ជិះ​ម៉ូតូឌុប​គ្នា​តាមផ្លូវ ត្រូវ​រថយន្តបុក ហើយ​កិន ស្លាប់​ទាំង​២​នាក់​គួរ​ឲ្យ​រន្ធត់​

, , Leave a comment

​ខេត្ត​ត្បូងឃ្មុំ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​ស្លាប់​មនុស្ស​២​នាក់​នៅនឹងកន្លែង​កើតហេតុ​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម ខណៈដែល​កំ​ពុ​ង​ធ្វើដំណើ​រ​ត្រូវ​រថយន្ត​ធុន​ធំ​បុក ហើយ​កិន​ពីលើ​ស្លាប់​មួយ​រំពេច ។ ហេតុការណ៍​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​២១ ខែ​មេ​សា ឆ្នាំ​២០១៤ ស្ថិតនៅ​ក្នុងភូមិ​៣ ស្រុក​អូររាំង​ឳ ខេត្ត​ត្បូងឃ្មុំ ។​

 

​សព​ជនរងគ្រោះ​ទាំង​២​នាក់​ដែល​សម្លាប់​មានឈ្មោះ គង់ សុភ័ណ អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ និង​ម្នាក់ទៀត​ឈ្មោះ ហេង សេង​គន្ធ អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ដែង ឃុំ​ពុក​ឫស្សី​ខ្សាច់ ខេត្តកណ្តាល ។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មុនពេល​កើ​ហេតុ​គេ​ឃើញ​ជនរងគ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BS-6156 ធ្វើ ដំណើរ​យ៉ាង​លឿន ។ លុះ​មកដល់​ចំណុចកើតហេតុ​មិនដឹង​ជា​យ៉ាងម៉េច​ស្រាប់តែ​ដួល​នៅ​ក​ណ្តា​លថ្នល់ ជាប់​ជួន​មាន​រថយន្ត​យី​ឌុប​មួយគ្រឿង​ពាក់​ស្លាក​លេខ​ស្វាយរៀង 3A-0487 ដែល​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា​កិន​ជនរងគ្រោះ ទាំង​២​នាក់​ប​ណ្តា​ល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ចំណែក​ខូចខាត​ស្ទើរ​ទាំងស្រុង ។​

 

​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះទៅ​អន្តរាគមន៍ យក​ម៉ូតូ និង​រថយន្ត​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូររាំង​ឳ ដើម្បី​រង់ចាំ​ដោះ​ស្រា​យ​​តា​មច្បាប់​ជា​ក្រោយ ។ ចំណែក​សព​ជនរងគ្រោះ​ទាំងពីរ​សមត្ថកិច្ច បាន​ទាក់ទង​សាច់ញាតិ​ជនរងគ្រោះ ដើម្បី​មក​ទទួលយក​សព​ទៅធ្វើ​បុណ្យ​តា​ម​ប្រពៃណី​៕

23-4-2014 (3) 23-4-2014 (2) 23-4-2014 (1)

 

Leave a Reply

(*) Required, Your email will not be published