យន្ត​អោ​យ​លោក​អភិបាល​ខេត្ត​ ​ហើយ​កុង​ត្រូល​ជជុះ​នេះ​មាន​ចំ​ងាយ​មិន​លើស​ពី​១០០ម៉ែត្រ​ខាង​កើត​សាលា​ ខេត្ត​ត្បូងឃ្មុំ​  និង​ទី​តាំង​ស្ថិត​នៅ​សង្កាត់​វិហារ​ហ្លួង​ ​ក្រុង​សួង​ ​ដឹកនាំ​ដោយ​ឈ្មោះ​ ​លី​ ​សុ​វ​ណ្ណា​។លោក គង់ វិចិត្ត ក្តោប​ក្តាប់​មុខសញ្ញា​ក្រុម​ឈ្មួញបានយ៉ាងច្បាស់​ដូច​ថ្ងៃ​រះពោលគឺ​មន្ត្រី​ដែល​ឈរជើងដាក់​ប៉ុស្តិ៍​ជជុះ​គ្រាន់តែ​បង្ខំឲ្យ​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ បង់លុយ​ថ្លៃ​បាយ ថ្លៃ​ក្បាល​ឡាន​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​លុយដុំ​វិញ ត្រូវ​យកទៅ​បង់​ជូន​លោក គង់ វិចិត្តជាប្រចាំខែ។​

 

ប្រជាពលរដ្ឋក៏បានលើកឡើងផងដែរថាពេលខ្លះគ្រាន់តែដឹកអាចម៍មាន់អាចម៍គោយកទៅ​ធ្វើ​ជី ដាក់​ដំណាំ​ក៏​ក្រុម​របស់លោក គង់ វិចិត្ត ចេញ​រថយន្ត​តាម​ប្រដេញឲ្យចូលបង់លុយចំនួន២ម៉ឺនរៀលឬ៤ម៉ឺនរៀលផងដែរបើទោះបីជាដឹងថាប្រជាពលរដ្ឋ​ដឹក​ត្រឹម​អាចម៍មាន់អាចម៍គោ មិនមែនជា​ទំនិញ ដែល​ត្រូវ​បង់ពន្ធ ឬ​ជា​ទំនិញ​ខុស​ច្បាប់​​អ្វី​ក៏ដោយ​។

 

មន្ត្រីរដ្ឋបាលព្រៃឈើបានអោយដឹងថាកូនចៅលោក គង់ វិចិត្ត ដែល​ឈរជើង​តាម​ប៉ុស្តិ៍​ជជុះ សុទ្ធ​តែមាន​ជំនាញ​ប្រដេញ តាម​ឡាន​ដឹកឈើ និង​ឡាន​ដឹក​ទំនិញ ឲ្យ​ចូល​បង់លុយ​ធ្វើ​ឲ្យ​គ្រប់ៗ​គ្នា​ញាក់សាច់ ហើយ​ពេលខ្លះ​នគរបាល​ទាំងនោះ ដើរតួ​ជា​សមត្ថកិច្ច​ផង ដើរតួ​ជា​តុលាការ​ផង គឺ​ប្រដេញ​ចាប់​ឡាន​ដឹកទំនិញ ឬ​ឡាន​ដឹកឈើ ឲ្យ​ចូលបង់លុយ​ស្ងាត់ៗ ហើយក៏​ដោះលែង​ទៅវិញ ដោយ​មិនបាន​សុំ​យោបល់ ពី​ព្រះរាជអាជ្ញា ឬ​រាយការណ៍ ជូន​ថ្នាក់លើ​នោះទេ​៕

F_22-8-2014

 

 

 

 

 

Leave a Reply

(*) Required, Your email will not be published