រថយន្ដ​ដឹក​សត្វព្រៃ ព្យាយាម​បើក​គេច​សមត្ថកិច្ច រហូតដល់​បុក​មនុស្ស​ស្លាប់ ទើប​ចាប់បាន ប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​

, , Leave a comment

​ខេត្ដ​ក្រចេះ ៖ រថយន្ត​កាមរី​ហើម​មួយគ្រឿង​ដឹក​សត្វព្រៃ ព្យាយាម​បើក​គេច​សមត្ថកិច្ច បាន​ជ្រុល​ទៅបុក​ជាមួយនឹង​ម៉ូតូ​ដែល​កំពុង​ជិះ​ឆ្លងថ្នល់​ពេញទំហឹង​បណ្តាល​ឲ្យ​បុរស​ម្នា​ក់បាន​ស្លាប់​នៅ​កន្លែង និង​ម្នាក់ទៀត​បាន​ស្លាប់​ពាក់កណ្ដាល​ផ្លូវ​ពេល ដែល​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី រសៀល​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៤ នៅតាម​បណ្ដោយ ផ្លូវ​ក្នុងភូមិ​ស្ទឹង​ស្វាយ ឃុំ​ដា ស្រុក​ចិត្រ​បុរី ខេត្ដ​ក្រចេះ ។​

 

​ជនរងគ្រោះ​ដែល​ស្លាប់​នៅនឹងកន្លែង​មានឈ្មោះ យុទ្ធ ខ្ចៅ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង​ស្វាយ ឃុំ​ដា ស្រុក​ចិត្រ​បុរី ខេត្ដ​ក្រចេះ និង​បុរស​ម្នាក់ទៀត​ដែល រងរបួស​ធ្ងន់ ហើយ​ស្លាប់​នៅ​ពាក់កណ្ដាល ផ្លូវ​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​ឈ្មោះ អ៊ុយ សៀង​តារា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ឃុំ​ឫស្សី​ចារ ស្រុក​ចិត្រ​បុរី ខេត្ដ​ក្រចេះ ។​

 

​ប្រភពពី​សាក្សី​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា មុនដំបូង​គេ​ឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ា​កណេ​វ ពណ៌​ខ្មៅ អត់​ស្លាក​លេខ ចេញពី​ផ្លូវលំ​ក្នុងភូមិ​សំដៅ​មក​ផ្លូវជាតិ​ស្របពេលនោះ ក៏មាន​រថយន្ដ​កាមរី​ស៊េរី​ឆ្នាំ​១៩៩៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2I-5376 ធ្វើដំណើរ​លើ កំណាត់​ផ្លូវជាតិ បើក​បុក​ម៉ូតូ​ដែល​បើក ចេញពី​ផ្លូវលំ​ក្នុងភូមិ​នោះ​តែម្ដង ។​

 

​ក្រោយពេល​កើតហេតុ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ស្រមោល​បន្សល់​ទុក​រថយន្ដ​នៅ​កន្លែងកើតហេតុ ។ នៅក្នុង​រថយន្ដ​សមត្ថកិច្ច​រកឃើញ​សត្វ​ពស់​ជាច្រើន​ក្បាល ។ សព្វ​ពស់​ទាំងអស់នេះ​ត្រូវបាន​ប្រគល់​ទៅឱ្យ​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ រីឯ​រថយន្ដ និង​ម៉ូតូ​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចិត្រ​បុរី រង់ចាំ​ម្ចាស់​មក​ដោះស្រាយ ហើយ​សព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យក ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕

21-4-2014 (1) 21-4-2014 (2) 21-4-2014

 

Leave a Reply

(*) Required, Your email will not be published