រថយន្ត​កាមរី​ហាយ​ប្រី​ត​បើក​បុក​បង្គោល​ដងគោម​ធ្លាក់​អំពូល​ភ្លើង​រាយប៉ាយ​ពេញ​ផ្លូវ​

, , Leave a comment

​រាជធានី​ភ្នំពេញ​ ៖ ស្ត្រី​ម្នាក់​បើករថយន្ត​យ៉ាង​លឿន​ទាំង​ស្រវឹង បួង​ចង្កូត​បត់​ឆ្វេង ជ្រុល​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ ធ្លាក់​បែក​អំពូល​ភ្លើង​បំភ្លឺ ហើយ​រថយន្ត ខ្ទាត​ទៅ​បោក​តូប​យាម​របស់​សន្តិសុខ​កាលពី​វេលា ម៉ោង​៣​ទៀបភ្លឺ ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៤ នៅ​ចំណុច​មហាវិថី​ព្រះ​នរោត្តម​កែង ២១៤ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ។​

 

​ប្រភពព័ត៌មាន​ពី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​នារី​ម្នាក់​អាយុ​ជាង​២០​ឆ្នាំ​ប្រហែល​ដើរ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ ស្រវឹងធ្លាក់ភ្នែក​ហើយ​បាន​បើករថយន្ត​មួ​យ​គ្រឿ​ង ម៉ាក​កាមរី​ហាយ​ប្រ៊ី ពណ៌​ខ្មៅ អត់​ស្លាក​លេខ ធ្វើដំណើរ​តាម​មហាវិថី​ព្រះ​នរោត្តម ពី​ត្បូង​ទៅ​ជើង បើក​ក្នុង​ល្បឿន​លឿន មកដល់​ចំណុច​ខាងលើ​រថយន្ត​បត់​ឆ្វេង​បួង​ចង្កូត​មិនទាន់ ល​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ នៅ​ជិត​បង្គោល​ភ្លើង ស្តុ​ប​ដោយ​បុក​ចូល​ប្រឡោះ​កណ្តាល បណ្តាល​ឲ្យ​ក្រពឹត​ស្រុញ​គល់​ធ្លាក់​អំពូល​ភ្លើង​បែកខ្ចាយ ហើយ​រថយន្ត​វេ​គូទ​វាត់​ទៅនឹង​តូប​យាម​របស់​សន្តិសុខ ធ្វើ​ឲ្យ​តូប​ខ្ទាត​ជិត​កន្លះ​ម៉ែត្រ បែក​បង្អួច​កញ្ចក់​រង​ការ ខូចខាត​តូប​យាម​នោះ យ៉ាងដំណំ ។ ក្រោយ​កើតហេតុ​អ្នកបើកបរ​បាន​ចុះ​ពីលើ​រថយន្ត​គេចខ្លួនបាត់ ដោយ​ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ ។​

 

​បច្ចុប្បន្ន​រថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ ការិយាល័យ​នគរបាល ចរាចរណ៍​ផ្លូវគោក រង់ចាំ​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕

23-4-2014

 

Leave a Reply

(*) Required, Your email will not be published