ធ្វើបែបណាដើម្បីដឹងអំពីភាពខុសគ្នារវាងស្នេហា និង តណ្ហាផ្លូវភេទ ? សៀវភៅ “អារម្មណ៍សេរី” របស់លោកវេជ្ជបណ្ឌិត ជូឌិធ អរឡូប ដែលបានបោះពុម្ព កាលពីឆ្នាំ ២០១១ នឹងបកស្រាយបញ្ហានេះ ។
* តណ្ហា និងគំនិតស្រមៃ
លោក ជូឌីធ អរឡូប គឺជាគ្រូពេទ្យចិត្តសាស្ត្រម្នាក់គាត់បានមើលឃើញភាពទាក់ទាញយ៉ាងខ្លាំងក្លាពីផ្លូវភេទ និងកម្លាំងបំផ្លាញដ៏អស្ចារ្យរបស់វាចំពោះគំនិតធម្មតារបស់មនុស្សជាច្រើន ។ ហេតុអ្វីបានជាបែបនេះ ? លោក ជូឌិធ អរឡូប យល់ថា តណ្ហាផ្លូវភេទគឺជាការផ្លាស់ប្តូរគំនិតដែលត្រូវបានបង្កើតឡើងដោយសារតម្រូវការនៃការបន្តពូជដែលមានតាំង ពីយុគសម័យដំបូង ។ ការពិសោធបានបង្ហាញថា ក្នុងដំណាក់កាលនេះខួរក្បាលហាក់ដូចជាមានភាពស្រើបស្រាលខ្លាំងដែលដូចទៅនឹងការញៀនថ្នាំ ។
ក្នុងដំណាក់កាលដំបូងនៃទំនាក់ទំនង នៅពេលអ័រម៉ូនភេទកើនឡើងតណ្ហាផ្លូវភេទក៏ត្រូវបានធ្វើឱ្យកើតឡើងដោយអ្វីដែលអ្នកបានឃើញអ្នក សង្ឃឹម និងត្រូវការមនុស្សភេទផ្ទុយ ។ ពេលនោះមិនប្រាកដថា អ្នកមើលឃើញភាពពិតរបស់មនុស្សនោះទេ ។
នៅពេលស្រឡាញ់ប្រៀបដូចជាអ្នកកំពុងពាក់វ៉ែនតាពណ៌ និងមើលឃើញថា ដៃគូស្នេហារបស់ខ្លួនមិនបានធ្វើអ្វីខុសទាំងអស់ ។ ក្នុងសេចក្តីស្នេហាក៏មានរួមបញ្ចូលទាំងការចង់នែបនិត្យ ប៉ុន្តែបើយោងទៅតាមលោក ជូឌីធ អរឡូប ស្នេហាពិតមិនអាស្រ័យទៅលើភាពល្អឯកច្រើននោះទេ តែវាត្រូវការពេលវេលាដើម្បីឱ្យអ្នកទាំងពីរនៅក្បែរគ្នា និងស្វែងយល់ពីគ្នា ។
* បែងចែកតណ្ហាផ្លូវភេទ និងស្នេហា
ខាងក្រោមនេះគឺជាសញ្ញាមួយចំនួនដើម្បីឱ្យអ្នកពិនិត្យមើលអំពីភាពខុសគ្នារវាងតណ្ហាផ្លូវភេទ និងស្នេហាពិត ។ ប្រសិនអ្នកកំពុងព្រួយបារម្ភចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយអ្នកណាម្នាក់ ចូរស្វែងយល់ប្រការខាងក្រោម ៖
+សញ្ញាណរបស់តណ្ហា
-ការយកចិត្តទុកដាក់ធំបំផុតរបស់អ្នកគឺរូបរាងខាងក្រៅរបស់ភាគីម្ខាងទៀត ។
-អ្នកយកចិត្តទុកដាក់ដល់រឿងសិច និងគិតដល់វាបើទោះជាមិនទាន់បានសាសងគ្នាម្តងណា ។
