ខេត្តកំពង់ចាម ៖ ឈើប្រណីតជាច្រើនកំណាត់ត្រូវបានឈ្មួញដឹកយកមកទម្លាក់នៅមុខហាង ខារ៉ាអូខេABC ក្នុងក្រុងកំពង់ចាម ស្ថិតក្នុងភូមិ១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាមបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤។
តាមព័ត៌មានខ្សឹបខ្សៀវបានឲ្យដឹងថា កំណាត់ឈើទាំងអស់នោះជាប្រភេទឈើធ្នង់ ជាង១៨ម៉ែត្រគូប ត្រូវគេដឹកយកមកទម្លាក់ចោល នៅមុខហាងខារ៉ាអូខេABC ក្នុងក្រុងកំពង់ចាម តាមរថយន្តយីឌុបមួយគ្រឿង ចេញពីខេត្តស្ទឹងត្រែង ក្នុងបំណងដឹកយកមកដាក់នៅភូមិគ្រឹះមួយកន្លែង ក៏ប៉ុន្តែរថយន្តនេះ មិនបានដាក់នៅតាមគោលដៅទេ បែរជាយកមកទម្លាក់ចោលនៅកន្លែងកើតហេតុខាងលើ។
ឈើប្រណីតប្រភេទធ្នង់នៅលើរថយន្តយីឌុបខាងលើមានរហូតដល់១៨ ម៉ែត្រគូប ប៉ុន្តែទម្លាក់នៅមុខហាងខារ៉ាអូខេ បានតែពាក់កណ្តាលប៉ុណ្ណោះ ក៏ត្រូវសមត្ថកិច្ចឃាត់ និងបញ្ជាឲ្យដឹកយកទៅ ដាក់នៅភូមិគ្រឹះនោះវិញ ។ បន្ទាប់ពីមានការចោមរោមពីសមត្ថកិច្ចទើបឃើញម្ចាស់ឈើដែលគេស្គាល់ថាជាប្រពន្ឋលោកសានចយ ហើយលោកសាន ចយ ជាមេការរបស់ឧកញ៉ាលឹមប៊ុនណា ហៅខ្នារដែលល្បីខាងជូនឈើដុះស្លែបាន យកអាជ្ញាប័ណ្ណហ្វូតូកូពីលេខ០០១៥០៩ ផុតកំណត់ថ្ងៃទី២៣ មេសា ២០១៤ ចុះហត្ថលេខាដោយលោក សិទ្ឋិ សំណាង នាយផ្នែករដ្ឋបាលព្រៃឈើស្ទឹងត្រែង មកបង្ហាញសមត្ថកិច្ចដោយអះអាងថាឈើ១ឡានយីឌុបនេះយកមកជូនតាចៅហ្វាយខេត្តចាស់។ បន្ទាប់ពីឃើញ អាជ្ញាប័ណ្ណនិងមានអន្តរាគមន៍តាមទូរសព្វ័ផងនោះគេមិនឃើញលោកប្រាក់ ណូម៉ានាយខណ្ឌ័រដ្ឋបាលព្រៃឈើចុះមកត្រួតពិនិត្យទេក្រៅពីបើកឡានមកឆ្វែលតែប៉ុណ្ណោះ ៕
ម្ចាស់ឈើជជែកជាមួយកូនចៅលោក ប្រាក់ ណូម៉ា