ហេតុអ្វី បានជា​ឡើង​គ្រែ​ហើយ​ចង់តែ​ដេក

, , Leave a comment

​មាន​ស្ត្រី​ជាច្រើន​តែង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ថា ពេល​ឡើង​គ្រែ​ហើយ​ថង់​តែ​ដេក​។ តើ​វា​ជាស​ភាពមិនប្រក្រតី​ដែល​ទេ​ក្នុងការ​ងងុយគេង​បន្ទាប់ពី​អនុវត្ត​ប្រតិបត្តិការ​លើ​គ្រែ​រួច​? ជា​មូលហេតុ​ពិតប្រាកដ​ដែល​បញ្ជាក់ថា ហេតុអ្វី​បានជា​មនុស្ស​ប្រុស​តែងតែ​ងងុយគេង​បន្ទាប់ពី​រួមភេទ​រួច ៖

Deidre's photocasebook-Nina 11/10/07

១.​ការរួម​ដំណេក​នៅក្នុង​ពេលយប់ ជាពិសេស គឺ​ស្ថិតនៅ​ក្នុងពេលដែល​រាងកាយ​មនុស្ស​ពោរពេញ​ទៅដោយ​សភាព​អស់កម្លាំង​រួចស្រេច​ទៅហើយ គឺជា​ដើមចម​នៃ​មូលហេតុ​មួយ​ដែល​តែងតែ​ធ្វើ​ឲ្យ​ពួកគេ​ឆាប់​ងងុយគេង បន្ទាប់ពី​យុទ្ធនាការ​នៅលើ​គ្រែ​ត្រូវបាន​បញ្ចប់​។ ការ​រួមភេទ​ពិតប្រាកដ គឺ​មិន​ត្រូវបាន​ចំណាយ​កម្លាំង​ច្រើនពេក​នោះទេ អ្នក​គួរតែ​ចងចាំ​ថា ជា​ធម្មជាតិ​នៃ​ការរួម​ភេទ​វា​គឺជា​ការ​បន្ធូរ​អារម្មណ៍​មួយ ។​

 

២.​បុរស​តែង​ធ្វើការ​បញ្ចេញ​ទឹកកាម ក្នុងពេលដែល​ពួកគេ​ដល់​តម្រេក ហើយ​អរ​ម៉ូ​ន ដែល​ត្រូវបាន​បញ្ចេញ​នោះ គឺ​បាន​នាំមក​នូវ​ភាព​អស់កម្លាំង​ដល់​ពួកគេ​ផងដែរ ។ នោះ​អារម្មណ៍​នៃ​ភាព​ងងុយគេង​ហាក់​នឹង​កើនឡើង​ខ្លាំង​ជាង​ពេល​ធម្មតា ។ បើទោះជា​សម្ពាធ​នៃ​រាងកាយ​មួយ​នេះ គឺមាន​សភាព​វិជ្ជមាន តែ​វា​ក៏​ហាក់​នឹង​បានផ្តល់​ឲ្យ​អ្នក​នូវ​សភាព​អស់កម្លាំង​ដ៏​ខ្លាំង​មួយ​ផងដែរ ។​

 

៣.​មាន​មនុស្ស​ជាច្រើន​តែង​ព្យាយាម​ទប់​ដង្ហើម​ពី​ពេល​មួយ​ទៅ​ពេល​មួយ ខណៈពេលដែល​ពួកគេ កំពុង​ប្រតិបត្តិការ​ការងារ​លើ​គ្រែ​មួយ​នេះ ។ ចង្វាក់​របស់​វា​នឹង​ក្លាយជា​ញាប់​ឡើងៗ ហើយ​ជីពចរ​របស់​អ្នក​ក៏​នឹង​កើនឡើង​ខ្លាំង​ផងដែរ ។ ដូច្នេះហើយ​វា​នឹងធ្វើ​ឲ្យ​រាងកាយ​កើតមាន​នូវ​កង្វះ​អុកស៊ីសែន ដែល​រួមចំណែក​ធ្វើ​ឲ្យ​រាងកាយ​អ្នកត្រូវការ​សម្រាក​។ ហើយ​អ្វីៗ នឹង​ត្រលប់​មករក​សភាព​ដើម​វិញ​នៅពេល​ក្រោយមក ។​

 

៤.​ដំណាក់កាល​នៃ​ការ​ងងុយគេង​នេះ គួរ​ត្រូវបាន​បកស្រាយ​ក្នុង​គំនិត​ជា​វិជ្ជមាន​មួយ ពីព្រោះថា វា​អាច​បញ្ជា​ក់នូវ​ការពិត​មួយ​ដែល​សន្ម​ត់​ថា អ្នក​ពិតជា​បានសម្រេច​តម្រេក​កាម​របស់​អ្នក​ហើយ​អ្វីៗ​ទាំងអស់ គឺ​ត្រូវ​បានសម្រេច​ទៅតាម​ដំណើរ​របស់​វា​ហើយ ។ នៅក្នុង​ករណី​ជា​កម្រ​បុរស​ដែលមាន​សភាព អស់កម្លាំង​ក្នុងអំឡុងពេល និង​ក្រោយពេល​នៃ​ការ​រួមភេទ​ក្នុង​រយៈពេល​ជា​យូរ​មក​អាច​នឹងរង​គ្រោះ​ដោយសារ បញ្ហា​ស្ថានភាព​សុខភាព​ផ្នែក​រាងកាយ​ណាមួយ ។ នៅក្នុង​ករណីនេះ​អ្នក​គួរ​ធ្វើការ​ពិនិត្យ​សុខភាព​ឲ្យ​បានជា​ទៀត​ទាត់​។​