-អ្នកតែងរក្សាទំនាក់ទំនងឱ្យនៅល្អបំផុត និងមានភាពផ្អែមល្ហែមបំផុតពេលដែលអ្នកលាក់បាំងនូវអារម្មណ៍ពិត និងមិនចង់ពិភាក្សារឿងនេះជាមួយដៃគូ ។
-បន្ទាប់ពីបានរួមភេទអ្នកតែងចង់ក្រោកចេញពីគ្រែ និងមិនយកចិត្តទុកដាក់ចំពោះដៃគូ ។ អ្នកក៏មិនចូលចិត្តការត្រៀមអាហារពេលព្រឹក និងមិនចង់និយាយពាក្យផ្អែមល្ហែមឱ្យដៃគូស្តាប់ដែរ ។
-អ្នកទាំងពីរគឺជាអ្នកស្រឡាញ់គ្នាមិនមែនជាមិត្ត ។
+សញ្ញានៃក្តីស្នេហ៍ពិត
-អ្នកគិតអំពីការចំណាយពេលវេលានៅក្បែរគ្នាឱ្យមានសុភមង្គលជាជាងគិតដល់រឿងសិច ។
-អ្នកចូលចិត្តនិយាយលេងជាមួយដៃគូរហូតដល់ភ្លេចអស់ពេលវេលា ។
-អ្នកយកចិត្តទុកដាក់ស្តាប់ការនិយាយ ការបញ្ចោញអារម្មណ៍ពីភាគីម្ខាងទៀត ហើយប្រការនេះបានធ្វើឱ្យមានសុភមង្គល ។
-ភាគីម្ខាងទៀតកំពុងធ្វើឱ្យអ្នកបានប្រសើរឡើង ។
-អ្នកចង់ជួបអ្នកដែលស្គាល់ភាគីម្ខាងទៀតដូចជា គ្រួសារ មិត្តភក្តិ ៘
លោក ជូឌីធ អរឡូប យល់ថា ប្រការមួយទៀតដែលអាចឱ្យអ្នកពិនិត្យមើលតណ្ហាផ្លូវភេទរបស់ខ្លួននោះ គឺការរៀនស្វែងយល់ខ្លួនឯងពេលបានស្គាល់មនុស្សភេទផ្ទុយណាម្នាក់ ។ ប្រការនេះមិនងាយស្រួលនោះទេ ដោយសារអ័រម៉ូនភេទកំពុងកើនឡើងក្នុងខ្លួនអ្នក ប៉ុន្តែអ្នកក៏មិនចាំបាច់បំផ្លាញការចូលចិត្តរបស់ខ្លួននោះដែរ ។ ខាងក្រោមនេះគឺជាវិធីមួយចំនួនដែលលោក ជូឌិធ អរឡូប លើកឡើងដើម្បីជួយអ្នកឱ្យរក្សាបាននូវភាព នឹងនរនៅពេលត្រូវអ្នកណាម្នាក់ទាក់ទាញ ។
ចូរពិនិត្យអារម្មណ៍ទាំង ៤ ខាងក្រោម ៖
-មានសំឡេងនិយាយតិចៗក្នុងចិត្តរបស់អ្នក “គ្រោះថ្នាក់” “ចូរប្រយ័ត្ន” នៅពេលអ្នកចាប់ផ្តើមមានទំនាក់ទំនងនេះ ។
-អ្នកមានអារម្មណ៍ពិបាកទ្រាំ ស្រេកទឹកនៅពេលអ្នកទាំងពីរនៅក្បែរគ្នា ។
-ភាពទាក់ទាញរបស់អ្នកធ្វើឱ្យអ្នកមិនមានភាពជឿជាក់ ។
-អ្នកពិបាកទ្រាំនឹងវិធីដែលភាគីម្ខាងទៀតប្រព្រឹត្តចំពោះអ្នក ប៉ុន្តែអ្នកមិនហ៊ាននិយាយ ព្រោះខ្លាចធ្វើឱ្យភាគីនោះខឹង ។
