ទោះបីថាអារម្មណ៍ដុតរោលកើតឡើង បានគ្រប់ពេល ប៉ុន្តែតាមសភាពជាក់ស្តែង ស្ត្រី មិនអាចបើកទ្វារសម្រាប់ ស្វាគមន៍ក្នុងការរួមភេទនេះបាន គ្រប់កាលទេសៈទេ ។ ដូច្នេះឃើញថា វាអាស្រ័យ ទៅលើភាពប៉ិនប្រសប់របស់ភាគី បុរសប៉ុណ្ណោះដើម្បីធ្វើឱ្យនាងយល់ ព្រមរួមភេទដ៏ពេញចិត្តហើយមិនអាចបំភ្លេច បាននៅគ្រាកន្លងមក ដើម្បីត្រូវការនៅ ថ្ងៃខាងមុខទៀត ។
ក្រៅពីនេះត្រូវចងចាំថា បច្ច័យបរិស្ថាន និង មនុស្សរស់នៅក្បែរខ្លួនជារឿងមួយសំខាន់ណាស់សម្រាប់ឱ្យការ រួមភេទអាចឱ្យស្ត្រីទទួលយកបាន ។ បច្ច័យមួយនេះមិនថាតែស្ត្រីទេ សូម្បីតែបុរសក៏ត្រូវការវាដូចគ្នា ។ ក្រុមអ្នក ឯកទេសក្រោមផ្ចិតបាននិយាយថា បើចង់ឱ្យការរួមភេទមួយប្រកបទៅដោយជោគជ័យ ហើយស្ត្រីជាដៃគូពេញ ចិត្តនោះ បុរសចាំបាច់ត្រូវអនុវត្តការដាស់អារម្មណ៍សំខាន់ៗមួយចំនួនដូចខាងក្រោម ៖
* អណ្តាត បបូរមាត់ជំរុញអារម្មណ៍ : មនុស្សជាច្រើនបានយល់ច្បាស់ពីចំណុចស្រៀវស្រើបរបស់ស្ត្រីថា នៅត្រង់ចំណុចណា ប៉ុន្តែប្រការសំខាន់របស់អ្នកឯកទេសផ្លូវ ភេទដែលណែនាំឱ្យបុរសប្រើប្រាស់ហើយផ្តល់ផលប្រយោជន៍យ៉ាងច្រើននោះ គឺការប្រើអណ្តាត និង បបូរមាត់ ។ របស់ពីរយ៉ាងនេះផ្តល់សារសំខាន់ណាស់សម្រាប់ការប្រើជាមធ្យោបាយក្នុងការរួមភេទម្តងៗ ។ របស់ពីរយ៉ាងនេះប្រើសំខាន់ទៅលើ ប្រដាប់ភេទស្ត្រីដើម្បីឱ្យនាងទទួលអារម្មណ៍រោលរាលមុននឹងជួយចម្លងនាងឱ្យដល់គោលដៅ ។
* ប្រការគួរស្វែងយល់ : មុននឹងប្រើអារម្មណ៍វាយលុកនៅត្រង់ប្រដាប់ភេទរបស់នាង បុរសចាំបាច់ត្រូវ បបោសអង្អែលនៅត្រង់ចំណុចរាងកាយផ្សេងៗរបស់នាងសិន បើនាងមិនទាន់មានអារម្មណ៍ហើយវាយលុកត្រង់ កន្លែងនេះអាចឱ្យនាងទទួលរងការ ខ្មាសអៀន ឬឈឺចាប់ដែលជាប្រការមួយមិនត្រឹមពុំបានទទួលផលទេ នៅធ្វើឱ្យនាង លែងចង់ទទួលយកការបញ្ឆោះអារម្មណ៍តាមវិធីនេះទៀតផង ។
