បាន​ម៉ូតូ​ថ្មី​ជិះ​ដើរលេង​ចូលឆ្នាំ បុក​គ្នា​ពេញទំហឹង ស្លាប់​ម្នាក់ របួសធ្ងន់ ៣​នាក់​

, , Leave a comment

​ខេត្ត​រតនគីរី ៖ យ៉ាងហោចណាស់​បុរស​ម្នាក់​បាន​ស្លាប់ និង​៣​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅលើ​កំ​ណា​ត់​ផ្លូវជាតិ​លេខ​៧៨A ។ ករណី​គ្រោះថ្នាក់​ដ៏​រន្ធត់​មួយ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១៤ លើ​កំ​ណា​ត់​ផ្លូវជាតិ​លេខ​៧៨​អា ចេញពី​ក្រុង​បា​លុង​ឆ្ពោះទៅ​ស្រុក​អូរ​ជុំ ត្រង់ចំណុច​ចំការកៅស៊ូ ស្ថិតនៅ​ភូមិ​ថា​រង​ជង ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្ត​រតនគីរី ។​

 

​ជនរងគ្រោះ​ដែល​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​នោះ​មានឈ្មោះ ចាន់ថា សុខ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​គ្រឹ​ង នៅ​ភូមិ​អូរ​ជុំ ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ។ ចំណែក​ជនរងគ្រោះ​ដែល​របួសធ្ងន់​៣​នាក់​មានឈ្មោះ​១.​ឈ្មោះ ថន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ២.​ឈ្មោះ នូវ​វ៉ាន់ ប៉ិន ភេទ​ស្រី អាយុ​២៤​ឆ្នាំ និង​៣.​ឈ្មោះ ហ៊ុន ស៊ីម ភេទ​ស្រី​អាយុ​២១​ឆ្នាំ អ្នក​ទាំង​៣​នាក់​ជា​ជនជាតិ​ឡាវ មាន​លំនៅ​ភូមិ​កោះ​ប៉ង់ ឃុំ​ប៉ង់ ស្រុក​វឺ​ន​សៃ ខេត្ត​រតនគីរី ។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ដែលជា​ជនជាតិ​គ្រឹ​ង​បាន​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០១៤ ព​ណ៌​​ខ្មៅ អត់​ពាក់​ស្លាក​លេខ ធ្វើដំណើរ​ម្នាក់ឯង ។ លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ជនជាតិ​ឡាវ​៣​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាកវ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ចាម​1F-4056 ធ្វើដំណើរ​ច្រាស​គ្នា​បើក​ក្នុង​ល្បឿ​ង​យ៉ាង​លឿន​ទៅបុក​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ជនរងគ្រោះ​ខ្ទាត​បោក​ក្បាល​ស្លាប់​ភ្លាមៗ​មួយ​រំពេច និង​៣​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​។​

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះទៅ​ធ្វើ​អ​ន្តា​គម​ន៍ និង​ធ្វើ​កំណត់ហេតុ​រួច​យក​ម៉ូតូ​ទាំងពីរ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន រង់ចាំ​ដំណោះស្រាយ​ជា​ក្រោ​យ ។ ចំណែក​ជនរងគ្រោះ​ទាំង​៣​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅកាន់​មន្ទីរពេទ្យបង្អែក​ធ្វើការ​សង្គ្រោះ ហើយ​សព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

19-4-2014 (1) 19-4-2014 (3) 19-4-2014 (2)

 

Leave a Reply

(*) Required, Your email will not be published