សាកសព​បុរស​ម្នាក់​ត្រូវ​ឃាតក​សម្លាប់ ហើយ​ដុត​កម្ទេច​ភ័ស្តុតាង នៅក្នុង​ដីឡូត៍​មួយកន្លែង​

, , Leave a comment

​ខេត្តកណ្តាល ៖ សាកសព​បុរស​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ក្នុង​ដីឡូត៍​មួយកន្លែង​របស់​ឈ្មោះ គៀត ហ៊ួ​រ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ  ដោយ​សាកសព​មាន​សភាព​ស្អុយ​ហើម និង​ត្រូវ​ភ្លើង​ឆេះ​ខ្លោច មើល​លែង​ស្គាល់មុខ​តែម្តង ។ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​នេះ​បានកើត​ឡើង​កាល​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៤ នៅក្នុង​ភូមិ​កំពង់​សំណាញ់​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា សាកសព​ជនរងគ្រោះ​ពុំ​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ ជា​មនុស្ស​ប្រុស អាយុ​ប្រហែល​ជាង ៣០​ឆ្នាំ ពាក់អាវ​ដៃខ្លី​ឆ្នូត​ល្អិតៗ ពណ៌​សលាយ​ក្រហម ស្លៀកខោ​ជើងវែង ពណ៌​ក្រ​ម៉ៅ តែ​ត្រូវ​ភ្លើង​ឆេះ​អស់​មួយចំនួនធំ ។ នៅលើ​ខ្លួន​សាកសព​ត្រង់​ក្រោម​ផ្ចិត​ចំហៀង​ខាងឆ្វេង មាន​ស្នាម​មុត​ប្រវែង​៦​សង់ទីម៉ែត្រ​ធ្លាយ​ពោះវៀន​ចេញមកក្រៅ ហើយ​ត្រូវ​ភ្លើង​ឆេះ​សាកសព​ឆេះ​ខ្លោច មើល​លែង​ស្គាល់មុខ​តែម្តង​។​

 

​ដោយឡែក​នៅ​កន្លែងកើតហេតុ​មាន​បន្សល់ទុក​វត្ថុតាង​មួយចំនួន​ដូចជា សម្បក​កំប៉ុង​ស្រា​បៀរ​អង្គរ​១០​កំប៉ុង​, ដប​ទឹក​សុទ្ធ​២​ដប ត្រូវ​ឆេះ​ភ្លើង​រួញ​មិន​ស្គាល់​ម៉ាក​, កញ្ចប់​បារី​ហ្វី​ន​១​កញ្ចប់​, កញ្ចប់​បារី​៥៥៥ ចំនួន​១​កញ្ចប់​, ដែកកេះ​ប្រើ​ហ្គាស​១ និង​កញ្ចប់​នំបំពង​១​កញ្ចប់​។

 

​ជំហាន​ដំបូង​សមត្ថកិច្ច​នគរបាល​ជំនាញ​សន្និដ្ឋានថា ជនរងគ្រោះ​អាច​ត្រូវបាន​មិត្តភក្តិ​ធ្លាប់​ស្គាល់គ្នា​ហៅ​មក​ផឹកស៊ី​នៅ​ចំណុចកើតហេតុ ខណៈ​ជនរងគ្រោះ​ស្រវឹង ក៏​ធ្វើ​សកម្មភាព​ចាក់​សម្លាប់ រួច​ដុត​សាកសព ដើម្បី​បំបិទ​ភស្តុតាង​តែម្តង​។ ជនដៃដល់​អាចមាន​គ្នា​ចាប់ពី​២​នាក់​ឡើងទៅ ហើយ​នៅ​ចំណុចកើតហេតុ ជា​ដីឡូត៍ ដែលមាន​របង​ហ៊ុំព័ទ្ធ​ជំវិញ និង​មាន​សោ​ចាក់​ត្រឹមត្រូវ ពុំ​អាច​ប្រើ​មធ្យោបាយ​ដូចជា​ម៉ូតូ ឬក៏​រថយន្ត​ចូល​បានទេ គឺមាន​តែ​ដើរ​លោត​ផ្លោះ​ចូល​តាម​របង​ប៉ុណ្ណោះ​។ សាកសព​ជនរងគ្រោះ​អាច​ស្លាប់​នៅវេលា​យប់​ថ្ងៃទី​១៩ ខែម​សា ឆ្នាំ​២០១៤ រហូត​ហើម​ស្អុយរលួយ​មាន​ដង្កូវ​ទៀតផង​។

 

ក្រោយពី​ធ្វើការ​ត្រួតពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ​រួចមក សមត្ថកិច្ច​នគរបាល​បាន​សុំ​ការឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល ធ្វើការ​បូជា​សាកសព​តែម្តង​៕

22-4-2014

 

Leave a Reply

(*) Required, Your email will not be published