មេភូមិ​ទំនើង​ទួល​ក្របៅ ស្រុក​គៀនស្វាយ ច្របាច់​.​ក ភ្ញៀវ ព្រោះ​អាជីវកម្ម​

, , Leave a comment

​ខេត្តកណ្តាល ៖ វប្បធម៌​តំឡើងថ្លៃ​នាឱកាស​មានកម្ម​វិធី​បុណ្យ​ធំៗ ត្រូវបាន​ក្រុមអាជីវករ​ឱកាសនិយម​មួយចំនួន​បាន​ប្រើប្រាស់ ដើម្បី​កេងចំណេញ​ផលប្រយោជន៍ ទោះបីជា​ក្រសែភ្នែក​មហាជន​សម្លឹង​មើលថា​មិន​សមរម្យ​យ៉ាងណាក៏ដោយ​នោះ​។ ជាក់ស្តែង​កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៤ ដែលជា​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដែល​ប្រជាពលរដ្ឋ​ទូ​ទាំងប្រទេស​អរ​សប្បាយ ហើយ​ជា​ថ្ងៃ​ដែលមាន​ដំណើរ​កម្សាន្ត​តាម​រមណី​ដ្ឋា​ន និង​កន្លែង​លំហែរ​នានា​នោះ បាន​បង្កើត​រឿងរ៉ាវ​មួយ​គួរ​ឲ្យ​អ​ស់​សំ​ណើ​ច នៅ​ស្រុក​គៀនស្វាយ ដែល​ជាប់​ងារ​ថា ជា​ស្រុក​ដែល​សម្បូរ​ដោយ ហាង​ម្ហូប​កោ​លុយ​ភ្ញៀវ មិន​រើសមុខ​, ក្រោយពេល​ម្ចាស់​ហាង​យីហោ​២​៥​២ ដែលជា​មេភូមិ​ទួល​ក្របៅ បាន​ផ្ទុះ​ជម្លោះ​ជាមួយ​ភ្ញៀវ​ចូលទៅ​ផឹកស៊ី​ក្នុង​ហាង​នោះ​ចំពោះ​រឿង​កាប់​ថ្លៃ​តូប​-​ម្ហូប​-​ស្រា ខ្ពស់កប់ពពក ខុសពី​តម្លៃ​ធម្មតា តែ​ទីបំផុត​ត្រូវ​ខាតបង់​ទាំងសងខាង ។​

 

​ហេតុការណ៍​នេះ ក៏​ព្រោះតែ​ក្រោយ​ផ្ទុះ​ជម្លោះ​ភាគី​ទាំងពីរ​មានចិត្ត​ខ្លាំង​រៀងខ្លួន ពោលគឺ​ខាង​ម្ចាស់​ហាង​២៥២ មិន​យកលុយ​អ្វី​ទាំងអស់ ចំណែកឯ​ភ្ញៀវ​ដែល​ចូលទៅ​ពិសារ​ម្ហូបអាហារ​នៅ​ទីនោះ បែរជា​យកលុយ​ថ្លៃ​ម្ហូបអាហារ​ទាំងនោះ​ទៅឱ្យ​អ្នកសុំទាន​ទៅវិញ ។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ នា​ថ្ងៃកើតហេតុ​ខាងលើ​ភ្ញៀវ​ដែល​ផ្ទុះ​ជម្លោះ​នេះ ក៏ដូចជា​អ្នក​ទេ​ស​ច​រ​ណ៍​​ផ្សេងទៀត បាន​នាំ​ក្រុមគ្រួសារ​សាច់ញាតិ ទៅ​កម្សាន្ត​នៅ​រមណី​ដ្ឋា​ន​ធម្មជាតិ កៀនស្វាយក្រៅ ហើយ​បាន​ចូល​ពិសារ​ម្ហូបអាហារ ផឹកស្រា នៅ​ហា​ង​២៥២ ដែលមាន​ម្ចាស់ផ្ទះ​ឈ្មោះ ខាំ លា ជា​មេភូមិ​ទួល​ក្របៅ ឃុំ​គគី ស្រុក​គៀនស្វាយ ខេត្តកណ្តាល ។ ដោយ​ម្ចាស់​ហាង​បាន​យក​តម្លៃ​ក​ន្ទេ​ល នៅ​ទីនោះ​រួចជាស្រេច ។ បន្ទាប់ពី​រួច​ភ្ញៀវ​ទទួលទាន​រួច ក៏​ហៅ​ម្ចាស់​ហាង​ឲ្យ​មក​គិតលុយ​ពេលនោះ​ម្ចាស់​ហាង ក៏​បានចេញ​វិក្កយបត្រ​សរុប​អស់​ទឹ​កប្រាក់​ចំនួន ៥៤៤៥០០​រៀល ដោយ​រាប់បញ្ចូល​ទាំង​ថ្លៃ​កន្ទេល និង​តូប​ចំនួន​៣២០០០០ រៀល​ផង ។ ក្រោយពី​មើលទៅ​លើ​វិក្កយបត្រ​ភ្លាម​ភ្ញៀវ​បាន​ស្រែក​បាន​សុំ​បញ្ចុះតម្លៃ​ខ្លះ ព្រោះថា​តូប ម្ហូប និង​ស្រា​បៀរ បាន​ឡើងថ្លៃ​ខ្ពស់កប់ពពក ដែល​ខុសពី​តម្លៃ​ធម្មតា ដោយ​បញ្ចុះតម្លៃ​តូប​ឲ្យ​មក​នៅត្រឹម​១៦០០០០​រៀល តែ​ម្ចាស់​ហាង​ជា​មេភូមិ​មិន​ព្រម ហើយក៏​កើតមាន​ជម្លោះ​រឹង​សរសៃ​.​ក​ដាក់គ្នា ទីបំផុត​មានការ​សម្របសម្រួល​ពី​សមត្ថកិច្ច និង​គណៈកម្មាការ​គ្រប់គ្រង​រមណី​ដ្ឋា​ន ។ ម្ចាស់​ហាង​បែរ​កើត​ចិត្តច្រើន ហើយ​និយាយថា «​មិន​យកលុយ​ពី​ភ្ញៀវ​»​ ទៅវិញ ។ ចំណែកឯ​ភ្ញៀវ ដែ​ល​មា​​ន​មុខ​មាន​មាត់​ដែរនោះ ក៏​ចិត្តខ្លាំង​ដូចគ្នា ក៏បាន​យកលុយ​ទាំងនោះ ទៅ​ប្រគល់ឱ្យ​អ្នកសុំទាន​តែម្តង ។ ដោយ​ឃើញ​ដូច្នោះ ម្ចាស់​ហាង​បែរ​ប្តូរ​ចិ​ត្ត​​វិញ ហើយ​ស្រែកថា ភ្ញៀវ​ហូប​ហើយ​មិន​ឲ្យ​លុយ ៕​

16-4-2014

 

Leave a Reply

(*) Required, Your email will not be published