ឃើញ​គេ​មានបាន បែកគំនិត​ចែកចាយ​គ្រឿងញៀន​ត្រូវ​ចូល​អន្ទាក់​ប៉ូលីស​

, , Leave a comment

​ខេត្តបាត់ដំបង ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ចែកចាយ​គ្រឿងញៀន ។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃទី​២០ខែមេសា ឆ្នាំ​២០១៤ ត្រង់ចំណុច​ភូមិ​ដង្កោ​ទាប សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

 

​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​មានឈ្មោះ ហោ ឧ​ត្ត​ម ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ រស់នៅ​ភូម​អូរ​តា​គាំ​៣ សង្កាត់​ទួល​តា​ឯក និង​ម្នាក់ទៀត​ឈ្មោះ ជា វិចិត្រ ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ រស់នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ។ ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ដកហូត​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៦​កូន​ថង់​តូច ដែលមាន​ទម្ងន់​ស្មើនឹង​២២,៩៩ ក្រាម ដែកកេះ​៤ សម្ភារៈ​មួយចំនួន ទូរស័ព្ទដៃ​១​គ្រឿង និង​ម៉ូតូ​១​គ្រឿង​។​

 

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​២​នាក់ បាន​សារភាពថា កន្លងមក​ពួកគេ គឺ​ប្រើប្រាស់ ប៉ុន្តែ​ដោយ​ឃើញ​ការរកស៊ី​ពពួក​គ្រឿងញៀន​មាន​កម្រៃ​ច្រើន ទើប​ពួកគេ​សាកល្បង​ដោយ​ទិញ​ពី​មេ​ធំ​មក​ក្នុង​១​កូន​ថង់​តូច​តម្លៃ​២០​ដុល្លារ យកទៅលក់​វិញ​បាន​១​ថង់​២៥​ដុល្លារ ទើប​ពួកគេ​ទិញ​៦​កូន​ថង់ ហើយក៏​ជា​លើក​ទី​១​ដែរ តែ​ទីបំផុត​ត្រូវ​ចូល​អន្ទាក់​របស់​ប៉ូលីស​តែម្តង​។​

 

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

22-4-2014 (1) 22-4-2014 (2)

 

Leave a Reply

(*) Required, Your email will not be published