នាំគ្នា​រួមរ័ក​យ៉ាង​សប្បាយ​ពេលយប់ ខាង​ប្រុស​បំពេញ​មិន​គ្រប់ ព្រឹក​ឡើង​ប្តឹង​ឲ្យ​ប៉ូលីស​ចាប់​

, , Leave a comment

​ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​ត្រូវ​មន្ត្រីនគរបាល​ជំនាញ​ខេត្ត ចាប់​បញ្ជូនទៅ​តុលាការ​កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៤ យោងតាម​ពាក្យបណ្តឹង​របស់​ស្ត្រី​រងគ្រោះ​ចោទប្រកាន់ថា បាន​ចាប់រំលោភ​នាង​ចំនួន​៣​ដង​ខណៈពេល​ដើរលេង​ជាមួយគ្នា​កាលពី​យប់​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៤ ស្ថិតនៅ​ទំនប់​ជ្វាំង ក្នុងភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង តែ​ត្រូវបាន​បុរស​ជាប់ចោទ​ប្រកែក​ថា មិនបាន​ចាប់រំលោភ​ទេ គឺ​ពួកគេ​ត្រូវរ៉ូវ​គ្នា និង​បាន​ប្រើ​ក្បាច់​ពិសេសៗ​ទៀតផង ។​

 

​ជនសង្ស័យ​ឈ្មោះ​ស៊ឹម ពៅ ហៅ​ផាក់​ឡូ​វ អាយុ​២៦​ឆ្នាំ មាន​ប្រពន្ធ​និង​កូន​២​នាក់ មាន​ទីលំនៅ​ភូមិ​អូរសណ្តាន់ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ។ ចំណែក​ស្ត្រី​រងគ្រោះ​អាយុ​២៤​ឆ្នាំ មានកូន​ម្នាក់ រស់នៅ​ក្នុងភូមិ​-​ឃុំ​ជាមួយគ្នា​។

 

​ប្រភព​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​បានបញ្ជាក់​ថា មុន​កើតហេតុ ពួក​ទាំង​២​នាក់​បានមក​រាំលេង​ធុងបាស់​នៅក្នុង​ទំនប់​ជ្វាំង ក្នុង​ឃុំ​រលាប្អៀរ ខណៈពេល​ពិធី​រាំ​ធុងបាស បានបញ្ចប់​គេ​បាន​ជួប​ស្ត្រី​ខាងលើ ដោយ​ស្ត្រី​ខាងលើ​សុំ​ជិះ​ម៉ូតូ​ទៅជា​មួយ​ពេលនោះ​ស្ត្រី​ខាងលើ​បាន​និយាយថា ឲ្យ​រូបគេ​ដេក​ជាមួយ​ដោយ​សុំ​ទឹកប្រាក់​ចំនួន​១០​ម៉ឺន​រៀល ។ ក្រោយពី​និយាយ​ត្រូវរ៉ូវ​គ្នា ពួកគេ​ក៏បាន​រួមភេទ​ជាមួយគ្នា​ដោយ​ប្រើ​ក្បាច់​ពិសេសៗ​ទៀតផង ព្រោះតែ​ស្រវឹង​ដូចគ្នា ។ ក្រោយមក​ភាគី​ខាង​ស្រី​បាន​ឲ្យ​បុរស​ជាប់ចោទ​ឌុប​នាង​ទៅផ្ទះ ព្រោះ​មិត្តភក្តិ​របស់​នាង​ដែល​ឌុប​ម៉ូតូ​មកជា​មួយ​បាន​ទៅផ្ទះ​មុន​បាត់ទៅហើយ ។ ពេល​បុរស​នោះ​ឌុប​នាង​ទៅដល់​ស្ពាន​អូរសណ្តាន់​ក៏បាន​នាំគ្នា​រួមភេទ​ម្តងទៀត ជា​លើក​ទី​៣​។ លុះ​រំលង​បាន​១​ថ្ងៃ​ទើប​ស្ត្រី​ខាងលើ​ដាក់ពាក្យ​បណ្តឹង​អោយ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង ។​

 

​ក្នុងករណី​ខាងលើនេះ​ភាគី​ខាង​ស្រី​មិនអាច​សុំ​ការបំភ្លឺ​បានទេ ។ បច្ចុប្បន្ន​ចំពោះ​ករណី​រឿង​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​កពុង​តែ​ចំណាត់ការ​ទៅតាម​និតិ​វិធី​ជា​បន្ត ៕

24-4-2014

24-4-2014

 

Leave a Reply

(*) Required, Your email will not be published