ភាព​ត្រេកត្រអាល ធ្វើ​ឲ្យ​នាង​ភ្លេច​ថា​ខ្លួន​មាន​ប្តី ត្រូវ​បុរស​ល្មោភកាម​ល្បួង​ចូល​ផ្ទះសំណាក់​ទល់​ភ្លឺ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ភាព​ត្រេកត្រអាល​បានធ្វើ​ឲ្យ​ស្រី្ត​ម្នាក់​ធ្លាក់​ក្នុង​ចំណី​តណ្ហា ហើយ​ត្រូវ​ជន​ល្មោភកាម​ល្បួង​យក​ចូល​ផ្ទះសំណាក់​បន្ទាប់ពី​ប្ដី​រប​ស់​ខ្លួ​ន​​ចេញទៅ​រត់​ម៉ូតូ​បាត់ ។ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​២២ ខែមេសា ឆ្នាំ​២០១៤ បន្ទាប់ពី​ប្តី​នារី​រ​ង​គ្រោះ​​បានដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគ​បាល​សង្កាត់​ខណ្ឌ​ឬ​ស្សី​កែវ ។​

 

​នារី​រងគ្រោះ​ដែល​ត្រូវជា​មិត្ត​ភ័​ក្រ​របស់​ប្ដី​ល្បួង​ចូល​ផ្ទះសំណាក់​នោះ​ឈ្មោះ យី វណ្ណៈ ភេទ​ស្រី អាយុ​២៤​ឆ្នាំ ស្នាក់នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ចំណែក​ជនសង្ស័យ​ដែល​បាន​លួង​លោមនាង​ចូល​ផ្ទះសំណាក់​នោះ​ឈ្មោះ អាប៉ោង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប​ស្នាក់នៅ​ផ្ទះជួល​ក្បែរ​គ្នា ចំណែក​ប្ដី​នារី​រងគ្រោះ​ឈ្មោះ នួន សារ៉ុន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប ។​

 

​បើតាម​ការរៀបរាប់​ពី​នារី​រងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ប្ដី​របស់​នាង​ចេញទៅ​រត់​ម៉ូតូឌុប​ដូច​សព្វមួយដង​ដោយ​ទុក​ឲ្យ​នាង​ដេក​នៅក្នុង​បន្ទាប់​តែម្នាក់ឯង​លុះដល់​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៤ ស្រាប់តែ​បុរស​ឈ្មោះ​ប៉ោង​ដែលជា​មិត្ត​ភ័​ក្រ​របស់​ប្ដី​នាង​បានមក​គោះទ្វា​បន្ទប់​ហើយ​ប្រាប់ថា ប្ដី​របស់​នាង​ដេកចាំ​នៅផ្ទះ​សំណាក់​ឬ​ស្សី​កែវ ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​មិត្តភាព សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ហើយ​ប្ដី​របស់​នាង​បាន​ប្រើ​ឲ្យ​គេ​មក​ឌុប​យកទៅ​ផ្ទះសំណាក់​។ ពេលនោះ​នាង​ពុំបាន​គិត​អ្វី​នោះទេ​ហើយក៏​មិនបាន​គិតថា គេ​បញ្ឆោត​នាង​យកទៅ​ផ្ទះសំណាក់​ដែល​មូលហេតុ​ដោយសារ​ឈ្មោះ​ប៉ោង​នោះ​ជា​មិត្តភក្តិ​ប្ដី​របស់ខ្លួន​។ លុះ​ពេលទៅដល់​ផ្ទះសំណាក់​មិនឃើញ​ប្ដី​របស់ខ្លួន​នៅក្នុង​បន្ទប់​នាង​បម្រុង​នឹង​ត្រឡប់មកវិញ​តែ​ត្រូវ​បុរស​ឈ្មោះ ប៉ោង នោះ​ប្រាប់ថា ប្ដី​របស់​នាង​ឲ្យ​ដេកចាំ​បន្តិច​សិន គេរ​វូ​ល​ជាប់​ឌុប​ម៉ូយ​បន្តិចទៀត​ទើប​មក​។​

 

​លុះ​ពេលព្រឹក​ឡើង​មិនឃើញ​ប្ដី​របស់​នាង​ឃើញតែ​បុរស​ឈ្មោះ​ប៉ោង ទើប​នាង​ត្រឡប់មកផ្ទះ​វិញ​ហើយក៏​ពុំទាន់​ហ៊ាន​ប្រាប់​ប្ដី​ដែល​លុះ​ម៉ោង​ប្រហែលជា​១០ ព្រឹក​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៤ ស្រាប់តែ​ប្រពន្ធ​របស់​ឈ្មោះ ប៉ោង មករក​រឿង​វៃ​នាង​ដល់​បន្ទប់​ជួល​ដោយ​ចោទថា នាង​មាន​សា​ហាយ​ស្មន់​ជាមួយ​ប្ដី​របស់គេ ហើយ​នាំគ្នា​ទៅ​ដេក​ផ្ទះសំណាក់​ពេលដែល​ឮ​បែបនេះ​ប្ដី​របស់​នារី​រងគ្រោះ​បាន​សាកសួរ​ប្រពន្ធ​របស់ខ្លួន​ហើយ​ប្រពន្ធ​របស់ខ្លួន​បាន​រៀបរាប់​ដំណើររឿង​ទាំងអស់​ដល់​ប្ដី​ហើយ​នារី​រងគ្រោះ​បាន​អះអាងថា ខ្លួន​ពុំបាន​ខូចខិល​ជាមួយ​បុរស​ឈ្មោះ ប៉ោង​នោះទេ បន្ទាប់ពី​ប្ដី​បាន​នាំ​ប្រពន្ធ​ទៅ​ដាក់ពាក្យ​បណ្ដឹង​មួយ ។ ចំណែកឯ បុរស​ឈ្មោះ​ប៉ោង​បាន​រត់​កេ​ច​ខ្លួន​បាត់ស្រមោល​បន្ទាប់ពី​រឿង​បាន​បែកការ​៕

23-4-2014

 

Leave a Reply

(*) Required, Your email will not be published