កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចុះ​នាំខ្លួន​ស្ដ្រី​ថៅកែ​រោងចក្រ​ហ្គា​វ័​ន្ដ​អឹ​ភែ​រឹល​នៅ​ក្រុង​តាខ្មៅ​

, , Leave a comment

​ខេត្តកណ្តាល ៖ ស្ត្រី​ជនជាតិ​កូរ៉េ​ម្នាក់​ដែលជា​ថៅកែ​រោងចក្រ​កាត់ដេរ ហ្គា​វ័​ន្ត អឹ​ភែ​រឹល ដែលមាន​ទីតាំង​ស្ថិតនៅ​ក្រុង​តាខ្មៅ ត្រូវ​សមត្ថកិច្ច​កង​រាជ​អា​វុ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ដឹកនាំ​ដោយ​លោក ទូច គង្គា នាយការិយាល័យ​ព័ត៌មាន​ទូទៅ​នៃ​ស្នងការដ្ឋាន​ព័ត៌មាន​និង សន្តិសុខ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​និង ក្រុង​តាខ្មៅ ចុះ​នាំខ្លួន​តាម​ដីកា ពាក់ព័ន្ធ​ករណី​ចេញ​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់ ។​

 

​ការឃាត់ខ្លួន​ស្ត្រី​ជនជាតិ​កូរ៉េ​ដែល ជា​ថៅកែ​រោងចក្រ​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​២២ មេសា នៅ​ចំណុច​ខាងមុខ​ផ្ទះជួល​ស្នាក់នៅ ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខណៈដែល​ស្ត្រី​រូបនេះ​កំពុង​ជិះ​ក្នុង​រថយន្ត​ម៉ាក​CRV ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2G-7653 ត្រឡប់​មកពី​រោងចក្រ​វិញ ។​

 

​ស្ត្រី​ជនជាតិ​កូរ៉េ​ដែល​ត្រូវ​សមត្ថកិច្ច​កង​រាជ អាវុធហត្ថ​នាំខ្លួន​នោះ​មានឈ្មោះ ឆា ឃី​យុង​ហ៊ី អាយុ​៤៥​ឆ្នាំ ជា​ថៅកែ​រោងចក្រ​កាត់ដេរ Gawon Apparel co,Ltd បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

 

​លោក​ ទូច គង្គា នាយការិយាល័យ​ព័ត៌មាន​ទូទៅ នៃ​ស្នងការដ្ឋាន​ព័ត៌មាន​និង​សន្តិសុខ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បានឱ្យដឹងថា ប្រតិបត្តិ​ការឃាត់ខ្លួន​ស្ត្រី​ជនជាតិ​កូរ៉េ​ខាងលើនេះ​ធ្វើឡើង​តា ម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​លេខ​២០៩ ចុះ​ថ្ងៃទី​០៤ មេសា ២០១៤ របស់លោក​ស្រី កោ  វ​ណ្ណី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ​មិន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​នៅពេល​ដល់​ឥណប្រតិទាន ដោយមាន​បំណង និង​ដោយមាន​ចេតនា​ធ្វើ​ឲ្យ​ខូចប្រយោជន៍​អ្នក​ដ៏​ទៃ ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​៣០ កញ្ញា ២០១៣ នៅ​រាជធានី​ភ្នំពេញ ៕

24-4-2014

 

Leave a Reply

(*) Required, Your email will not be published