* ប្រើម្រាមដៃម៉ាស្សាដើម្បីបើកច្រកវាយលុក : ពិតណាស់ថា ការធ្វើអូរ៉ាល់សិចជារឿងមួយដែលធ្វើឱ្យស្ត្រីកើតការពេញចិត្ត និងត្រូវការវាយ៉ាងខ្លាំងផង ប៉ុន្តែអ្នកឯកទេសផ្លូវភេទបានណែនាំថា ការដែលបុរសប្រើម្រាមដៃស្ទាបអង្អែលបែបម៉ាស្សាដល់ស្ត្រីដៃគូនៅជួយបង្កើតអារម្មណ៍ដល់នាងមិនអាចខ្វះបានដូចគ្នា ។ ជាដំបូងឱ្យប្រើម្រាមដៃយ៉ាងស្ទាត់ជំនាញចាប់ផ្តើមធ្វើការលញ់ត្រង់ចំណុចស្រៀវស្រើបបំផុត របស់ស្ត្រី (គ្លីតូរីស) ។ នៅត្រង់កន្លែងនេះបុរសអាចប្រើម្រាមដៃលញ់ព្រមជាមួយដោយ ទាញម្តងឆ្វេងម្តងស្តាំ ហើយចាំសង្កេតមើលថា ស្ត្រីមានសកម្មភាពពេញចិត្តឬទេ បើ ឃើញថាពេញចិត្តហើយ ត្រូវបន្ថែមបរិវេណនេះខ្លាំងក្លាឡើងថែមទៀត ។
* ប្រការគួរស្វែងយល់ : លោកអ្នកមិនត្រូវប្រើទឹកមាត់ជួយបើកផ្លូវក្នុងការស៊កបញ្ចូលពេលរួមភេទឡើយ ត្រូវប្រើវិធីលួងលោមរហូតឃើញថា មានសំណើមគ្រប់គ្រាន់ និងស្ត្រីបញ្ចោញសញ្ញាថា គឿ ហើយក៏ស៊កបញ្ចូលតែម្តង ។
* ប្រើបច្ចេកទេសរួមផ្សំ : វិធីនេះត្រូវប្រើទាំងអណ្តាត និងដៃរួមផ្សំគ្នា ។ បុរសខ្លះអាចប្រើត្រឹមតែដៃក្នុងការ បបោសអង្អែល ប៉ុន្តែបើធ្វើតាមក្បួនរបស់អ្នកជំនាញ ហើយមិនគ្រប់គ្រាន់ទេគឺត្រូវប្រើអណ្តាតរួមផ្សំ ។ ក្នុងកាលទេសៈខ្លះយើងក៏ត្រូវប្រើអណ្តាតដោយការលិទ្ធសព្វទាំងរាងកាយ ពិសេសត្រង់ប្រដាប់ភេទរបស់នាង បើអាចធ្វើទៅបានគួរធ្វើត្រង់កន្លែងនេះឱ្យបានយូរ និង ផ្ចិត ផ្ចង់បំផុត ។ ក្រៅពីនេះនៅពេលលិទ្ធ ដៃរបស់អ្នកមិនត្រូវ នៅស្ងៀមដែរ ត្រូវចាប់ស្ទាប អង្អែលលើរាងកាយរបស់នាងទៅជាមួយផង ។ បើធ្វើបានប៉ុននេះ ស្ត្រីនឹងស្រៀវស្រើប ដល់កំពូល ហើយនាងនឹងឆ្លើយតបដោយការថ្ងួចថ្ងូរពុំខាន ។
* ប្រការគួរស្វែងយល់ : បើករណីបុរសចង់ប្រើម្រាមដៃលូកបញ្ចូលក្នុង ប្រដាប់ភេទស្ត្រីក្នុងពេលរួមភេទ គប្បីប្រើ ម្រាមចង្អុលកណ្តាល ។ បើចង់ប្រើដៃលញ់ បង្កើនអារម្មណ៍ស្ត្រីក្នុងពេលនេះដែរ គួរប្រើម្រាមដៃលញ់ទៅមកៗ នោះនឹង ផ្តល់ប្រ- សិទ្ធភាពខ្ពស់បំផុត ៕