មន្ត្រី​យោធា​ម្នាក់​ជិះ​ម៉ូតូ​ទាក់​ដៃ ចង្កូត​ជាមួយ​រថយន្ត​ដឹក​ស៊ីម៉ងត៍​ដួល​ខ្ទាត ចូល​ក្រោម​រថយន្ត​កិន​ខ្ទេច​ក្បាល​

, , Leave a comment

​រាជធានី​ភ្នំពេញ​ ៖ មន្ត្រី​យោធា​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ដោយសារ​ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​ជាមួយ​រថយន្ត​ដឹក​ស៊ី ម៉​ង​ត៍​ធុន​ធំ​មួយគ្រឿង ហើយ​ខ្ទាតចូល​ក្រោម​កង់​រថយន្ត​កិន​ខ្ទេច​ក្បាល​។ ហេតុការណ៍​គ្រោះថ្នាក់​ដ៏​គួ​ឲ្យ​រន្ធត់​នេះ​កើតឡើង​កាលពី​វេលា ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៤ នៅតាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េត ទល់មុខ​រោងចក្រ​ដើម​ពោធិ៍ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។

 

​ជនរងគ្រោះ​ឈ្មោះ​ទូ ឡុ​ក អាយុ​៣៨​ឆ្នាំ ជា​មន្ត្រី​យោធា មាន​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ទោ បម្រើ​ការងារ​នៅ​ទីចាត់ការ​បុគ្គលិក​នៃ​អគ្គបញ្ជាការដ្ឋាន​កង​យោធ ពល​ខេមរភូមិន្ទ​។

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​មន្ត្រី​យោធា​ខាងលើ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ា ក​វ៉េវ ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ជិះ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុ​នី្ន​រ៉េត ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ​បាន​បើក​វ៉ា​រថយន្ត​ដឹក​ស៊ីម៉ងត៍​ធុន​ធំ​មួយ គ្រឿង ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ​ភ្នំពេញ 5A-0197 បណ្តាល​ឲ្យ​ទាក់​ដៃចង្កូត​នឹង​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត រួច​ខ្ទាតចូល​ក្រោម​កង់​រថយន្ត កិន​ខ្ទេច​ក្បាល​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត​នៅនឹងកន្លែង ។ ចំណែកឯ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់ តែ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់​បាន​ទាំង​រថយន្ត​និង​អ្នកបើកបរ​។​

 

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះ​ធ្វើការ​អន្តរាគមន៍​វាស់វែង និង​យក​ម៉ូតូ​ជនរងគ្រោះ​និង​រថយន្ត​បង្ក ព្រមទាំង​ឃាត់ខ្លួន​អ្នកបើកបរ​យកទៅ​កាន់​ការិយាល័យ ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​រងចាំ​ការដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕

27-4-2014 (1) 27-4-2014

 

Leave a Reply

(*) Required, Your email will not be published