ជញ្ជូន​ថ្នាំញៀន​ឲ្យ​ម៉ូយ ខុស​បច្ចេកទេស ត្រូវ​សមត្ថកិច្ច​វាយខ្នោះ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ខណៈដែល​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​នៅតាម​ផ្លូវ​១០៥ កែង​ផ្លូវ​លេខ​៤៨៨ កាលពី​វេលា​ម៉ោង​២៣និង​៥០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៣ ខែមេសា​ឆ្នាំ ២០១៤ ។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុន​ឈានដល់​ការឃាត់ខ្លួន សមត្ថកិច្ច​បាន​ល្បាត​ដល់​ចំណុចកើតហេតុ​ខាងលើ សមត្ថកិច្ច​បានឃើញ​ជ​ន​សង្ស័យ​ឈ្មោះ អ៊ុន ចិន្តា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​និស្សិត​ឆ្នាំ​៣ ផ្នែក​ព័ត៌មានវិទ្យា នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជិះ​ម៉ូតូ​ស្តុ​ប​ពី​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​1AS-5340 គួរ​ឲ្យ​សង្ស័យ​នោះ ទើប​កម្លាំង​សមត្ថកិច្ច​សម្រេច​ចាប់​ឃាត់ខ្លួន ហើយ​ធ្វើការ​ឆែកឆេរ​ក៏​ប្រទះឃើញ​ថ្នាំ ញៀន​៤​កញ្ចប់​តូច នៅក្នុង​ហៅ​ប៉ៅ​ខោ​របស់គេ ។ ភ្លាមៗ​នោះ​សមត្ថកិច្ច​ក៏​នាំខ្លួន​ជនសង្ស័យ​ទៅកាន់​ផ្ទះជួល​លេខ​២០៦ បន្ទប់​លេខ​២៦ ផ្លូវ​លេខ​៩៥ ភូមិ​៥ ក្រុម​៣២ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ហើយ​បាន​ចូល​ឆែកឆេរ​ក្នុង​បន្ទប់​ជួល​ក៏បាន​ប្រទះឃើញ​ថ្នាំញៀន​២​កញ្ចប់​ធំ​ថែមទៀត ។​

 

​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​បន្ត​ការសាកសួរ​នឹង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ៕

24-4-2014

 

Leave a Reply

(*) Required, Your email will not be published