ប្រទេសកូរ៉េខាងត្បូង ៖ ប្រភពព័ត៌មានពីគេហទំព័រកម្សាន្តបរទេសមួយបានឲ្យដឹងថា កាលពីពេលថ្មីៗនេះក្នុងកម្មវិធី Puchon International Fantastic Film តារាសម្តែង Yeo Min Jung បានធ្វើឲ្យរបូតរ៉ូប ចំពោះមុខទស្សនិកជនជាច្រើន។ ពេលដែលនាងដើរលើកំរាលព្រំក្រហមភ្លាមនោះ ស្រាប់តែខ្សែរ៉ូបរបស់នាងរបូតចុះមក លេចដើមទ្រូងទាំងពីរនៅចំពោះអ្នកដែលបានចូលរួមក្នុងកម្មវិធីនោះ។
យ៉ាងណាមិញការរបូតរ៉ូបនេះអ្នកដែលចូលរួមហាក់ដូចជាមិនសូវចាប់អារម្មណ៍ប៉ុន្មាននោះទេ ព្រោះមើលទៅនាងមានចេតនាធ្វើឲ្យរបូតដើម្បីទាក់ទាញការចាប់អារម្មណ៍តែប៉ុណ្ណោះ។
តាមរយៈវីដេអូដែលគេថតបានគេសង្ស័យថា នាងទាញខ្សែរ៉ូបឲ្យរបូតមិនមែនរ៉ូបរបូតខ្លួនឯងនោះទេ ព្រោះមុនពេលរ៉ូបនោះរបូតគេឃើញនាងលូកដៃដាក់លើស្មាហាក់ដូចជាកំពុងទាញខ្សែរ៉ូបនោះតែម្តង៕