តណ្ហា​ឡើងដល់​កម្រិត បែកគំនិត​ចាប់រំលោភ​ក្មេងស្រី ចម្លង​ស្ទីល​តាម​រឿង​បរទេស​

, , Leave a comment

​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន និង​បញ្ជូនទៅ​ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ថ្ងៃទី​១៩​ខែមេសា ដែល​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​អាយុ​៨​ឆ្នាំ កាល​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៤ យប់​វេលា​ម៉ោង​១២ រំលងអធ្រាត្រ​នៅ​ចំណុច​ក្បែរ​ផ្ទះ​ក្មេងស្រី​រងគ្រោះ ក្នុងភូមិ​ទួល​កណ្ដាល ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

 

​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង​បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​ពី​ម្ដាយ​ក្មេងស្រី​រងគ្រោះ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ឃាត់​ជនសង្ស័យ​ឈ្មោះ ចាន់ សុ​ដា អាយុ​២៩​ឆ្នាំ ជា​អ្នកជិតខាង​ក្មេងស្រី​រងគ្រោះ​ឈ្មោះ អ​.​វត អាយុ​៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ហើយ​សមត្ថកិច្ច​បានធ្វើ​ការសាកសួរ ដោយ​ជនសង្ស័យ​ឈ្មោះ ចាន់ សុ​ដា បាន​ឆ្លើយ​សារភាពថា​ខ្លួន​បាន​ប្រព្រឹត្ត​អំពើ​អសីលធម៌​ទៅលើ​ក្មេងស្រី​ពិតមែន មិនតែប៉ុណ្ណោះ​ជនសង្ស័យ​ឈ្មោះ​ចាន់​សុ​ដា នេះ​ក៏​ធ្លាប់​ជាប់ពន្ធនាគារ​ចំនួន​លើក​រួចមកហើយ​ផងដែរ​។​

 

​គួរ​បញ្ជាក់ថា តាម​ការរៀបរាប់​ពី​ក្មេងស្រី​រងគ្រោះ​ឈ្មោះ អ​.​វត បាន​ឲ្យ​ដឹងថា ក្នុង​យប់កើតហេតុ​នាង​កំពុង​ដេក​នៅលើផ្ទះ ដោយ​ម្ដាយ​មិន​នៅផ្ទះ ហើយ​ឪពុក​ទៅធ្វើ​ការ​នៅ​ស្រុក​ឆ្ងាយ​ទៀត​។ ពេលនោះ​ជនសង្ស័យ​បាន​យក​ក្រមា​រុំ​មុខ ហើយ​បាន​ឡើងលើ​ផ្ទះ រួច​បី​នាង​ចុះមក​ដី តែ​ពេលនោះ​នាង​បាន​សួរថា នរណា​គេ ជនសង្ស័យ​បាន​ឆ្លើយថា ខ្លួន​ជា​ឪពុក​កុំ​មាត់​។ ក្រោយមក​ជនសង្ស័យ​បាន​សម្រាត​ខោ​ក្មេងស្រី រួច​សម្រេច​កាមតណ្ហា​តាម​គូទ​ក្មេងស្រី​ចេញ​លាមក​ចំនួន​បី​ផង​។ ក្រោយមកទៀត ជនសង្ស័យ​បាន​ដោះ​ក្រមា​រុំ​មុខ ទើប​ក្មេងស្រី​ហៅ​ឈ្មោះ​ចំ​ជនសង្ស័យ​ក៏បាន​រត់គេចខ្លួន​ភ្លាមៗ​តែម្តង​។​

 

​សមត្ថកិច្ច​ក្រោយពី​ធ្វើការ​សាកសួរ​ក៏​បញ្ជូន​ជនសង្ស័យ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

22-4-2014

 

Leave a Reply

(*) Required, Your email will not be published