នាវា​ដឹក​អ្នកដំណើរ បាន​លិច នៅក្បែរ​ឆ្នេរសមុទ្រ​កូរ៉េខាងត្បូង​

, , Leave a comment

​កូរ៉េខាងត្បូង ៖ ប្រភពព័ត៌មាន​ពី​ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួរ បាន​រាយការណ៍​មក​ថា នាវា​ដឹក​អ្នកដំណើរ​ចំនួន ៤៥០ នាក់​ត្រូវបាន​លិច​នៅក្នុង​សមុទ្រ បន្ទាប់ពី​ចាកចេញ​ពី​ឆ្នេរសមុទ្រJindo, ដែល​ស្ថិតនៅ ភាគ​និរតី នៃ​ប្រទេស​កូរ៉េខាងត្បូង នៅ​ថ្ងៃ​ពុធ ទី​១៦ ខែមេសា ឆ្នាំ​២០១៤ នេះ​បើ​យោងតាម​ព័ត៌មាន ស៊ីន​ហួរ ចេញផ្សាយ ដោយ​ស្រង់​សម្តី ក្រុម​អ្នក​យាមកាម​ឆ្នេរសមុទ្រ ។​

 

​តាម​ការ​បញ្ជាក់ថា នាវា "SEWOL" បាន​ចាក​ចេញពី​ទីក្រុង Incheon របស់​កូរ៉េខាងត្បូង ឆ្ពោះទៅកាន់​ក្រុង Jeju ត្រូវបាន​ជន់​លិច​ដោយ​រលក​ទឹកសមុទ្រ ហើយ​អ្នកដំណើរ​ដែល​លិចលង់​នោះ កំពុង​រង់ចាំ ការជួយ​ពី​ក្រុម​ជួយសង្គ្រោះ​។​

 

​តាម​ប្រសាសន៍​អនុរដ្ឋមន្ត្រី​សន្តិសុខ​របស់​ទីក្រុង​សេ​អ៊ូ​ល​បាន​ឲ្យ ដឹងថា ក្នុងចំណោម​អ្នកដំណើរ​ទាំង​៤៥០​នាក់​ខាងលើ​ត្រូវបាន​គេ​បញ្ជាក់ថា មាន​៣២៥​នាក់​ជា​សិស្ស​វិទ្យាល័យ ដែល​បានធ្វើ​ដំណើរ​ជិះ​សា​ឡង់​នេះ​ក្នុង​គោលដៅ​ទេសចរណ៍​ទៅកាន់​Jeju ដ៏​មាន​ប្រជាប្រិយភាព​របស់ខ្លួន ដោយបាន​ផ្ទុក​ជាមួយនឹង​រថយន្ត​១៥០​គ្រឿង​ផងដែរ​។​

 

​ភ្លាមៗ​នោះ គ្មាន​ជង​រងគ្រោះ​ណា​ម្នាក់​ត្រូវបាន​គេ​រាយការណ៍​មក​ថា បាន​ស្លាប់ ឬ បាត់​ខ្លួន​នៅឡើយ​ទេ ខណៈដែល​អ្នកដំណើរ​ចំនួន​១១០​នាក់​ត្រូវបាន​គេ​ស្រង់​បាន​ភ្លាមៗ​បន្ទាប់ ពី​មាន​ឧបទ្ទវ​ហេតុនេះ ក្រោម​ប្រតិបត្តិការ​ជួយសង្គ្រោះ​រប​ស់នា​វា រួមទាំង​កប៉ាល់​របស់​ឆ្នាំ​សមុទ្រ និង​ឯកជន​ប្រមាណ​ជា​៣៤​គ្រឿង អម​ជាមួយ​ឧទ្ធម្ភាគចក្រ​ចំនួន​១៨​គ្រឿង​ផងដែរ​៕

16-4-2014_sout korea (2) 16-4-2014_sout korea (1)

 

Leave a Reply

(*) Required, Your email will not be published