ស្រវឹងស្រា​ក្តៅ​ពេក ទៅ​ដេក​ក្នុង​ទឹកស្ទឹង​លង់​ស្លាប់​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​លង់ទឹក​ស្ទឹង​ស្លាប់ ខណៈដែល​ផឹកស្រា​ស្រវឹង​ជោកជាំ ហើយ​ចុះទៅ​មុជទឹក​ស្លាប់ ។ ករណីនេះ​បានកើត​ឡើ​ង កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​១៦ ខែមេសាឆ្នាំ​២០១៤ ស្ថិតនៅ​ភូមិ​តា​សល់ ឃុំ​ចំណោម ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។​

 

​តាម​ការធ្វើ​កោសល្យវិច័យ​របស់​សម​ត្ថ​កិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ស​ណ្តុះ ធឿន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខា​ង​លើ ។ ដោយ​ភាព​ធ្វេសប្រហែស និង​ស្រវឹងស្រា​ផង​នោះ ជនរងគ្រោះ​បាន​រអិល​ជើ​ល​ធ្លាក់ចូល​ទឹកស្ទឹង​លង់​ស្លាប់​តែម្តង​។​

 

​ក្រោយពី​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​ជន សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ជនរងគ្រោះ​ពិតជា​លង់ទឹក​ស្ទឹង​ស្លាប់​ប្រាកដ​មែន ពីព្រោះ​មិន​ស្លា​ក​ស្នា​ម​​ពា​ក់ព័ន្ធ​អំពើ​ឃាតកម្ម​អ្វី​នោះទេ ហើយ​បានប្រគល់​សាកសព ឲ្យ​ក្រុមគ្រួសារ សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

19-4-2014 (1)

 

Leave a Reply

(*) Required, Your email will not be published