កូរ៉េខាងត្បូង ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន ឆាណេលញូអេស៊ា បានឲ្យដឹងថា នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Chung Hong-won បានលាលែង ពីតំណែងជានាយករដ្ឋមន្ត្រីនៅ ថ្ងៃអាទិត្យ ជុំវិញ ការរិះគន់ពីទំនួលខុសត្រូវ របស់រដ្ឋាភិបាលលើការលិចនាវា Sewol នៅថ្ងៃទី១៦ ខែមេសា ដែលបាន បន្សល់នូវមនុស្សជិត៣០០នាក់ ស្លាប់ និងបាត់ខ្លួន។
លោក Chung បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មានទូរទស្សន៍ជាតិមួយថា "រឿងត្រឹមត្រូវសម្រាប់ខ្ញុំធ្វើ គឺការ ទទួលខុសត្រូវ និងការលាលែងពីតំណែង " ១១ថ្ងៃបន្ទាប់ពីគ្រោះថ្នាក់នេះ ដែលជាគ្រោះថ្នាក់មួយក្នុងចំណោម គ្រោះមហន្តរាយដ៏អាក្រក់បំផុតដែនសមុទ្ររបស់ប្រទេស នេះមាន។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា "រក្សាមុខតំណែងរបស់ខ្ញុំ វាពិតជាដាក់បន្ទុកខ្លាំងពេលទៅលើផ្នែករដ្ឋបាល"។ លោកនាយករដ្ឋមន្ត្រីសុំអភ័យទោស ក្នុងនាមជារដ្ឋាភិបាលសម្រាប់គ្រោះថ្នាក់មហន្តរាយស្លាប់មនុស្ស និង វិធានការឆ្លើយតប ពុំសូវមានប្រសិទ្ធិភាពនិងឲ្យបានលឿន៕