តើ​បុរសៗ​គិតពី​អ្វី​ពេល​មាន​អារម្មណ៍​សិច ?

, , Leave a comment

​ស្ត្រី​មួយ​ភាគ​ធំ​បានគិត​ឃើញ​ខ្លួនឯង​ថា បុរស​ជាវ​ត្ថុ​មានជីវិត​ដែល​មិនសូវ​និយាយស្តី និង​មិនសូវ​បង្ហាញ​ពី​អារម្មណ៍​ដូច​ស្ត្រី​នោះទេ​ជាពិសេស​រឿង​នៅលើ​គ្រែ​ដែល​ទាំងអស់នេះ​បានក្លាយទៅជា​អាថ៌កំបាំង​សម្រាប់​បុរស​តាំងពី​យុគ​កកើត​មនុស្ស​ម្ល៉េះ ។ ខាងក្រោម​នេះ​ជាការ​បរិយាយ​ដើម្បី​ឲ្យ​ស្ត្រី​យល់ថា បុរស​គិត​បែបណា មុនពេល​មាន​សិច ? តើ​គេ​គិត​ដូច​ស្ត្រី​ដែរ​ទេ ? រួច​ចុះ​ហេតុអ្វី​ក្រោយពេល​បាន​ខ្លួន​ហើយ​បែរជា​ធ្វើខ្លួន​ប្លែកៗ ខុសពី​ពេលមុន ? ចំណុច​ចុង​ក្រោយនេះ​ស្ត្រី ពិតជា​ចង់ដឹង​ជាងគេ តែ​មិន​ហ៊ាន​សួ ។​

 

​មុនពេល​មាន​សិច (​រាប់​ថ្ងៃ​រង់ចាំ​)
​បុរស​មួយចំនួនធំ​គេ​ប្រើ​ចិន្តនាការ ( អាការ​ដែល​គិត ) ថា​នាង​កំពុង​ស្រាត​ននលគក​តាំងពី​បានឃើញ​ដំបូង​ម្ល៉េះ ព្រោះ​វា​នឹងធ្វើ​ឲ្យ​បុរសៗ កើតមាន​អារម្មណ៍ រំភើប​ញាប់​ញ័រ​បំផុត​នៅពេល​បានឃើញ​របស់​ពិត និង​បាន​ស្ទាបអង្អែល​កាយ​ក្តៅ​ឧណ្ហៗ​របស់​នាង ។ ក៏ប៉ុន្តែ​ក្រោយពេល​ស្គាល់គ្នា​យូរ​ទៅ​អ្វីដែល​បុរស​ចាប់ អារម្មណ៍​ជាងគេ​គឺ​យប់​នេះ តើ​គេ​គិត​ចាត់ការ​នាង​ដោយ​របៀប​ណា ដើម្បី​ឲ្យ​មាន​សេចក្តីសុខ​បំផុត ?

 

​ឈុត​ក្នុង​
​បុរស​មិនសូវ​ខ្វាយខ្វល់​រឿង​ឈុត​ក្នុង​របស់​នាង​ទាំង​ពណ៌ និង​ម៉ូដ​រចនា​នោះទេ ។ ផ្ទុយទៅវិញ​គេ​ចូលចិត្ត​ប្រភេទ​ដែល​គេ​អាច​ប្រើ​ម្រាមដៃ​ដោះ​បាន ស្រួល​ក្នុងពេល​ដៃ​ម្ខាង​ទៀត​កំពុង​រាវ​ស្ទាប​នោះ ។​

 

​ឲ្យ​អស់​អារម្មណ៍​
​ទាំង​បុរស និង​ស្ត្រីភេទ​ទាំងពីរ​នេះ​មិនសូវ​ចូលចិត្ត​ដេក​នៅលើ​គ្រែ​ជជែក​គ្នា បែកផ្សែង​ពី​រឿងនេះ​រឿង នោះ​ក្រៅពី​រឿង​នៅលើ​គ្រែ​មុនពេល​មាន​សិច​នោះទេ ។​

 

