ប្រទេសចិន ៖ យ៉ាងហោចណាស់មានប៉ូលីសសណ្ឋាប់ធ្នាប់៤នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ផ្ទុះហិង្សាមួយ ដែលមានប្រជាជនរាប់ពាន់នាក់ បានចោមរោម គ្នាវាយសម្លាប់ប៉ូលីសទាំងនោះ នៅក្នុងរថយន្ត ព្រោះតែខឹងក្រុមប៉ូលីសនោះបានសម្លាប់ បុរសម្នាក់យ៉ាងព្រៃផ្សៃដោយវាយនឹងញញួរ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារក្នុងស្រុក។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ Cangnan County ទីក្រុង Wenzhou ខេត្ត Zhejiang នៃប្រទេសចិន ។ ដោយសារតែទាល់ច្រកទើបប៉ូលីសធ្វើការគប់ នូវគ្រាប់បែកផ្សែង ដើម្បីបំបែកក្រុមប្រជាជនទាំងនោះ រហូតដល់រាប់ម៉ោង ប៉ុន្តែប៉ូលីសសណ្ឋាប់ធ្នាប់ ចំនួន៤នាក់ បានស្លាប់យ៉ាងវេទនា បំផុតក្នុងរថយន្ត ប៉ូលីស។ គួរបញ្ជាក់ផងដែរថាមូលហេតុបណ្តាលអោយមានការផ្ទុះហឹង្សាបែបនេះ ដោយសារតែ ប៉ូលីសទាំង៤នាក់នោះបាន វាយបុរសម្នាក់នឹងញញួរ ព្រោះតែបុរសនោះបានលួចថតសកម្មភាពហិង្សារបស់ប៉ូលីសធ្វើលើស្ត្រីលក់អាហារតាមចិញ្ចើមផ្លូវ។
ហេតុការណ៍នេះបានធ្វើឲ្យប្រជាជនរាប់ពាន់ផ្ទុះកំហឹងឡោមព័ទ្ធប៉ូលីសសណ្ឋាប់ធ្នាប់ទាំង នោះ ដែលលាក់ខ្លួនក្នុងឡាន ហើយប្រជាជនបាននាំគ្នាវាយមកលើប៉ូលីសទាំងនោះដោយដុំថ្ម ព្រនង់ និងអ្នកខ្លះវាយ នឹងដៃរហូត ដល់ប៉ូលីសទាំង៤នោះស្លាប់ បាត់បង់ជីវិត។ នៅក្នុងហេតុការណ៍នោះប៉ូលីសក៏បានចាប់ខ្លួនប្រជាជនជាច្រើន ដែលជាប់ពាក់ព័ន្ធនឹងករណីសំលាប់ប៉ូលីសសណ្ឋាប់ធ្នាប់ផងដែរ៕ប្រភពបន្ថែម