លោក​ជា តារា ពាក់​ផ្កាយ​២​យោធា ត្រូវ​តុលាការ​ឃុំខ្លួន ដែល​ចាញ់ក្តី​លោក ឌឿ​ន សុវណ្ណ ករណី​បរិហារ​បង្កាច់​កេរ្តិ៍​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ លោក ជា តារា មន្ត្រី​យោធា​ឋានៈ​ឧ​ត្ត​ម​សេនីយ៍​ដែល​ចាញ់ក្តី​លោក​ឧក​ញា ឌឿ​ន សុវណ្ណ ទីប្រឹក្សា​ក្រសួងមហាផ្ទៃ ត្រូវបាន​តុលាការ​រាជធានី ភ្នំពេញ​សម្រេច​បញ្ជូនទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ប៉េ​ហ្ស៊ី​នា​រសៀល​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៤​បន្ទាប់ពី​ត្រូវបាន​នគរបាល​នាយកដ្ឋាន ព្រហ្មទណ្ឌ​ក្រសួង​មហា ផ្ទៃ​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមេសា នៅ​ក្នុងភូមិ​ភោជនីយដ្ឋាន​ម្លប់​ស្វាយ​៩៩ ស្ថិតក្នុង​សង្កាត់ ទួល​ស្វាយព្រៃ ខណ្ឌចំការមន ។​

 

​ការចាប់ខ្លួន​លោក​ឧ​ត្ត​ម​សេនីយ៍ ជា តារា ធ្វើឡើង​តាម​ដីកា​សម្រេច របស់​ព្រះរាជអាជ្ញា​អម តុលាការ​រាជធានី​ភ្នំពេញ ក្រោយពី​តុលាការ​កំពូល បានសម្រេច​ចេញ​សាលដីកា​ស្ថាពរ ពាក់ព័ន្ធ​ទៅ នឹង​រឿងក្តី​ដែល​តុលាការ​ថ្នាក់ក្រោម បានសម្រេច​រួចហើយ រវាង​លោក​ឧ​ត្ត​ម​សេនីយ៍ ឌឿ​ន សុវណ្ណ អតីត​ទីប្រឹក្សា​ក្រសួងមហាផ្ទៃ ជាដើម​បណ្តឹងរដ្ឋប្បវេណី និង​លោក​ឧ​ត្ត​ម​សេនីយ៍ ជា តារា ជា​ជនជាប់ចោទ ក្នុង​រឿងក្តី​បរិហារ​បង្កាច់​កេរ្តិ៍ ហើយ​តុលាការ​គ្រប់​ជាន់ថ្នាក់ បានសម្រេច​ផ្តន្ទាទោស​លោក ជា តារា ដាក់ពន្ធនាគារ​៨ ខែ ហើយ​ក្រោយមក សាលដីកា​នេះ​ចូល​ជា​ស្ថាពរ​។

 

​លោក ឌឿ​ន សុវណ្ណ បានដាក់​ពាក្យស្នើសុំ មក​ព្រះរាជអាជ្ញា អម​សាលាដំបូង រាជធានី​ភ្នំពេញ សុំ​អនុវត្ត​សាលដីកា​ស្ថាពរ ទើប​តុលាការ បានចេញ​ដីកា​បង្គាប់ អោយ​សមត្ថកិច្ច​សាធារណៈ​ស្វែងរក​ចាប់ខ្លួន​លោក ជា តារា មក​អនុវត្តតាម​សេចក្តីសម្រេច របស់​តុលាការ ហើយ​នៅពេល​បញ្ជូន​លោក ជា តារា មកកាន់​តុលាការ នៅវេលា​ម៉ោង ១១​និង​៣០ នាទី​ថ្ងៃទី​២៥ ខែមេសា លោក ស៊ឺ វណ្ណ​នី ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ចុះហត្ថលេខា លើ​សេចក្តីសម្រេច ដាក់ពន្ធនាគារ​លោក ជា តារា នៅ​ពន្ធនាគារ​ប៉េ​ហ្ស៊ី​៕

26-4-2014

 

Leave a Reply

(*) Required, Your email will not be published