ជាច្រើនឆ្នាំកន្លងលោក ជូឌិធ អរឡូប បាននិយាយ ជាមួយស្ត្រីជាច្រើននៅឯមន្ទីរឃុំឃាំងស្ត្រី និងមជ្ឈមណ្ឌលការពារអំពើហិង្សាគ្រួសារ ។ ការជជែកគ្នាអំពី “ធ្វើបែបណាដើម្បីស្តាប់ខ្លួនឯង និងទប់ស្កាត់អំពីហិង្សាក្នុងគ្រួសារ ?” ដែលភាគច្រើនផ្តោតទៅលើស្ត្រីថា តើត្រូវធ្វើបែបណាដើម្បីកំណត់ឱ្យដឹងនូវសំឡេងពីក្នុងចិត្តរបស់ពួកគេ ។
លោក ជូឌិធ អរឡូប ថ្លែងថា នៅពេលអ្នកមានទំនាក់ទំនងជាមួយអ្នកណាម្នាក់វានឹងធ្វើឱ្យវិញ្ញាណខាងក្នុងរបស់អ្នកចូលចិត្ត ។ អ្នកនឹងមិនចាំបាច់ប្រឆាំងទៅនឹងភាពមិនចុះសម្រុងគ្នា ។
អ្នកមិនចាំបាច់បង្ខំខ្លួនឯងឱ្យចូលចិត្ត និងយល់ថាអ្នកនោះបានធ្វើឱ្យអ្នកសប្បាយចិត្តទេ ។ ដើម្បីមានទំនាក់ទំនងល្អប្រសើរយូរអង្វែង និងពិតប្រាកដអ្នកត្រូវតែប្រុងប្រយ័ត្នជាមួយនឹងសញ្ញាព្រមានខាងលើ ។ ប្រការនេះនឹងអនុញ្ញាតឱ្យអ្នកបង្កើតទំនាក់ទំនងដោយភាពឆ្លាតវៃដែលអ្នកចង់បាន ។
លោកស្រី ហេឡែន ហ្វីសស៊ើរ មកពីមហាវិទ្យាល័យ Rutgers យល់ថា អារម្មណ៍គឺជាផ្នែកមួយនៃប្រព័ន្ធខួរក្បាល ។ មនុស្សម្នាក់ត្រូវការមានអារម្មណ៍ដើម្បីស្វែងរក ដៃគូស្នេហាពិតប្រាកដ ។
ក្រោយមកខួរក្បាលនឹងស្វែងរកអារម្មណ៍នានាដោយយោងទៅលើទំនាក់ទំនងរបស់អ្នក ។ លោកស្រី ហ្វីសស៊ើរ ក៏បានបែងចែកស្នេហាជា ៣ ក្រុម ដែលទាក់ទិននឹងប្រព័ន្ធនានារបស់ខួរក្បាល ៖
-តណ្ហា (ដើម្បីបំពេញតម្រូវការផ្លូវភេទ) ត្រូវបានគ្រប់គ្រងដោយអ័រម៉ូនអេនដ្រូចេន និងអ៊ីសដ្រូចេនក្នុងរាងកាយ ។
-ភាពទាក់ទាញ (ភាពអណ្តែតអណ្តូង សម្រាប់ក្តីស្នេហា) ត្រូវបានគ្រប់គ្រងដោយអ័រម៉ូនដែលមានកម្រិតខ្ពស់ និងការយល់ដឹង norepi-nephrine, serotonin មានកម្រិតទាប ។ នៅពេលអ្វីៗដំណើរការល្អអារម្មណ៍ក៏ស្រើបស្រាលដែរ ។ ការពិចារណាផ្តោតទៅលើភាពភ័យខ្លាច និងផ្លូវភេទរបស់ស្នេហាក៏ត្រូវមានកម្រិតខ្ពស់ ។
-វាយលុក (ដើរស្របជាមួយអារម្មណ៍ស្ងប់សុខ នឹងនរ) ត្រូវបានគ្រប់គ្រងដោយអ័រម៉ូន oxytoncin និង vasopressin ។ ពេលនេះអ្នកបានឆ្លងកាត់អារម្មណ៍ស្ងប់សុខជាមួយដៃគូស្នេហា និងមានការពិចារណាទៅលើជម្រើសវែងឆ្ងាយ ៕