​ពេល​កំពុង​រួមភេទ​
​អ្វីដែល​បុរស​ខ្លាច​បំផុត​នោះ គឺ​ការ​ឆាប់​ចេញ​ទឹកកាម​ដែលជា​ដើមចម​ខ្លះ​កើតចេញពី​ទម្លាប់​ជួយ​សម្រេច​តណ្ហា​ដោយ​ខ្លួនឯង ។ ដូច្នេះ​ស្ត្រី​មិនត្រូវ​ចាប់ទោស អូស​ដំណើរ​ថា​ដៃគូ​របស់ខ្លួន​ជា​បុរស​មិនបានការ​នោះទេ ។​

 

​ពេលធ្វើ​អូ​រ៉ា​ល់​សិច​
​បុរស​ភាគច្រើន​ចង់​ឲ្យ​ដៃគូ​ខ្លួន​ធ្វើ​អូ​រ៉ា​ល់​សិច​ឲ្យ និង​ពេល​នាង​ចាប់ផ្តើម បុរស​ព្រួយបារម្ភ​ក្នុងការ​អត់ទ្រាំ​មិន​ឲ្យ​ចេញ​ទឹកកាម ។ ក្នុង​លក្ខណៈ​បែបនេះ​ពេល ស្ត្រី​ធ្វើ​អូ​រ៉ា​ល់​សិច​ឲ្យ​បុរស​មួយចំនួន​ក៏មាន​បំណង​តបស្នង​ដល់ដៃ​គូ​វិញ​ក្នុង​រូបភាព នេះ​ដូចគ្នា​វិញ​ដែរ ។​

 

​ពេល​ស្ត្រី​ថ្ងូរ​
​ចំណុច​នេះ​បុរស​មាន​ចំណូលចិត្ត​បំផុត តែ​មិនមែន​មានន័យថា​គ្រាន់តែ​ធ្វើ​ភ្លាម​ថ្ងូរ​ភ្លែត ឬ​ចាប់​ត្រង់នេះ ក៏​ថ្ងូរ​ចាប់​ត្រង់នោះ​ក៏​ថ្ងូរ​ដែរ​ទេ ។ ចំណុច​នេះ​បុរស យល់ឃើញថា គេ​ពូកែ​អាចធ្វើ​ឲ្យ​ដៃគូ​មាន​សេចក្តីសុខ​បាន​ទាំងអស់ ។​

 

​ដេក​ស្ងៀម​ដូច​គល់ឈើ​
​នេះ​ជាស​ភាព​ដែល​បុរស​ស្អប់​បំផុត ព្រោះ​គេ​គិតថា​នាង​គ្មាន​ចិត្ត​មកលើ​គេ តែ​ប្រសិនបើ​នាង​ហើបមាត់ ប្រាប់​ពី​តម្រូវការ​ត្រង់ៗ បុរសៗ​នឹង​បំពេញ​ឲ្យ​ភ្លាម​ព្រោះ គេ​ចូលចិត្ត ។​

 

​ក្រោយពេល​កិច្ចការ​រួចរាល់​
​បុរស​ច្រើន​សញ្ជឹង​គិតថា ថ្វីដៃ​របស់គេ​កាលពី​យប់នោះ​ធ្វើ​បានល្អ​ដែរ​ទេ ? អាច​ផ្តល់​សេចក្តីសុខ​ដល់ដៃ​គូ​ដែរ​ឬ​អត់ ? តើ​ដៃគូ​គេ​បាន​ទៅដល់​គោលដៅ​ដែរ ឬទេ ?

 

​ដេកលក់​
​ស្ត្រី​មួយចំនួនធំ​អត់​រអ៊ូ​មិនបាន​ត្រង់​ថា ក្រោយពេល​បញ្ចប់​កិច្ចការ​ហើយ បុរសៗ​តែងតែ​លង់លក់​ភ្លាម តែ​នាង​ត្រូវ​ដឹងថា នេះ​ជា​ប្រតិកម្ម​ធម្មជាតិ​របស់ បុរសៗ​ក្រោយពេល​អារម្មណ៍​ឈានដល់​កំពូល​ហើយ​នោះ ៕

EmotionallyConnectedSex-595

 

Leave a Reply

(*) Required, Your email will not be published