ការប្រកួត​បរិភោគ​នំអន្សម​យក្ស អបអរ ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំមមី ឆស័ក​

, , Leave a comment

​សៀមរាប​-​អង្គរ ៖ នំអន្សម ជា​នំ​មួយ​ប្រភេទ​ដែលជា​នំ​ដែល​ប្រជាជន​ខ្មែរ និយម​ប្រើប្រាស់​ក្នុង​កម្មវិធី​ផ្សេងៗ ព្រោះ​ជា​នំ​ដែលមាន​ប្រវត្តិ​ដ៏​យូរលង់​ដែ​ល​បាន​ឆ្លា​ក់ជាប់​តាម​ផ្ទាំង​ប្រាង្គ​ប្រាសាទ​នានា ។ នៅមុខ​អង្គរ ក្នុង​ទឹកដី​នៃ​ខេត្តសៀមរាប ជា​រាជធានី​ចំណាស់​មួយ និង​ជា​ដួងព្រលឹង​ខ្មែរ បា​ន​រៀ​បចំ​នូវ​កម្មវិធី​ប្រឡង ​«​ហូប​នំអន្សម​យក្ស​» កាលពី​រសៀល ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៤ ដែល​ត្រូវជា​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ផង ដោ​យ​មា​ន​​អ្នកចូលរួម​ចំនួន​៥០​នាក់ ។​

 

​ក្នុង​កម្មវិធី​នេះ​មាន​បេក្ខជន​ចូលរួម​ចំនួន​៥០​នាក់ ត្រូវបាន​បែក​ចែកចេញជា​ប្រាំ​ក្រុម ដោយ​ជ្រើស​រើសយក​ជ័យលាភី​ចំនួន​៣​នាក់​ប៉ុណ្ណោះ​។ បន្ទា​ប់​ពី​​ការប្រឡង​រួចមក បេក្ខជន​មានឈ្មោះ កែម ទិព្វ ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​ដោយបាន​បរិភោគ​នំអន្សម​បាន​ចំនួន​២៨៧០​ក្រាម​​ ទទួលបាន​ប្រា​ក់​រ​ង្វាន់​ចំនួន​៤០​ម៉ឺន​រៀល និង​១០០​ដុល្លារ​អាមេរិក​។ ជ័យលាភី​លេខ​ពីរបាន​ទៅ​ឈ្មោះ ហាក់ រិទ្ធី បរិភោគ​អន្សម​បាន ចំនួន​២៧៦២​ក្រាម ដោយ​ទ​ទួ​ល​​រង្វាន់​៣០​ម៉ឺន​រៀល​និង​១០០​ដុល្លារ​អាមេរិក​។ ចំណែក​ចំណាត់ថ្នាក់​លេខ​បី​បាន​ទៅ​ឈ្មោះ ចូ​វ មករា ដែល​បរិភោគ​អន្សម​បាន​ចំនួន​២៧០០​ក្រាម ដោយ​ទទួល​រង្វាន់​២០​ម៉ឺន​រៀល និង​១០០​ដុល្លារ​អាមេរិក​។​

 

​នេះ​ជា​លើកទីមួយ​ហើយ​ដែល​ម្ពុ​ជា បានធ្វើ​អន្សម​ទម្ងន់​រហូតដល់​ពីរ​តោន​មាន​ប្រវែង​រហូតដល់​ប្រាំ ម៉ែត្រ​ទទឹង​មួយ​ម៉ែត្រ​និង​កម្ពស់​មួយ​ម៉ែត្រ​ដោ​យ​មាន​ការទាក់ទាញ និង​ចាប់អារម្មណ៍​ជា​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាជន​កម្ពុជា​៕

16-4-2014 (1) 16-4-2014 (2)

 

Leave a Reply

(*) Required, Your email will not be published