ទិញ​ខោអាវ ស្លៀក​ដើរលេង​ចូលឆ្នាំ ត្រូវគេ​ជះ​ទឹក​ត្រូវ តាម​សងសឹក ចាក់​មួយ​កំហឹង ត្រូវបាន​ជាប់​ខ្នោះ​

, , Leave a comment

​ខេត្តកណ្តាល ៖ ភាព​គ្មាន​ការ​អធ្យាស្រ័យ​បានធ្វើ​ឲ្យ​បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ក្រោយ​ពេលដែល​ជននេះ​បាន​ចាក់​ជនរងគ្រោះ​មួយ​កាំបិត បណ្តាល​ឲ្យ​របួសធ្ងន់ ។ ហេតុ​ការចាក់​គ្នា​នេះ​កើត​ជម្លោះ​រឿង​បាចទឹក​ដាក់គ្នា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៤ ស្ថិតនៅក្នុង​ចំណុច​វត្ត​ព្រែក​ទន្លាប់ ភូមិ​ព្រែកបាក ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្តកណ្តាល​។​

 

​ជនរងគ្រោះ​មានឈ្មោះ ថា សុខ​ឃេ​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ព្រែកបាក់ ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្តកណ្តាល ។ ចំណែក​ជនសង្ស័យ​មានឈ្មោះ ឡុង ភក្ដី  ភេទ​ប្រុស អាយុ ២៤​ឆ្នាំ នៅ​ភូមិ​កំពង់ចំលង ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្តកណ្តាល​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូល​ដ្ឋា​បាន​បន្តថា មុនពេល​កើតហេតុ​ជនសង្ស័យ និង​ជនរងគ្រោះ​បាន​លេង​បាចទឹក​ដាក់គ្នា នៅក្នុង​បរិវេណ​វត្ត ហើយក៏​មានទំនាស់​ពាក្យសម្ដី​គ្នា  ហើយ​ជនរងគ្រោះ​បាន​ទៅក្នុង​វង់រាំ ពេលនោះ​ជនសង្ស័យ​ក៏បាន​យក​កាំបិត​សាំង​គីម ចាក់ទៅលើ​ជនរងគ្រោះ​បណ្តាល​ឲ្យ​រងរបួស​តែម្តងទៅ​។​

 

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេ​ត​កណ្តាល ដើម្បី​កសាង​សំណុំ បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​បន្ត​។ ចំណែក​ជនរងគ្រោះ​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​ធ្វើការ​ជួយសង្គ្រោះ​៕

21-4-2014

 

Leave a Reply

(*) Required, Your email will not be published