តណ្ហា​ឡើងដល់​កម្រិត ឱកាសល្អ​ឪពុក​ចុង​ចាប់​កូនស្រី​រំលោភ ម្តា​យមក​ទាន់​ប្តឹង​សមត្ថកិច្ច​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជនជាតិ​វៀតណាម​ម្នាក់​ដែលជា​ឪពុកចុង ត្រូវបាន​សមត្ថកិច្ច ក្រោយពី​ទទួល​ពាក្យបណ្តឹង​ពី​ម្តាយ​ក្មេងស្រី​រងគ្រោះ ពាក់ព័ន្ធ​ករណី​រំលោភ​សេ ។ ការចាប់​ឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៤ ស្ថិតនៅ​ផ្ទះ​លេខ​២៧ ផ្លូវ​៣៧១ ក្រុម​១៨ សង្កាត់​ច្បារអំពៅ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

 

​ជនសង្ស័យ​ដែលជា​ឪពុកចុង​ល្មោភកាម​មានឈ្មោះ​ង្វៀង យ៉ាំង​អុក អាយុ​៤០​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់នៅ​ជាមួយ​ក្មេងស្រី​រងគ្រោះ​ស្ថិតនៅ​កន្លែងកើតហេតុ​ខាងលើ​។​

 

​យោងតាម​ពាក្យបណ្តឹង​របស់​ម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​កំពុង​ដេក​ជាមួយ​ប្អូនៗ ​នៅលើផ្ទះ​កន្លែង​ទទួលភ្ញៀវ ហើយ​ពេល​ឪពុក​ចេញពី​បន្ទប់​ក៏បាន​ចូលទៅ​ដេក​ក្បែរ​ជនរងគ្រោះ ហើយ​លូកដៃ​ទៅ​ស្ទាបអង្អែល​រាងកាយ​ក្មេងស្រី​រងគ្រោះ ព្រមទាំង​ចាប់រំលោភ​ទាំង​កម្រោល ។ ស្របពេលនោះ ម្តាយ​របស់​នាង​មក​ទាន់​ក៏បាន​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ធ្វើ​ការឃាត់​តែម្តង​។​

 

​ក្រោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ និង​សាកសួរ សមត្ថកិច្ច​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​នីតិវិធី​ច្បាប់ ៕

21-4-2014

 

Leave a Reply

(*) Required, Your email will not be published