ក្រុម​ចែកចាយ​ថ្នាំញៀន​ដ៏​ធំ ត្រូវបាន​សមត្ថកិច្ច​ក្រុង​កំពង់ចាម​បង្ក្រាបបាន ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី​

, , Leave a comment

​ខេត្តកំពង់ចាម ៖ ក្រុម​ចែកចាយ​ថ្នាំញៀន​ដ៏​សកម្ម​មួយក្រុម​ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​កំពង់ចាម​តាមដាន និង​ស្រាវជ្រាវ រហូត​ឈានដល់​កា​រ​ប​ង្ក្រា​ប​​ជា​បន្តបន្ទាប់​។ ការចុះ​បង្ក្រាប​នេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៤ នៅ​ចំណុច​ក្នុងផ្ទះ​សំណាក់​យីហោ តា​ពេញចិត្ត ហៅ​តា​ស៊ួ​រ ស្ថិតក្នុង​ភូមិ​ទី​១ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ដោយ​ឃាត់ខ្លួន​បាន​ចំនួន​១៤​នាក់​។​

 

​ប្រភពព័ត៌មាន​ពី​លោក សំ ផាត អធិការនគរបាល​ក្រុង​កំពង់ចាម​បាន​ឲ្យ​ដឹងថា ក្រោម​ការចាត់​បញ្ជា​រប​ស់លោក ឧ​ត្ត​ម​សេនីយ៍​ត្រី បែន រ័ត្ន ស្នងការ​នគរបាល​ខេត្តកំពង់ចាម កម្លាំង​នគរបាល​ក្រុង​កំពង់ចាម និង​កម្លាំង​រក្សា​សន្តិសុខ​ផ្ទៃក្នុង បានធ្វើការ​ស្រាវជ្រាវរ​ហូត​ដល់​ទីតាំង​កើតហេតុ និង​ឃាត់ខ្លួន​បាន​ចំនួន​១៤​នាក់ និង​ដកហូត​បាន​វត្ថុតាង​មួយចំនួន​មានដូចជា ថ្នាំញៀន​ប្រភេទ​ក្រាម​ពណ៌​ស ចំនួន​៤​កញ្ចប់ ក្នុងនោះ​២​កញ្ចប់​តូច និង​ធំ ២​កញ្ចប់ រួមទាំង​ឧបករណ៍​សេព​គ្រឿងញៀន​មួយចំនួនទៀត​។​

 

​ផ្ទះសំណាក់ យីហោ​តា​ពេញចិត្ត​នេះ ជា​សម្បុក​អ្នក​ចែកចាយ និង​សេព គ្រឿងញៀន​តែម្តង ព្រោះ​សមត្ថកិច្ច​បាន​ឆែកឆេរ គ្រប់​បន្ទប់ ហើយ​ក្នុង​បន្ទប់ទឹក​ទាំង​២៥​បន្ទប់ គឺមាន​ក្លិន​ថ្នាំញៀន ស្ទើរតែ​ទ្រាំ​មិនបាន (​បានន័យថា គ្រប់​បន្ទប់ ទាំងអស់ ក្រុម​ជនល្មើស​បាន​ចាក់​ថ្នាំញៀន​ចោល​ក្នុង​បង្គន់ មុនពេល​សមត្ថកិច្ច​យើង​មកដល់ និង​ជក់​គ្រឿងញៀន គ្រប់​បន្ទប់ទឹក​ទាំងអស់​តែម្តង​)​។​

 

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​១៤​នាក់ រួមទាំង​វត្ថុតាង សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន រង់ចាំ​ចំណាត់​ការបន្តរ​៕

16-4-2014 (1)

16-4-2014 (3) 16-4-2014 (4) 16-4-2014 (2) 

 

Leave a Reply

(*) Required, Your email will not be published