បញ្ហា​ក្រពះ ស៊ូ​ឆ្លង​ប្រទេស ទៅរក​ការងារ​ធ្វើ ត្រឹម​ជាន់មីន​ដាច់ ក​.​ជើង​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ ស្នូរ​សំឡេង​មីន​ផ្ទុះ​បាន​បន្សល់​ស្លាក​ស្នាមរបួស ដា​ច់ក​.​ជើង​ស្តាំ​ម្ខាង ខណៈ​ឆ្លងដែន​ខុសច្បាប់​ចូល​ដី​ថៃ​បាន​ដើរ​ជាន់មីន​ក្នុង​ទឹកដី​ថៃ ។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោងជាង​៣​រសៀល​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៤ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​អារញ្ញប្រទេស​ថៃ ឈម​នឹង​ខាងក្រោយ​កាស៊ីណូ​ហ្គោល​ឌិន តាម​ច្រករបៀង​ដែល​គ្រប់គ្រង​លោក​វរសេនីយ៍ទោ សូ ចាន់ណា​រី មេបញ្ជាការ​វរ​ការពារ​ព្រំដែន​គោក​លេខ​៩១១ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

 

​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ អុក បូ​រិ​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​វាល​៧ ឃុំ​ទ្រាល ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ត្រូវបាន​រងរបួស​ដា​ច់ក​ជើង​ខាងស្តាំ ត្រូវ​ភាគី​ថៃ​បញ្ជូន​ប្រគល់អោយ​សមត្ថកិច្ច​កម្ពុ​ជា​វិញ ដើម្បី​យក​ទី​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ប៉ោយប៉ែត ស្ថិតនៅ​ភូមិ​ប្រជា​ធម្ម សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​។

 

​បើទោះបី​មានការ​អំពាវនាវ​ពី​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​ស្ដីពី​ការទប់ស្កាត់​ពលករ​ចំណាកស្រុក​មិន​ឲ្យ​ឆ្លងដែន​ខុសច្បាប់ ទៅកាន់​ប្រទេស​ថៃ នោះ បូករួម​ទាំង​ការពង្រាយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ នៅតាម​ចំណុច​ព្រំដែន​សំខាន់ៗ និង​ច្រករបៀង តាម​បណ្ដា​ខេត្ដ​ជាប់​ព្រំដែន ប៉ុន្ដែ សកម្មភាព​នៃ​ការ​លួច​ឆ្លងដែន​នៅតែ​កើតមាន​ដដែល ទាំងនេះ​បណ្ដាលមកពី​ពលករ​ខាងលើ បាន​ត្អូញត្អែរ​ពី​ប្រាក់ចំណូល​មាន កម្រិត​ទាប​ជាង​ប្រាក់កម្រៃ នៃ​ការប្រកប​ការងារ នៅក្នុង​ប្រទេស​ថៃ ៕

 24-4-2014 (2)

24-4-2014 (1)

 

Leave a Reply

(*) Required, Your email will not be published