ខេត្តក្រចេះ ៖ មនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ក្នុង ហេតុការណ៍ក្រឡាប់រថយន្តឡិចស៊ីសដឹកឈើប្រណីតកាលពីយប់ថ្ងៃទី២៣ មេសា នៅលើកំណាត់ផ្លូវជាតិលេខ៧ចំណុចភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល។
ឧប្បត្តិហេតុក្រឡាប់រថយន្តឡិចស៊ីស ធ្លាយចេញឈើប្រណីតធ្នង់មានចំនួនជិតមួយម៉ែត្រគូប បណ្តាលឲ្យមានមនុស្សស្លាប់និងរបួសនេះ គឺត្រូវគេសន្និដ្ឋានថា ដោយសាររថយន្តមួយគ្រឿងនេះបើកលឿនជ្រុល និងទំនងបើកគេចពីការដេញប្រមាញ់របស់ក្រុមកុង ត្រូលជជុះនៅម្តុំនោះធ្វើឱ្យរេចង្កូត ជ្រុលទៅបុកនឹងតូបលក់សាំងរបស់អ្នកភូមិ នៅម្តុំនោះក្រឡាប់ជាច្រើនជុំបង្កឲ្យមានមនុស្សស្លាប់និងរបួស។
សេចក្តីរាយការណ៍ បានឲ្យដឹងថា រថយន្តលុច្សស៊ីស មួយគ្រឿងក្រឡាប់នោះគឺ សេរី៣០០ ពណ៌ស្ករ ដឹកឈើប្រណីត ត្រូវបានគេដឹងថាជារបស់មន្ត្រីអាវុធហត្ថម្នាក់ ឈ្មោះធី ជាកូនប្រុស
របស់លោក កែវ ជា មេPM ខេត្តក្រចេះដែលជាឈ្មួញរកស៊ីដឹកជញ្ចូនឈើដុះស្លែគ្មាននរណាហ៊ានប៉ះពាល់ទេ គឺបើកបរក្នុងល្បឿនលឿន បានរេចង្កូតទៅបុកតូបលក់សាំងរបស់អ្នក ភូមិក្រឡាប់បណ្តាល ឲ្យមនុស្សម្នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុគឺមានឈ្មោះ ហ៊ុប ទូច ហៅ (ស្រស់) ភេទប្រុស អាយុ ៤៥ឆ្នាំ និងម្នាក់ទៀត ត្រូវជាប្អូនបង្កើត របស់ជនរងគ្រោះផ្ទាល់ ឈ្មោះ ហ៊ុប ម៉ារ៉ាឌី ភេទប្រុស អាយុ៣២ ឆ្នាំ នៅភូមិជ្រោយ អំពិល ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ រងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម៕