កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ខេត្តរតនគិរី ស្ទាក់ចាប់​រថយន្ត​ដឹកឈើ​ប្រណីត​ខុសច្បាប់ គ្រាន់តែ​យកមក​ផាកពិន័យ​!

, , Leave a comment

​ខេត្តរតនគិរី ៖ រថយន្ត​ដឹកឈើ​ប្រណីត​ចំនួន​២​គ្រឿង​ដែល​បម្រុង​ឆ្លង​ដែល​ទៅ​ប្រទេស​វៀតណាម ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ស្ទាក់​ចាប់បាន នៅ​ត្រ​ង់​ចំ​ណុច​ទូល​បឹង​កម្សាន្ត ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​ថ្មដា សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី​។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៤ វេលា​ម៉ោង​៨​យប់ កម្លាំង​សមត្ថកិច្ច​បាន​ល្បាត​តាម​ដងផ្លូវ​ជាតិ​លេខ​៧៨A ត្រង់ចំណុច​ខាងលើ ក៏​ប្រទះឃើញ​រថយន្ត​ដឹក​បទល្មើស​ចំនួន​ជាង​១០​គ្រឿង កំពុង​ធ្វើ​ចរាចរណ៍​ដឹក​បទល្មើស​ឈើប្រណិត​ដូច​ហែរ​អង្គ​កឋិនទាន ប៉ុន្តែ​កម្លាំង​សមត្ថកិច្ច ស្ទាក់ចាប់​បានតែ​រថយន្ត​ចំនួន​២​គ្រឿង​ប៉ុណ្ណោះ ។ ចំណែក​ប៉ុន្មាន​គ្រឿង​ផ្សេងទៀត​បាន​បើ​រត់គេចខ្លួន​ចូល​ទឹកដី​ប្រទេស​វៀតណាម​បាន​ដោយ​សុ​វត្តិភាព​។​

 

​រថយន្ត​ដែល​ចាប់បាន​ទាំង​២​គ្រឿង​នោះ​រួមមាន​ទី​១​រថយន្ត​ម៉ាក​ធុន​ត្រា ពណ៌​ស្ករ ដែលមាន​ស្លាក​លេខ​ភ្នំពេញ 2X1087 បាន​ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់​ចំនួន​៣៤​ដុំ មុខកាត់​(១០×៤០) ទី​២​រថយន្ត​ម៉ាក​ធុន​ត្រា​ពណ៌​ក្រហម​បិទ​ស្គុ​ត​សរ​អត់​ស្លាក​លេខ ដឹកឈើ​ប្រភេទ​ធ្នង់​ចំនួន​៦០​ដុំ មុខកាត់​(១០×៤០) ហើយ​អ្នកបើកបរ​បើកទ្វារ​រ​ថយ​ន្ត ទៅផ្ទះ​ដេក​ធ្វើ​ប្រ​ងើយ ទុក​រថយន្ត​ឲ្យ​សមត្ថកិច្ច​អូស​យកទៅ​ទុក​។​

 

​ក្រោយពេល​ចាប់បាន​រថយន្ត​ទាំង​២​គ្រឿង​ខាងលើនេះ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បញ្ជូន​មកកាន់​ខណ្ឌរ​ដ្ឋ​បាល​ព្រៃឈើ​ខេត្ត​ទាំងយប់ ដោយ​មន្ត្រី​ខណ្ឌ​រដ្ឋ​បា​ល​​ព្រៃឈើ​ខេត្ត បានធ្វើ​សំណុំបែបបទ​ធ្វើការ​ផាកពិន័យ ចំនួន​បី​លាន​រៀល​៕

24-4-2014 (2) 24-4-2014 24-4-2014 (1)

 

Leave a Reply

(*) Required, Your email will not be published