ប្ដូរផ្ដាច់​រក​យុត្ដិធម៌ អ្នកភូមិ​នាំគ្នា​ដេក​ព័ទ្ធ​តុលាការ​ប្រឆាំង​ការដោះលែង​ក្មេង​ទំនើង​៣​នាក់​

, , Leave a comment

​ខេត្ដ​កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ដែល​បានមក​តវ៉ា​ដល់​សាលាដំបូង​ខេត្ដ​កាលពី​ព្រឹក​ថ្ងៃទី ២២ មេសា បាន​ក្រាញននៀល​មិន​ដកថយ​ត្រឡប់​ទៅ​លំនៅឋាន​វិញ​ទេ ដោយបាន​ដេក​យាម​ជនសង្ស័យ​ចំនួន​៣​នាក់ នៅក្នុង​បរិវេណ​សាលាដំបូង​ខេត្ដ មួយ​យប់​ទល់​ភ្លឺ (​យប់​ថ្ងៃទី​២២ មេសា​) ។ ពួកគាត់​និយាយថា បើ​ជនសង្ស័យ​ទាំង​៣​នាក់​ដែល​បាន​បង្ក​ហិង្សា​ដោយ​ចេតនា​មិនត្រូវ​បាន ឃុំខ្លួន​ទេ ពួកគាត់​នៅតែ​សំណូមពរ​ដល់​សាលាដំបូង​កុំ​ដោះលែង​ជន​ទាំង​៣​នាក់​នេះ​ឱ្យ សោះ បើទោះបី​យប់មិញ (​ថ្ងៃទី​២២ មេសា​) ពួកគាត់​បានទទួល​លិខិត​ដាក់ឱ្យ​នៅក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​របស់លោក ស្រី​ចៅក្រម​ក្ដី ។​

 

​ប្រជាពលរដ្ឋ​ដែល​បាន​លើកគ្នា​មក​តវ៉ា​មាន​ជាង​៥០​នាក់​មកពី​ភូមិ​ចំនួន​២  គឺ​ភូមិ​ជី​ប្រង និង​ភូមិ​ឆក​កណ្ដោល ឃុំ​ជៀប ស្រុក​ទឹកផុស ។ ពួកគាត់​មកនេះ​គឺ​សំណូមពរ​កុំឱ្យ​សាលាដំបូង​ខេត្ដ​ដោះលែង​ជន​ទាំង​៣ នាក់​ដែលមាន ១-​ឈ្មោះ សុង តារា ២- ឈ្មោះ ជន ឆៃ​យ៉ា និង​៣-​ឈ្មោះ ម៉ៅ ជ្រឹង ។

 

​បើតាម​ការអះអាង​រប​ស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​កាលពី​យប់​ថ្ងៃទី​១៨​ខែមេសា  នៅក្នុង​ភូមិ​គោក​ពេញ​ឃុំ​ជៀប​មាន​ពិធី​រាំ​ធុងបាស់​មួយ​ហើយ​នៅក្នុង​ពេលនោះ​ឈ្មោះ​សុង​ដា​រ៉ូ​, ឈ្មោះ​ជន​ឆៃ​យ៉ា​និង​ឈ្មោះ​ម៉ៅ​ត្រឹង​រួមជាមួយ​គូកន​មួយចំនួនទៀត​បាន​អុកឡុក​ពិធី​ព្រមទាំង​ព្រួត​គ្នា​វាយ​ទៅលើ​ជនរងគ្រោះ​ពីរ​នាក់​ម្នាក់​ឈ្មោះ​មុំ​សារី​ម​ភេទ​ប្រុស​អាយុ​២១​ឆ្នា  និង​ម្នាក់ទៀត​ឈ្មោះ​ភឿន​ស៊ី​ណេ​ត​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​បណ្តាល​ឲ្យ​ទាំងពីរ​នាក់​នោះ​រងរបួស​ធ្ងន់​ត្រូវបាន​ក្រុមគ្រួសារ​យក​ម​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

 

​តំណាង​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពេល​កើតហេតុ​ប្រជា​ការពារ​ភូមិ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​ប៉ុន្តែ​នៅពេល​បញ្ជូន​ជនសង្ស័យ​មកដល់​សាលាដំបូង​ស្រាប់តែ​លេចឮ​ព័ត៌មាន​ថា​មន្ត្រី​តុលាការ​មាន​គម្រោង​ប្រុង​ដោះលែង​ជនល្មើស​ទាំង​៣​នាក់​ឲ្យ​មាន​សេរីភាព​វិញ​ទើប​ពួកគាត់​លើកគ្នា​មកកាន់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​តែម្តង​។​ក្រុម​ប្រជាពលរដ្ឋ​ទាំង​នោះបាន​បញ្ជាក់ថា​ពួកគាត់​លើកគ្នា​មកនេះ​ដើម្បី​ទាមទារ​ឲ្យ​តុលាកា​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​ពីព្រោះ​កន្លងទៅ​ពួកក្រុម​ក្មេង​ទំនើង​ទាំងនោះ​ដែលមាន​គ្នា​ប្រមាណ​ជាង​១០​នាក់​តែងតែ​បង្ករ​ការអុកឡុក​ក្នុង​ពិធី​ផ្សេងៗ​នៅក្នុង​ភូមិ​ជា​ញឹកញាប់​ដោយ​ពួកគេ​តែងតែ​ដេញ​វាយ​កាប់​ចាក់​គ្នា​ដោយ​ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ​កាំបិត​ពូថៅ​និង​ដំបង​បង្ករ​ឲ្យ​មាន​របួសស្នាម​កូនចៅ​អ្នកភូមិ​ជា​បន្តបន្ទាប់​និង​មួយវិញទៀត​ពួកគាត់​លើកគ្នា​មកនេះ​គឺ​ដើម្បី​រង់ចាំ​មើល​ចំណាត់ការ​របស់​តុលាការ​ពីព្រោះ​ពួកគាត់​បានទទួល​ព័ត៌មាន​ថា​មន្ត្រី​តុលាការខេត្ត​កំពង់ឆ្នាំង​កំពុងតែ​ស៊ិសស៊ុះ​គ្នា​ជាមួយ​ក្រុមគ្រួសារ​ជនល្មើស​ប្រុង​ដោះលែង​ពួកគេ​ឲ្យ​មាន​សេរីភាព​វិញ​បើ​តុលាការ​ដោះលែង​ជនល្មើស​មែនពិត​ជាមាន​រឿង​ធំ​ជាមួយ​ពួកគាត់​ជាមិនខាន​។​

 

​មន្ត្រី​នៅ​អយ្យការ​អម​សាលាដំបូង​មួយរូប​បាន​ឲ្យ​ដឹងថា មន្ត្រី​អយ្យការ​គ្មាន​គម្រោង​ដោះលែង​ជនសង្ស័យ​ទាំង​៣​នាក់​នោះទេ​។​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​តាម​មាត្រា​២១៨​នៃ​ក្រមព្រហ្មទណ្ឌ​ដែល​តាម​ប​ញ្ញ​តិ្ត​ច្បាប់​ពួកគេ​អាច​ជាប់ពន្ធ​ធានា​គារ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ​ ប្រសិនបើ​តុលាកា​រកឃើញ​កំហុស​តាម​ការចោ​ទ​ប្រ​កាន់​នេះ​។​មន្ត្រី​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា​សុំ​ណុំ​រឿងនេះ​នឹងត្រូវ​បញ្ជូនទៅ​លោកស្រី​គឹម​លុយ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​៕

24-4-2014

 

Leave a Reply

(*) Required, Your email will not be published