បុរស​ម៉ាឡេស៊ី​ម្នាក់ ខ្យល់គរ​ស្លាប់​ក្នុង​បន្ទប់ទឹក​នៅ​ហាង​កាត់សក់​

, , Leave a comment

​ខេត្តក្រចេះ ៖ បុរស​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​ក្នុង​បន្ទប់​ហាង​កាត់សក់​មួយកន្លែង​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០១៤ ស្ថិតនៅ​ទីប្រជុំជន​ក្នុង​ក្រុង​ក្រចេះ ហើយ​សមត្ថកិច្ច​មូលដ្ឋាន​សន្និដ្ឋានថា​ការស្លាប់​របស់​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់នេះ​គឺ​ប​ណ្តា​ល​ម​ក​ពី​​ខ្យល់គរ ។​

 

​បុរសរងគ្រោះ​ឈ្មោះ ណ ស្សា​ហ៊ី​ត​ប៊ី​ន​អ៊ី​ត រី​ស ( Nor Zahid Bin Idris ) អាយុ​៦៤​ឆ្នាំ ជនជាតិ​ម៉ាឡេស៊ី ធ្វើ​ការឱ្យ​ក្រុមហ៊ុនចម្ការកៅស៊ូ​ឈុន​ហុង​រាប់​ប័​រ បេ​ត​ធ័​រ ដែលមាន​ទីតាំង​នៅក្នុង​ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ ខេត្តក្រចេះ​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ខេត្តក្រចេះ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ​បុរសរងគ្រោះ​បានមក​កាត់សក់ ហើយ​បាន​ចូល​បន្ទប់ទឹក​ជាច្រើន​អស់ម៉ោង ។  ក្រោយពី​មានការ​សង្ស័យ​សមត្ថកិច្ច​ក៏បាន​គាស់​ទ្វារ​បន្ទប់ទឹក​ចូលទៅ​មើល ស្រាប់តែ​ឃើញ​បុរសរងគ្រោះ​កំពុង​ដេក​សន្លប់​ធំ​ក្នុង​បន្ទប់ទឹក ។ ភ្លាមៗ​នោះ​ជនរងគ្រោះ​រូប​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត ដើម្បី​ធ្វើការ​ពិនិត្យ និង​សង្គ្រោះ​តែ​ជនរងគ្រោះ​បាន​ស្លាប់​នៅក្នុង​បន្ត​ប់​ទឹក​ក្នុង​ហាង​កាត់សក់​នោះ​បាត់ទៅហើយ​។​

 

​ក្រោយពី​ធ្វើ​កោសល្យវិច័យ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ការស្លាប់​របស់​ជនរ​ង​គ្រោះ បណ្តាលមកពី​ខ្យល់គរ ព្រោះ​នៅលើ​រាងកាយ​របស់​ជនរងគ្រោះ​មិនមាន​ស្លាកស្នាម​ណាមួយ​ពាក់ព័ន្ធ​ករណី​អ្វី​ផ្សេង​នោះទេ ៕

22-4-2014 (1) 22-4-2014 (2)

 

Leave a Reply

(*) Required, Your email will not be published