ជិះ​ម៉ូតូ​ឆ្លងផ្លូវ មិន​ប្រយ័ត្ន ត្រូវ​ម៉ូតូ​បុក រងរបួស​ទាំងសង្ខាង

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បណ្តាលមកពី​ម៉ូតូ បុក​នឹង​ម៉ូតូ​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់ និង​យុវជន​ម្នាក់ រងរបួស​ធ្ងន់ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ។ ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៥​និង​៥៥​នាទី ព្រឹក​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៤ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ច្រកចូល​ក្លោងទ្វារ​ជន្លង់ម្លូ ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ឃឺ​ន វុទ្ធី អាយុ​២១​ឆ្នាំ ជា​កម្មករ​រោងចក្រ រស់នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​បសេដ្ឋ ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ​១២៥ ស៊េរី​២០០៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល​1I-2238 រងរបួស​បែកក្បាល និង​បាក់​កដៃ ខាងស្តាំ ។ ចំណែក​ជនរងគ្រោះ​ម្នាក់ទៀត​មានឈ្មោះ សៀក ស្រី​ទូច ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជា​កម្មការិនី​រោងចក្រ រស់នៅ​ភូមិ​ភ្លើង​ឆេះ​រទេះ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​គុប​ជ្រុង សេ​៥០ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 1AT-2248 រងរបួស​បាក់ជើង​ឆ្វេង​។​

 

​នៅ​មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ​ខាងលើ​ជិះ​ម៉ូតូ​ម្នាក់ឯង​តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុងទិសដៅ​លិចទៅ​កើតមក​ដល់​ចំណុចកើតហេតុ បាន​ឆ្លង​ផ្លូវជាតិ​លេខ​៣​ក្នុង​គោលបំណង​ជិះ​ទៅ​ទិស​ខាងជើង​ខណៈ​កំពុងតែ​ឆ្លងផ្លូវ​នោះ ស្រាប់​តែមាន​យុវជន​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ដែរ បានមកពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​បាន​វ៉ា​ក់​អើ ជាមួយ​ម៉ូតូ​ស្ត្រី​ខាងលើ​ជាន់​ហ្វ្រាំង មិនទាន់​ក៏ ជ្រុល​ទៅបុក យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ដួល បោក​ទៅនឹង​ថ្នល់ រងរបួស​ធ្ងន់​ទាំងសងខាង ។​

 

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ទាំងពីរ​នាក់ ត្រូវបាន​រថយន្ត​ដឹក​ទៅ​ជួយសង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ចំណែក​ម៉ូតូ​ទាំងពីរ​ត្រូវ​បានក​ម្លាំ​សមត្ថកិច្ច​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​រង់ចាំ​ភាគី​ទាំង​សង មក​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់ ៕

23-4-2014

 

Leave a Reply

(*) Required, Your email will not be published