ថាវ​រ៉ា ពេជ្រ បង្ហោះ​រូបថត​ប៉ង​លេបថ្នាំ​សម្លាប់ខ្លួន​

, , Leave a comment

​រាជធានី​ភ្នំពេញ ​៖ ការបញ្ចេញ​សារ និង​បង្ហាញ​រូបភាព ក្នុង​ដៃ​មាន​កាន់​ថ្នាំពេទ្យ​ជាច្រើន​គ្រាប់​នេះ បានធ្វើ​ឲ្យ​ប្រិយមិត្ត​ក្នុង​បណ្តាញ​សង្គម Facebook របស់​កញ្ញា ពេជ្រ ថាវ​រ៉ា សម្តែង​ការភ្ញាក់ផ្អើល និង​បាន​សរសេរ Comment ជា​សំណួរ​ថា នេះ​ជាការ​សម្តែង​ក្នុង​រឿង​មែន​ទេ​? អ្នកខ្លះ​ទៀត​បាន​សួរថា តើ​បងកើត​អីហ្នឹង​?? កុំ​គិត​ខ្លី​ពេក​..! ។​

 

​ថ្មីៗ​នេះ មាន​មហាជន​អ្នកគាំទ្រ​ក៏ដូចជា Friend ក្នុង Facebook បាន​សម្តែង​ការភ្ញាក់ផ្អើល​ស្ទើរ​គ្រប់គ្នា ក្រោយ​បានឃើញ​តារា​សម្តែង​ស្រី​រូប​ស្រស់ សម្តី​ផ្អែម ពេជ្រ ថាវ​រ៉ា បាន​បង្ហោះ​សារ​បង្ហាញ​ពី​ទុក្ខសោក ព្រម​ជាមួយនឹង​ថ្នាំពេទ្យ​ជាច្រើន​គ្រាប់ កាន់​នៅក្នុង​ដៃ​ហាក់​មាន​ចំណង​ចង់​ធ្វើអត្តឃាត​ខ្លួនឯង ដោយ​ការ​លេបថ្នាំ ដើម្បី​បំបាត់​ទុក្ខសោក ដែល​ខ្លួន​កំពុង​ជូ​ប​ប្រទះ មិនអាច​ដោះស្រាយបាន​។ ហត់​ណាស់ ដឹង​អត់​? លេង​ចង់ដឹង ចង់​ឮ ចង់​ជួប ចង់ឃើញ អី​ហើយ​ដឹង​អត់ សូម​ចប់ …​។ ឈប់ call ឈប់​ជួប ឈប់​នឹក ឈប់​គិត ឈប់​រំឭក ឈប់​ផ្ញើរ​សារ ឈប់​គ្រប់យ៉ាង ព្រោះ​អូន ត្រឹម​ជា​មនុស្ស​កំដរ​.."​។​

 

​ប្រយោគ​បង្កប់​នូវ​ភាពឈឺចាប់​ខ្លោចផ្សា​ខាងលើនេះ គឺជា​ពាក្យពេចន៍​ដែល​គេ​បាន​ប្រទះឃើញ​នៅលើ Account Facebook របស់​តារា​សម្តែង​ស្រី​កំពុង​ស្រូប​ទាញ បាន​ប្រជាប្រិយ ភាព​ច្រើន​ក្រាសក្រែល គឺ​កញ្ញា ពេជ្រ ថាវ​រ៉ា ដែល​ទើប​បង្ហោះ​កាលពីពេល​ថ្មីៗ កន្លងមកនេះ​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល យ៉ាងខ្លាំង​។​

 

​ជុំវិញ​ការបញ្ចេញ​សារ​ហាក់​កំពុង​ជួប​នូវ​ប​ត្តិ​ផ្លូវចិត្ត​ដ៏​ធ្ងន់ធ្ងរ រហូត​បម្រុង​ជ្រើស​រើ​យ​យក​ផ្លូវ​បញ្ចប់ជីវិត​ខ្លួនឯង ដោយ​វិធី​លេបថ្នាំ ពី​សំណាក់​តារ​សម្តែង កំពុងមាន​ទីផ្សារ​សិល្បៈ​កញ្ញា ពេជ្រ ថាវ​រ៉ា ពេលនេះ បានក្លាយ​ជា​រឿង​ដ៏​រសើប​បំផុត និង​ក៏​ជាការ​ចង់ដឹង​ច្បាស់​ពី​មូលហេតុ​ពិតប្រាកដ ដើម្បី​ឲ្យ​មហាជន បានដឹង​ជា ចំហរ ថា​ការពិត​យ៉ាងណា បានជា​នាង​ហ៊ាន ជ្រើស​យក​ផ្លូវ​នេះ​។​

