រថយន្ត​តូ​រី​សដឹក​អីវ៉ាន់​គេចពន្ធ​មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ជាច្រើន ត្រូវ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប បង្ក្រាបបាន ដើម្បី​សាង​ស្នាដៃ​

, , Leave a comment

​ខេត្តសៀមរាប ៖ សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្ត​ធ្វើការ​ចុះបង្ក្រាប​ឃាត់ បាន​រថយន្ត​តូ​រី​ស​១២​កៅអី​ដែល​ដឹកទំនិញ​គេចពន្ធ​ចេញពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ​តាម​ច្រកទ្វារព្រំដែន​ខែ្មរ​ថៃ​(​ច្រក​ជាំ​ច្រ​ងាំ​)​កាត់​តាម​ស្រុក​អន្លង់វែង ឆ្ពោះ​ចូលមក​ខេត្តសៀមរាប​ដើម្បី​យកទៅ​ចែកចាយ​ឲ្យ​ម៉ូយ​នៅ​ស្រុក​ជីក្រែង​។ ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់​ថ្ងៃទី​២៦​ខែមេសា​នៅ​ចំណុច​ផ្លូវ​ហាយវ៉េ​(​ផ្លូវ​៦៧)​ស្ថិត​ក្នុងស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

 

​តាម​ប្រភពពី​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹងថា អ្នកបើកបរ​រថយន្ត​តូ​រី​ស​១២​កៅអី​ឈ្មោះ ស៊ុន នី ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​មុខរបរ​បើករថយន្ត​ដឹកទំនិញ​រស់នៅ​ភូមិ​កំពង់ក្តី ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង និង​ព្រូឡាន​ឈ្មោះ ថៃ យ៉​ន់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ស្នាក់ នៅ​ជាមួយគ្នា​។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា ក្នុង​ការចុះ​ប្រ​ត្តិ​ប​ត្តិ​ការ​នេះ​សមត្ថកិច្ច​រឹបអូស​បាន​ទំនិញគេចពន្ធ​ជាច្រើន​មុខ​ដូចជា សាប៊ូម្សៅ​កញ្ចប់​តូច​ចំនួន​១២​កែស នឹង​កញ្ចប់​ធំ​ចំនួន​២០​កែស​, ទឹកក្រូច​ដប​ធំ​ចំណុះ​៣,១​លីត្រ​ចំនួន​២០៨​យួរ​, ទឹកដោះគោ​ក្រហម​២០​កែស​, ទឹកដោះគោឆៅ កំប៉ុង​៥​កែស​, ទឹកក្រូច​កំប៉ុង​៨​យួរ​,​មី​ម៉ា​ម៉ា​២​កែស​,​រួម​នឹង​អីវ៉ាន់​គេចពន្ធ​ជាច្រើន​មុខ​ទៀត​។​

 

​លោក​បន្តថា​ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​ម្ចាស់​អីវ៉ាន់​នឹក​រថយន្ត​តូ​រី​សដឹក​ទំនិញគេចពន្ធ​រួចមក​កម្លាំង​ជំនាញ​ក៏បាន​បើក មក​ប្រគល់​ឲ្យ​សាខាគយ​និង​រដ្ឋាករ​ខេត្តសៀមរាប ដែល​ស្ថិតនៅក្នុង​សង្កាត់​ទឹក​វិល​ក្រុង​សៀមរាប​បន្ត​ចាត់ការ​ផាកពិន័យ​តាម​នីតិវិធី​ច្បាប់​៕

 27-4-2014

27-4-2014 (1)

 

Leave a Reply

(*) Required, Your email will not be published