បុរសនិយាយ និងគិតច្រើនពីរឿងភេទសម្ព័ន្ធ រីឯស្ត្រីវិញមានចំណង់រួមរ័កជាញឹកញាប់។ បុរសជាអ្នកគិត ឬស្ត្រីជាអ្នកមានចំណង់ ។ តាំងពីដើមរៀងមក គេឃើញបុរសមានចំណង់រួមរ័កខ្លាំងជាងស្ត្រី តែបច្ចុប្បន្ននេះមានស្ត្រីបែរជាមានចំណង់រួមរ័កច្រើនជាងបុរសទៅវិញ ។ ដូចនេះអ្នកជំនាញបានសិក្សាស្វែងយល់ពីហេតុផលដែលថា ស្ត្រីគិតពីរឿងរួមរ័ក្សញឹកញាប់ខ្លាំងដូចតទៅ ៖
-ការរួមរ័ក្សធ្វើឱ្យសុខស្រួល
ក្នុងចំណោមហេតុផលទាំងអស់ទាក់ទងនឹងសិចមានតែភាពស្រណុកសុខស្រួលទេ ដែលសំខាន់ជាងគេទាំងអស់។ ការរួមរ័កដ៏ត្រឹមត្រូវ គឺជាការបំពេញតម្រូវការផ្នែករូបកាយ ហើយនេះគឺជារឿងធម្មតាទេ សម្រាប់អ្នកធ្លាប់រួមរ័ក ។ សិច គឺជាតម្រូវការសំខាន់បំផុតសម្រាប់មនុស្សម្នាក់ៗ។ អ្នកជំនាញ នៅតែទទួលបានការត្អូញត្អែរជាច្រើន ពីស្ដ្រីមួយចំនួនថា ដៃគូខ្លួនមិនអាចបំពេញចំណង់កាមគុណដល់ខ្លួនបានគ្រប់គ្រាន់ឡើយ។
-ការរួមរ័ក្សធ្វើឱ្យមានអារម្មណ៍វិជ្ជមាន
ជាការពិតការរួមរ័កដ៏ត្រឹមត្រូវមានន័យថា អ្នកកំពុងរីករាយនឹងការរួមរ័ក និងទទួលបានភាពស្រណុកសុខស្រួលរៀងៗខ្លួន ។ ការរួមរ័កធ្វើឱ្យស្ដ្រីមានអារម្មណ៍ល្អចំពោះខ្លួនឯង ថែមទាំងបន្ថែមការឱ្យតម្លៃចំពោះខ្លួនឯងទៀតផង។ លើសពីនេះសិចមានអានុភាពអាចព្យាបាលអាការរោគមួយចំនួនបានផងដែរ។ ការរួមរ័កធ្វើឱ្យមានអារម្មណ៍វិជ្ជមាន និងធ្វើឱ្យកាន់តែមានទំនុកចិត្ដបន្ថែមទៀតសម្រាប់ស្ដ្រី ។ នៅពេលស្ដ្រីឃើញដៃគូបុរសងប់ងល់នឹងការរួមរ័កជាមួយខ្លួនសរសើររូបកាយនាង និងទង្វើសកម្មភាពរឿងគ្រែខ្នើយវាធ្វើឱ្យនាងមានអារម្មណ៍ល្អច្រើនចំពោះខ្លួនឯង។
-ការរួមរ័ក្សធ្វើឱ្យកាន់តែមានភាពស្និទ្ធស្នាលជាមួយបុរស
រាងកាយដែលក្ដៅរោលរាលខ្លាំងបញ្ចេញសារធាតុអ័រម៉ូន Oxytocin ដែលគេស្គាល់ថា ជាអ័រម៉ូនបញ្ចេញមកក្នុងរួមកាយតាមរយៈការរួមរ័ក ។ ការរួមភេទ គឺជាគ្រឿងផ្សំដ៏សំខាន់សម្រាប់ធ្វើឱ្យទំនាក់ទំនងស្នេហាមានភាពជាប់លាប់ ហើយវាក៏ជួយធ្វើឱ្យដៃគូស្នេហាអាចរក្សាបានទំនាក់ទំនងនឹងគ្នារឹងមាំទៀតផង ។ ហេតុដូច្នេះគេអាចនិយាយបានថា ស្ដ្រីរួមរ័កជាមួយដៃគូបុរសកាន់តែច្រើនដងមានន័យថា កាន់តែកាត់បន្ថយអំពើផិតក្បត់ទៅមានស្រីថ្មីរបស់ភាគីបុរសបានកាន់តែច្រើន ។
-ការរួមរ័កជួយបន្ធូរបន្ថយអារម្មណ៍តប់ប្រមល់
សិចមិនមែនត្រឹមតែធ្វើឱ្យសុខស្រួលប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងធ្វើឱ្យធូរស្បើយស្ងប់ក្នុងអារម្មណ៍ ។ ជាឧទាហរណ៍នៅពេលស្ដ្រីមានអារម្មណ៍តប់ប្រមល់ពេញមួយថ្ងៃនៅកន្លែងធ្វើការការរួមរ័កធ្វើឱ្យនាងធូរស្បើយក្នុងអារម្មណ៍ និងបន្ធូរបន្ថយអារម្មណ៍ ឱ្យស្រស់ស្រាយឡើងវិញ។ ដូចគ្នានេះដែរ សិចក៏ជួយបន្ធូរបន្ថយផ្លូវអារម្មណ៍តាមរយៈការដកដង្ហើមវែងៗញឹកញាប់ និងការបបោសអង្អែល ហើយអ័រម៉ូនដែលបញ្ចេញអំឡុងពេលដល់ចំណុចកំពូលធ្វើឱ្យស្ដ្រីមានអារម្មណ៍ស្ងប់សុខស្រួលជាខ្លាំង ។
-ការរួមរ័ក្សជារូបភាពនៃការហាត់ប្រាណ
ការរួមរ័កអូសបន្លាយពេលរយៈពេល៣០នាទី អាចដុតបំផ្លាញបានជាង៨៥កាឡូរី ។ យើងសុទ្ធតែបានដឹងគ្រប់គ្នាហើយថា សិចជួយដុតបំផ្លាញកាឡូរី ។ មានស្ដ្រីខ្លះចូលចិត្ដរួមរ័កនៅពីលើបុរស ពីព្រោះនាងយល់ថា ខណៈពេលនៅពីលើហាក់បីដូចជាការហាត់ប្រាណដោយនាងអាចគ្រប់គ្រងការរួមរ័កបាន និងមានសកម្មភាពរួមរ័កច្រើនធ្វើឱ្យដៃគូខ្លួនរោលរាលលុះក្នុងកាមតម្រេក។
-ការរួមរ័កធ្វើឱ្យនឹកឃើញកាមតម្រេក
ជួនកាលស្ដ្រីមានអារម្មណ៍ចម្លែកដូចជា មនុស្សចង់រួមភេទ ពីព្រោះនាងតែងតែគិតពីដៃគូបុរសដែលខ្លួនបានរួមរ័កជាមួយកាលពីពេលមុន។ ការមានអារម្មណ៍បែបនេះធ្វើឱ្យនាងចងចាំនឹកឃើញចង់រួមរ័កទៀត។ ការរវើរវាយចង់រួមរ័ក្សបែបនេះ គឺជារឿងធម្មតាប៉ុន្ដែវាហាក់បីដូចជារឿងចម្លែក សម្រាប់បុរសក្នុងការទទួលយកគំនិតដែលថា ស្ដ្រីមានអារម្មណ៍ចង់រួមរ័ក្សច្រើនជាងបុរស៕