ប្រទេសចិន ៖ យោងតាមគេហទំព័រអប់រំរបស់ប្រទេសចិន edu.cnwest.com បានផ្សព្វផ្សាយការច្នៃប្រឌិតរបស់និស្សិតវ័យក្មេង ពីគំនិតអប់រំ និងស្នាដៃច្នៃប្រឌិតពីវត្ថុប្រើប្រាស់ប្រចាំថ្ងៃ ។ តារាម៉ូឌែលវ័យក្មេង ២៥ រូប បានគ្រងរ៉ូបអាពាហ៍ពិពាហ៍ប្រវែង ៣ ម៉ែត្រ ដ៏ស្រស់ស្អាត ដែលច្នៃប្រឌិតពីក្រដាសបង្គន់អនាម័យទាំងស្រុង ដើម្បីចូលរួមក្នុងពិធីបង្ហាញ១ ដែលរៀបចំឡើងដោយសមាគមន៍និស្សិតក្នុងស្រុកមួយ និងត្រូវបានធ្វើឡើងយ៉ាងគគ្រឹកគគ្រេងនៅក្នុងបរិវេណសាកលវិទ្យាល័យ១ ក្នុងរដ្ឋធានី Wuhan ខេត្ត Hubei ភាគកណ្តាលនៃប្រទេសចិន កាលពីពេលថ្មីៗនេះ ។
លោក Hu Min ប្រធានសមាគមន៍និស្សិតបានពន្យល់ថា ព្រឹត្តិការណ៍នេះ គឺជាគោលបំណងមួយ ដើម្បីជំរុញដំណើរនៃជីវិតរស់នៅមានជាតិកាបោនទាប និងការការពារបរិស្ថាន និងក៏ដើម្បីបណ្តុះបណ្តាលឲ្យប្អូនៗនិស្សិតចេះមានគំនិតច្នៃប្រឌិត ឡើងតែប៉ុណ្ណោះឯង ៕