 

៥.​ប្រសិនបើ​អ្នក​កំពុង​ស្វែងរក​ដំណោះស្រាយ​ដ៏​លឿន​មួយ​នោះ​អ្នក​អាច​ផឹក​កាហ្វេ មុនពេល​ដែល​អ្នក​ចាប់ផ្តើម​ប្រតិបត្តិការ​ការងារ​លើ​គ្រែ​ជាមួយនឹង​ដៃគូ​របស់​អ្នក​។ យើង​មិនអាច​និយាយថា វា​ជា​ដំណោះស្រាយ​ដ៏​ល្អ​មួយ​ក្នុង​រយៈពេល​យូរអង្វែង​នោះទេ ប៉ុន្តែ​វា​អាចជា​វិធី​ដ៏​មាន​ប្រសិទ្ធិភាព​មួយ​ក្នុងការ​ពន្យា​នូវ​បញ្ហា​នេះ ។ សារជាតិ​កាហ្វេ​អ៊ី​ន​អាចជា អ្នក​ប្រយុទ្ធ​ប្រឆាំងនឹង​សភាព​អស់កម្លាំង​របស់​អ្នក​បាន​យ៉ាង​ល្អ ប៉ុន្តែ​វា​ក៏​អាច​ជះឥទ្ធិពល​អាក្រក់​ដល់​អ្នក​បាន​ផងដែរ​តាម​ដែល​វា​អាច​នឹង​បំផ្លាញ​ដល់​ប្រព័ន្ធ​ប្រសាទ​ដែល​នឹងធ្វើ​ឲ្យ​នរណាម្នាក់​មាន​សភា​ពរី​ករាយ ឬ​រំភើប​ជ្រុល ។​

 

៦.​អ្វីមួយ​ទៀត​ដែល​អាចធ្វើ​ឲ្យ​អ្នកមាន​ភាពស្រស់​ស្រាយ​បាន​នោះ​គឺ ផ្លែឈើ​ដែលមាន​រសជាតិ​ជូរ​ជាពិសេស គឺ​ផ្លែ​ទំពាំងបាយជូរ​ដែល​ត្រជាក់​ខ្លាំង​យក​មកពី​ក្នុង​ទូទឹកកក ។ ហើយ​នៅក្នុង​តំបន់​ត្រជាក់​អ្នក​អាច​យក​ស្រា​មក​ជំនួស​វិញ ។ តែ​អ្នក​មិនត្រូវ​ប្រើ​វា​ក្នុង​បរិមាណ​ច្រើន​ជ្រុល​ពេក​នោះទេ ព្រោះថា ប្រសិទ្ធិភាព​របស់​វា​អាច​ផ្តល់​ឲ្យ​អ្នក​នូវ​ភាព​ផ្ទុយគ្នា​ស្រឡះ​មកវិញ ។​

 Couple Using Digital Tablet And Mobile Phone In Bed At Home

​ប៉ុន្តែ​សម្រាប់​រាងកាយ​របស់​ស្ត្រី​វិញ​អាច​នឹងមាន​ប្រតិកម្ម​ត​ប​ផ្សេងគ្នា ដោយ​ពួកគេ​ហាក់​នឹងមាន​អារម្មណ៍​ភ្ញោ​ច ឡើង​ក្នុងអំឡុង​ពេលដែល​ពួកគេ​ស​ម្រេ​ច​បាន​កាម​តម្រេក ។ ហើយ​ពួកនាង​អាច​នឹង​ចង់​បន្តទៅ​ទឹក​ទី​ពីរ​ទៀត​ក្នុងពេល​ភ្លាមៗ​នោះ ។ ប៉ុន្តែ​តើ​មាន​អ្វីដែល​ស្ត្រី​អាចធ្វើ​ឲ្យ​ដៃគូ​ជា បុរស​របស់​នាង មាន​សភាព​ខ្លាំងក្លា អត់ធន់​នឹង​បន្ត​សង្គ្រាម​ប្រយុទ្ធ​នេះ​តទៅទៀតបាន​នោះ ? អ្នក​មិនចាំបាច់​មានការ​ព្រួយបារម្ភ​ឡើយ តាម​ដែល​បុរស​នឹង​ទទួលបាន​នូវ ថាមពល​របស់​ពួកគេ​មកវិញ នៅពេល​ក្រោយមកទៀត​៕

 

Leave a Reply

(*) Required, Your email will not be published