ដៃគូ​គួរតែ​យល់​ពី​តម្រូវការ​អារម្មណ៍​ផ្លូវភេទ​ខ្ពស់បំផុត​របស់​ស្ត្រី

, , Leave a comment

​សេចក្តីត្រូវការ​ផ្លូវភេទ​ជា​រឿង​ធម្មជាតិ​របស់​បុរស​គ្រប់រូប ហើយ​មួយ​ភាគ​ធំ​តែង​មិន​បានដឹង​ទេ​ថា ស្ត្រី​មាន​សេចក្តីត្រូវការ​ផ្លូវភេទ​មិន​ខុសពី​បុរស​ឡើ​យ​ ។ តើ​អារម្មណ៍​នៅពេលណា​ខ្លះ​ដែល​នាង​ត្រូវការ​ខ្លាំង​បំផុត ៖

 

១-​នៅពេល​មាន​សេចក្តីសុខ​មិន​ថា ពី​ការសម្រេច​ជោគជ័យ​ក្នុងតួនាទី​ការងារ និង​រួម​រហូតដល់​ការ​ត្រូវ​ឆ្នោត ។ ក្នុងអំឡុង​បែបនេះ​ស្ត្រី​តែងមាន​អា​រ​ម្ម​ណ៍​ផ្លូវភេទ​ទ្វេដង​ឡើង ។​

 

២-​នៅពេល​ស្ថិតក្នុង​បរិយាកាស​ល្អៗ គឺ​មិនមាន​សំឡេង​ក្តុងក្តាំង សំឡេង​យំ ឬ​ការឈ្លោះប្រកែក​គ្នា​របស់​កូនចៅ​ជាដើម ។ បុរស​ត្រូវ​យល់ថា ក្នុ​ង​ស្ថា​ន​ភាព​បែបនេះ​អារម្មណ៍​ផ្លូវភេទ​របស់​នាង​គ្មានទេ ហើយ​បើ​ត្រូវការ​នោះ​នាង​ក៏​មិនអាច​សម្រួល​អារម្មណ៍​បាន​គ្រប់គ្រាន់​ដែរ ។ ចំណែក​ស្ថិតក្នុង​ប​រិយាកាស​ល្អ​ដូចជា​ថ្ងៃ​នៃ​សេចក្តីស្រឡាញ់ ថ្ងៃបុណ្យ ចូលឆ្នាំថ្មី ថ្ងៃ​ភ្ជុំបិណ្ឌ ៘ ដែល​ក្នុង​បរិយាកាស​សប្បាយរីករាយ​បែបនេះ​នឹង​ជួយ​បង្កើត​បរិយាកាស​ដល់​អារម្មណ៍​ផ្លូវភេទ​របស់​ស្ត្រី​កើន​ទ្វេ​ឡើង ។ បើ​ជ្រើស​រើសយក​ឱកាស​បែបនេះ​រួមភេទ​ពិតជា​មានន័យ​ចំពោះ​នាង ។​

 

៣-​ក្រោយពី​ឈ្លោះប្រកែក​គ្នា​ពិសេស​នៅពេល​ស្ត្រី​ជា​ភាគី មាន​កំហុស​នៅពេលនោះ នាង​នឹង​លួងលោម ដោយ​ការ​រួមភេទ ។​

 

៤-​នៅពេល​មាន​គូប្រជែង គឺមាន​ស្ត្រី​ម្នាក់​ផ្សេងទៀត​មក​ចែចង់​បុរស​ជា​គូស្នេហ៍​របស់​នាង ស្ត្រី​តែងមាន​ក្តី​ប្រចែប្រចណ្ឌ​ហើយ​ដើម្បី​យកចិត្ត​គូស្នេហ៍​ក៏ដូចជា​ភាព​ប្រចែប្រចណ្ឌ​នៅ​លាយឡំ​ជាមួយ​នាង​ក៏ត្រូវ​ការ​លួងលោម​ដោយ​រូបភាព​ការរួម​ភេទ​បែ​បប​នេះ​តែម្តង ។​

 

