ខេត្តសៀមរាប ៖ ស្ត្រីជនជាតិអូស្ត្រាលីម្នាក់បានរងរបួសស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បុកគ្នារវាងរថយន្តកាមម៉ាជាមួយម៉ូតូធុនធំម៉ាក TOIAREFខណះស្ត្រីជនបរទេសរូបនេះកំពុងរៀនបើកម៉ូតូដែលបង្រៀនដោយ បុរសម្នាក់។ ហេតុការណ៍នេះកើតឡើងវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៦ មេសា ២០១៤ នៅចំណុច ផ្លូវបេតុងជាប់ប្រលាយខាងត្បូងសាលាសង្កាត់សាលាកំរើក ស្ថិតនៅក្នុងភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។
ជនរងគ្រោះ ជនជាតិអូស្ត្រាលី ភេទស្រី អាយុជាង២០ឆ្នាំ ជាភ្ញៀវទេសចរណ៍ រងរបួសជើងខាងឆ្វេងស្រាល ស្នាក់នៅក្នុងសណ្ឋាគារ Hoset ។ចំណែកបុរស ដែលបង្រៀនបើកម៉ូតូធុនធំនេះ ឈ្មោះ ឃុន ស៊ីណាត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិទ្រាំង សង្កាត់ស្លរក្រាម ខេត្តសៀមរាប ។ បុរសបើករថយន្តកាមម៉ាមានឈ្មោះ សាយ សាន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិបាគង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកាមម៉ា ពណ៌ស អត់មានស្លាកលេខជារបស់ក្រុមហ៊ុនកូរ៉េសាទីងដែលនៅពីលើផ្ទៃ មុខនៃរថយន្តមានបិទឡូហ្គោ (អង្គរផារ៉ាដាយ ខូអិលធីឌី)ដែលក្នុងរថយន្តនេះជិះគ្នា៣០នាក់ស្រី- ប្រុស ជាកម្មកររបស់ក្រុមហ៊ុនកូរ៉េ បានបើកក្នុងទិសដៅពីកើតទៅលិច ស្រាប់តែមកដល់ចំណុចកើតហេតុក៏បានបុកម៉ូតូធុនធំ ម៉ាកTOIAREF ពណ៌ក្រហម អត់មានស្លាកលេខចំពីមុខពេញទំហឹងខណះពេល ដែលបុរសម្នាក់កំពង់តែបង្រៀនស្ត្រីជនជាតិអូស្រា្តលីឱ្យចេះ បើក។ ករណីរថយន្តបុកម៉ូតូធុនធំនេះគឺបានធ្វើឱ្យម៉ូតូវិលមកអែបខាង ស្តាំរថយន្តវិញនិងបណ្តាលឱ្យស្ត្រីជនជាតិអូស្ត្រាលី រងរបួសស្រាល។
នៅក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកវាស់ វែង ហើយបាននាំទាំងរថយន្តនិងម៉ូតូទៅគោលដៅគល់ស្ពានព្រះអង្គចេកព្រះ អង្គចម ដើម្បីធ្វើការសម្រួលគ្នា ដោយនៅចុងក្រោយសមត្ថកិច្ចសម្រួលឱ្យភាគីរថយន្តនិងម៉ូតូគឺស្មើ គ្នា ហើយតាមច្បាប់គឺជនបរទេសមិនអាចធ្វើការបើកបរបានទេ ៕