មាន​វិបត្តិ​ស្នេហ៍ ប្រើ​ខ្សែ​អង្រឹង​ចង​.​ក សម្លាប់ខ្លួន​

, , Leave a comment

​ខេត្តបាត់ដំបង ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​ខណៈដែល​គេ​ប្រទះឃើញ​បុរស​ម្នា​ក់បាន​យក​ខ្សែ​អង្រឹង​ចងក​ដើមឈើ​បេង​សម្លាប់ខ្លួន កាលពី​ម៉ោង​៤​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៤ នៅក្បែរ​ផ្ទះ​ជនរងគ្រោះ​ក្នុងភូមិ​ថ្នល់​បត់ ឃុំ​សំពៅ​លូន ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា បុរស​ភេទ​ទី​៣​ដែល​ធ្វើអត្តឃាត​ចង​.​ក​សម្លាប់ខ្លួន​នេះ​ឈ្មោះ ឆ្មេ​ញ សេន អាយុ​២៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ មាន​មុខរបរ​ជាជាង​អ៊ុតសក់ ដោយ​បន្សល់ទុក​នូវ​បណ្តាំ​ឲ្យ​ក្រុមគ្រួសារ​ទូរស័ព្ទ​ទៅ​លេខ ០៩៦ ២៧៣៥១៥៧ ប្រាប់ថា​ខ្លួន​បាន​ស្លាប់​ហើយ ។​

 

​តាម​ការរៀបរាប់​ពី​ក្រុមគ្រួសារ​បាន​ឲ្យ​ដឹង​ទៀតថា មូល​ហេតុដែល​ឈានដល់​ការធ្វើអត្តឃាត​សម្លាប់ខ្លួន ដោយសារ​មានទំនាស់​ក្នុង​គ្រួសារ ព្រោះ​អំឡុងពេល​ចូលឆ្នាំ​ខ្មែរ​ដែល​ទើប​រំលង​ទៅបាន​ប៉ុន្មាន​ថ្ងៃ​មកនេះ បុរស​ភេទ​ទី​៣​ខាងលើ បាន​យក​ម៉ូតូ​១​គ្រឿង​ដើរលេង​និង​លក់​យកលុយ​ចាយវាយ​អស់ ហើយ​ត​ក៏ត្រូវ​ក្រុមគ្រួសារ​ស្តីបន្ទោស​និង​មិន​ឲ្យ​ចូល​ផ្ទះ និង​អាច​ចាញ់បោក​ប្រុស​ស្នេហ៍ ទើប​តូចចិត្ត​ក៏​ចង​.​ក​សម្លាប់ខ្លួន​បែបនេះ ៕

24-4-2014 (1) 24-4-2014 (2)

 

Leave a Reply

(*) Required, Your email will not be published