រាជធានីភ្នំពេញ ៖ ក្រុមចែកចាយ និងប្រើប្រាស់ថ្នាំញៀន៨នាក់ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនជាបន្តបន្ទាប់កាលពីវេលាម៉ោង៩និង៣៥នាទីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤ ក្នុងសង្កាត់ទឹកល្អក់ទី៣ និងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យទាំង៨នាក់មាន១-ឈ្មោះ ឌីម៉ៅ អាយុ ១៧ ឆ្នាំភេទប្រុស ស្នាក់នៅផ្សារដេប៉១ ខណ្ឌទួលគោក ២-ឈ្មោះ ឌីម៉ង អាយុ២៥ឆ្នាំភេទប្រុស ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ៣-ឈ្មោះ ឡេង រតនា អាយុ៣១ឆ្នាំភេទប្រុស ស្នាក់នៅផ្ទះជួលសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ៤-ឈ្មោះ យ៉ាន ស្នា អាយុ ២៣ ឆ្នាំភេទប្រុស ស្នាក់នៅ ភូមិព្រែកលាប សង្កាត់ព្រែកលៀប ខណ្ឌឬស្សីកែវ ៥-ឈ្មោះ សម ឌឿន អាយុ២៤ ឆ្នាំភេទប្រុស ស្នាក់នៅសង្កាត់ផ្សារថ្មី៣ខណ្ឌដូនពេញ ៦-ឈ្មោះ ពាន មីនីឡេង អាយុ១៨ឆ្នាំភេទប្រុស ស្នាក់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ទី៧ឈ្មោះ លឹមឆៃហេង អាយុ២០ឆ្នាំភេទប្រុស ស្នាក់នៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា និងទី៨ ឈ្មោះ ហេងសុភី អាយុ ៣៣ឆ្នាំភេទប្រុស ស្នាក់នៅសង្កាត់ផ្ទះលេខ ៣៤៣E ផ្លូវ ៥ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៨ សមត្ថកិច្ចបានដកហូតម៉ូតូម៉ាកហុងដាឌ្រីមធុនសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1BS- 7946មួយគ្រឿង ម៉ូតូម៉ាក ស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BN-8896 មួយគ្រឿង និងម៉ូតូមួយគ្រឿងទៀតម៉ាកសង់កូរ៉េ ពណ៌ក្រហម ស្លាកលេខស៊េរីចាស់ ណ១២៣៦ពភ១ ថ្នាំញៀនប្រភេទម៉ាទឹកកក៣កញ្ចប់តូច និងសម្ភារៈមួយចំនួនទៀត។
ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការនីតិវិធីច្បាប់៕