ប្រទេសចិន ៖ នៅមុនពេលដែលអ្នកធ្វើការរអូរទាំអំពីការធ្វើដំណើរទៅមករវាងកន្លែងធ្វើការនោះ អ្នកគ្រាន់តែផ្ដោតអារម្មណ៍របស់អ្នកមកគិតមួយភ្លែតអំពីសិស្សសាលា ចិនទាំងនេះសិនដែលពួកគេបានឡើងកាំជណ្ដើរកំពស់ ៧០ ម៉ែត្រដោយមិនមានសុវត្ថិភាពដើម្បីទៅកាន់សាលារៀន។ ក្មេងៗសិស្សសាលាទាំងនេះចាំបាច់ត្រួវតែធ្វើដំណើរឡើងតាមកាំជណ្ដើរ ឈើមួយនេះដើម្បីទៅសាលារៀន នេះក៏ព្រោះតែតំបន់របស់ពួកគេនៅមិនទាន់មានផ្លូវតភ្ជាប់រវាងសាលា និងផ្ទះរបស់គេនៅឡើយ។
ពួកគេឡើងកាំជណ្ដើរជាមួយកាតាបស្ពាយពីក្រោយខ្នង ដោយផ្សងជាមួយគ្រោះថ្នាក់បំផុត បើទោះបីជាមិនមានសុវត្ថិភាពក៏ក្មេងទាំងនេះនៅតែធ្វើដំណើរទៅរៀនដោយ ទឹកមុខនឹងមានជំនឿរចិត្ត។នារីជំទង់ម្នាក់ដែលដើរជាមួយក្មេង ទាំងនោះគឺមានការភ័យខ្លាចជាងក្មេងៗទាំងនោះទៅទៀត នាងនិយាយថា ការឡើងកាំជណ្ដើរនេះធ្វើឱ្យខ្ញុំញ័រជើងណាស់ ខ្ញុំមិនហាននឹងសំឡឹងមើលមកក្រោមផង នៅពេលដែលខ្ញុំឡើងទៅលើ នេះក៏ពីព្រោះតែខ្ញុំមានការភ័យខ្លាចជាខ្លាំងពេក។
កុមារាអាយុ ១៤ ឆ្នាំម្នាក់ឈ្មោះ Yu Qiyun និងប្អូនស្រីរបស់គាត់គឺអ្នកទាំងពីរបានទៅរៀននៅសាលាដែលមាន ចំងាយប្រមាណជា ៣៥ គីឡូម៉ែត្រពីភូមិស្រុករបស់ពួកគេគឺភូមិ Zhangjiawan, ស្រុក Sangzhi, ខេត្ត Hunan ។តាមកត្ដាខាងលើនេះធ្វើឱ្យពួកគេប្រឈមមុខជាមួយគ្រោះថ្នាក់ជាច្រើន នៅពេលដែលពូកគេធ្វើដំណើរត្រឡប់មកបីសាលារៀនវិញ ទោះបីជាវាជារឿងធម្មតាដែលមានការចាំបាច់សម្រាប់រយៈពេលជារៀងរាល់ ២ឬ៣ខែម្ដងក៏ដោយ។ទោះពីជាមានកាលំបាកយ៉ាងណាក្ដី Yu នៅតែមានគោលបំណងក្នុងចិត្តថានឹងផ្លាស់ប្ដូរវា គាត់មានគម្រោងកសាងផ្លូវសម្រាប់អ្នកភូមិរបស់ពួកគាត់នៅពេលគាត់រៀន ចប់ហើយចាប់ផ្ដើមរកលុយ៕