៥-​នៅពេល​បាន​ផឹក​គ្រឿង​ស្រវឹង​បន្តិចបន្តួច​នឹង​ជួយ បន្ថែម​សេចក្តីត្រូវការ​ផ្លូវភេទ​របស់​ស្ត្រី តែបើ​មានការ​បង្អកស្រា​រហូត​ដល់​ស្រវឹង​នោះ​នឹង​កា​ត់​ប​ន្ថ​យ​ផ្លូវភេទ​នាង​ទៅវិញ​ទេ ។​

 

៦-​នៅពេល​ឃើញ​មនុស្ស​ដែល​នាង​ស្រ​ឡា​ញ្ញ់​ពេញចិត្ត​ខុសពី​បុរស​ទាល់តែ​មើល​រឿង​អាសអាភាស​ទើប​កើត​អារម្មណ៍ ប៉ុន្តែ​សម្រាប់​ស្ត្រី​គ្រាន់តែ​ឃើញ​បុរស​ដែល​នាង​ចូលចិត្ត​នឹង​កើត​អារម្មណ៍​ឡើងមក​ភ្លាម ។​

 

៧-​អំឡុង​ថ្ងៃទី​១០ និង​១៤ នៃ​ការ​មក​រដូវ​ស្ត្រី​ក្នុងអំឡុង​ពេលនេះ​ជា​ពេល​ធ្លាក់​រដូវ​ខែ​របស់​ស្ត្រី​ដែល​ធម្មជាតិ​ធ្វើឱ្យ​នាង​កើត​អារម្មណ៍​ផ្លូវភេទ​ច្រើ​ន​ជា​ង​​ធម្មតា ។​

 

៨-​នៅពេល​បានទទួល​សម្តី​ផ្អែមល្ហែម ឬ​មានការ​សរសេរ​ពាក្យ​ជូនពរ​ពីរោះៗ ដែល​បញ្ជាក់​ពី​ក្តី​ស្រឡាញ់​ពេញចិត្ត​របស់​បុរស​ជា​ដៃគូ ។​

 

៩-​នៅពេល​នៅ​ឃ្លាតឆ្ងាយ​ពីគ្នា​ហើយ​យូរៗ​ជួបគ្នា​ម្តង​ស្ថានភាព​បែបនេះ​តែង​បង្កើត​អារម្មណ៍​ផ្លូវភេទ​ដល់​ស្ត្រី​កាន់តែ​ត្រូវការ​ទ្វេដង ។​

 

១០-​នៅពេល​បានទទួល​ការ​សម្រាក​គ្រប់គ្រាន់​ស្ត្រី​មានការ​សប្បាយចិត្ត​ជាធ​ម្ម​តា ។​

 

១១-​នៅពេល​អាក់ខាន​ការ​រួមភេទ​យូរថ្ងៃ មាន​អាហារ​បរិភោគ​ឆ្ងាញ់ និង​ប៉ូវ​កម្លាំង ។​

 

១២-​នៅពេល​មានការ​ផ្លាស់ប្តូរ​ក្បាច់​រួមភេទ ផ្លាស់ប្តូរ​ទីកន្លែង​…​ដែល​ផ្តល់​ភាព​ប្លែកៗ​ដល់​នាង ។​

 

១៣-​នៅពេល​កំពុង​មានគំនិត​ច្នៃប្រឌិត​អ្វីមួយ ក្នុង​រឿងនេះ​ធ្វើឱ្យ​ស្ត្រី​មាន​អារម្មណ៍​ហួស​ពី​ការ​ស្មាន​ទុក​ទៅទៀត ។​

 

១៤-​ពេល​មាន​ភាព​តានតឹង​អារម្មណ៍​ហើយ​បើ​បាន បុរស​ជួយ​ធ្វើ​ម៉ាស្សា​ឱ្យ​ដើម្បី​បំបាត់​អារម្មណ៍​តានតឹង​នោះ​ចុងក្រោយ​នឹង​បញ្ចប់​ដោយ​ការរួម​ភេទ​ឡើង​តែម្តង ៕

women_sex_11161

 

Leave a Reply

(*) Required, Your email will not be published