របួសធ្ងន់​២​នាក់ ខណៈដែល​បើករថយន្ត​កាមរី​ហាយ​ប្រ៊ី​ត​បើក​ជែង​រថយន្ត​មួយគ្រឿង​ទៀត ជ្រុល​ទៅបុក​ម៉ូតូ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បណ្តាល​មនុស្ស​២​នាក់ ខណៈដែល​រថយន្ត​ជ្រុល​ទៅបុក​ម៉ូតូ​កាលពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​យ​ប់​​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៤ នៅ​ចំណុច ​លើ​ស្ពាន​ជ្រោយចង្វា ស្ថិតនៅក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

 

​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​រថយន្ត​កាម​ម៉ា​រី​ហាយ​ប្រ៊ី​ត​មួយគ្រឿង ពណ៌​ទឹកប្រាក់  ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-1151 បើក​ដោយ​បុរស​ម្នាក់​នៅលើ​ស្ពាន​ជ្រោយចង្វា ក្នុងទិសដៅ​ពី​លិចទៅ​កើត​ដោយ​ព្យាយាម​បើក​វ៉ា​រថយន្ត​មួយគ្រឿង​ទៀត ក៏បាន​ជ្រុល​ទៅបុក​ម៉ូតូ​ស្មាស​វី ពាក់​ស្លាក​លេខ នគរបាល​1.8191​ជិះ​គ្នា​២​នាក់​ក្នុងទិសដៅ​បញ្ច្រស​គ្នា​យ៉ាង​ពេញទំហឹង​ខ្ទាត​បោក​អ្នកជិះ​ម៉ូតូ​ទាំង​២​នាក់​ដួល​ទៅលើ​ថ្នល់​រងរបួស​ធ្ងន់ ។ បន្ទាប់ពី​កើតហេតុ​ភាគី​រថយន្ត​បាន​ព្យាយាម​បើក​គេច តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​ដោយសារ​រថយន្ត​បង្ក​ដាច់​កាឡេ​ខាងឆ្វេង​ទៅមុខ​មិន​រួច​។​

 

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​យក​ទាំង​រថយន្ត​បង្ក និង​ម៉ូតូ​ជនរងគ្រោះ ទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ជា​ក្រោយ ។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕

24-4-2014 (1) 24-4-2014 (2) 24-4-2014 (3)

 

Leave a Reply

(*) Required, Your email will not be published