ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍ពីខេត្តក្រចេះបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៣ខែមេសា ឆ្នាំ២០១៤ គឺរថយន្តយីឌុបដឹកឈើប្រណីឈើធ្នង់បង្កប់ឈើក្រញូងជិត២០ម៉ែត្រគីបជាឈើល្មើសច្បាប់ដឹកចេញពីតំបន់ ស្រុកសំបូរខេត្តក្រចេះ ធ្វើដំណើរតាមផ្លូវជាតិលេខ៧ សំដៅទៅលក់នៅប្រទេសវៀតណាមដោយឆ្លងកាត់ស្រុកស្នួលដែលមានកម្លាំងជំនាញរដ្ឋបាលព្រៃឈើក្រោមបង្គាប់លោក សូយ សារិទ្ធ ជានាយខណ្ឌរដ្ឋបាលព្រៃឈើ និងលោក ព្រាប សុធារា យ៉ាងត្រៀបត្រាព្រមទាំងសមត្ថកិច្ចប៉ូលីសប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងនិងសមត្ថកិច្ចតាមដងផ្លូវមិនខ្វល់ធ្វើការទប់ស្កាត់នោះទេ ។