 

​ជុំវិញ​បញ្ហា​នេះ តារា​សម្តែង​ស្រី​កញ្ញា ពេជ្រ ថាវ​រ៉ា បាន​និយាយ​ទាំង​អារម្មណ៍​មិនសូវ​សប្បាយចិត្ត​ថា " វា​ជា​ការពិត​ដែល​ខ្ញុំ​មានបំណង​បញ្ចប់ជីវិត ដោយ​ការ​លេបថ្នាំ អស់​ជិត​៣០​គ្រាប់ ប៉ុន្តែ​មិនបាន​សម្រេច …! ។ មួយរយៈ​នេះ​ខ្ញុំ​អត់​សូវ​សប្បាយចិត្ត ដូច្នេះ​ទើប​សម្រេចចិត្ត លេបថ្នាំ​ងងុយ គេង​ដើម្បីឱ្យ​គេង​លក់​..! ឱ្យ​ចប់ ទៅ​តែម្តង​…​។ ខ្ញុំ​មាន​អារម្មណ៍​ហត់នឿយ​នឹង​ការងារ រឿង​ក្នុង​គ្រួសារ និង​ជីវិត​ស្នេហា​ផ្ទាល់ខ្លួន ព្រមទាំង​ការរកស៊ី​ពុំ​សូវ​មាន​ភាព​កាក់កប …!"​។​

 

​កញ្ញា ពេជ្រ ថាវ​រ៉ា បាន​និយាយ​បន្តទៀតថា "​ពេលនេះ​ខ្ញុំ​កំពុងតែ​ជួប​បញ្ហា ដែល​ធ្វើឱ្យ​ស្ត្រេ​ស (​ស្មុគស្មាញ​)…​ហត់​ខ្លាំង​មែនទែន ហើយក៏​លែង​ចង់ដឹង​ចង់​ឮ អ្វី​ទាំងអស់ ទាំង​រឿង​គ្រួសារ និង​ស្នេហា​។ ពេលខ្លះ​គិតថា ខ្លួនឯង ហាក់​មាន​សម្ពាធ​ខ្លាំង ទើបបានជា​ជ្រើសរើស​ការ លេបថ្នាំ​ងងុយគេង​បំបាត់ទុក្ខ ..!"​។ ជាមួយគ្នានេះ​កញ្ញា ពេជ្រ ថាវ​រ៉ា ក៏បាន​ប្រាប់ថា​មុននេះ​នាង​ពិតជា បាន​លេបថ្នាំ​អស់​ជិត​៣០​គ្រាប់ ប៉ុន្តែ​ក្រោយពេល​លេប​ហើយ មិនបាន​បណ្តាលឱ្យ​ខ្លួន​នាង​មាន​គ្រោះថ្នាក់​ទេ គឺ​គ្រាន់​តែមាន​សភាព អាកា​រៈ ធី​ង​ធោ​ង និង​វិលមុខ​រកកល់​ចង់​ក្អួត ប៉ុន្តែ​មាន​អ្នក​ជួយសង្គ្រោះ​ទាន់ពេលវេលា​។​

 

​តាមរយៈ​ការបកស្រាយ​ខាងលើ គេ​អាច​សន្និដ្ឋានបានថា ពេជ្រ ថាវ​រ៉ា កំពុងតែ​បៀមទុក្ខ​នូវ​វិបត្តិ​ស្នេហា​ចាក់​ស្រែះ ដោះស្រាយ​មិន​ចេញ គាប់​ជួន​ពេល​ជាមួយ គំនាប​គ្រួសារ​មកលើ​នាង ដែលជា​បញ្ហា​មួយ​ពិបាក​សម្រេចចិត្ត​ជាទីបំផុត ព្រោះ​ម្ខាង​ស្នេហា ម្ខាង​គ្រួសារ ប៉ុន្តែ​ស្នេហា ហាក់​ចាត់ទុក​នាង​ត្រឹមតែ​ជា​មនុស្ស​កំដរ ធ្វើ​ឲ្យ​ស្រី​ស្អាត​រូបនេះ​ដាក់ចិត្ត​ជ្រើស​យក​ផ្លូវ ដែល​ព្រះ​មិនអាច​ប្រោស​ជីវិត​បាន​បែបនេះ ៕

21-4-2014 (1)

21-4-2014 (2) 21-4-2014 

 

Leave a Reply

(*) Required, Your email will not be published